Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត! ចេញមុខ​សុំទោស តែ​លោក​ផ្កាយ២ឪពុ​ក សុ​គិ​ទិ ហួសចិត្ត​ខ្លាំង ចំពោះ​ការ​បកស្រាយ​មូលហេតុ​ដ៏​មិន​សម​ទង្វើ និង​សម្រេច​ធ្វើ​រឿង​នេះ…

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម ជាពិសេសហ្វេនៗ ពិតមានការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងតែម្តង គ្រាដែលបានឃើញបុរសភ្លាវប៊ីចេងម្នាក់ ព្រោះតែចង់ល្បីខ្លាំងនៅលើ TikTok បានរិះគន់វាយតម្លៃទៅលើបេក្ខជន Cambodia Idol ថុល សុគិទិ ដោយចោទប្រកាន់ថា បេក្ខជនរូបនេះជាក្មេងរើសសំរាមតាមចិញ្ចើមផ្លូវ ជាក្មេងញៀនថ្នាំដើរពាលាអាវ៉ាសែ និងជាក្មេងគ្មានឪពុកម្តាយអប់រំ បន្ទាប់ពីបានឃើញ សុគិទិ ចាក់សាក់ពេញដងខ្លួន។

តែទោះជាយ៉ាងណា ក្រោយពីបានឃើញមហាជនដាក់ឲ្យធ្ងន់ៗទៅវិញ និងជាពិសេសឪពុករបស់ សុគិទិ លោកផ្កាយ២ មាឃ ប៊ុនថុល ចេញប្រតិកម្ម និងព្រមានចាត់វិធានការ ស្រាប់តែបុរសរូបនេះ បានចេញវីដេអូសុំទោសជាសាធារណៈឡើងស្លេកមុខស្លេកមាត់តែម្តង។ តែទោះជាយ៉ាងណា មហាជនពិតមានការហួសចិត្តកាន់តែខ្លាំង ចំពោះការបកស្រាយហេតុផលដ៏មិនសមទំនងរបស់បុរសរូបនេះ ដែលបានអះអាងថា តាមពិតទៅ ខ្លួនគ្មានបំណងចង់និយាយបែបនេះទេ ប៉ុន្តែ ការចេញមកនិយាយនេះ ក៏ព្រោះតែចង់ដឹងថា តើ Idol សុគិទិ របស់ខ្លួន មានអ្នកគាំទ្រច្រើនដល់កំរិតណាទៅ។

ពិតណាស់ ក្រោយពីបានឃើញបុរសរូបនេះ បានចេញមុខសុំទោសជាសាធារណៈ និងបកស្រាយដ៏មិនសមទំនងនេះរួច ឪពុករបស់ សុគិទិ ក៏បានសម្តែងការហួសចិត្តខ្លាំងផងដែរ។ តែទោះជាយ៉ាងណា គាត់បានយល់ព្រមអនុគ្រោះឲ្យ ចំពោះទង្វើដ៏មិនគួរគប្បីរបស់បុរសរូបនេះ។

នេះបើតាមគណនីរបស់លោក មាឃ ប៊ុនថុល នៅមុននេះបន្តិច (ថ្ងៃទី១៨ សីហា) បានបង្ហោះសារថា៖ «ចំពោះបុគ្គលម្នាក់នេះ! ដែលបាននិយាយប៉ះពាល់មកលើគ្រួសារខ្ញុំ គាត់បានចេញសុំទោសជាសាធារណ:ហើយ ចំពោះការសុំទោសនេះវាហាក់ដូចជាមិនគប្បីនឹងទង្វើគាត់ទេ ក៏ប៉ុន្តែខ្ញុំយល់ព្រមអនុគ្រោះឲ្យបុគ្គលនេះចុះ ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូន ដែលបានចែករំលែករឿងនេះ ហើយក៏សូមដាក់ជាសារប្រមានទៅដល់មនុស្សមួយចំនួន ចំពោះការមើលងាយវាយតម្លៃអ្នកដទៃត្រឹមសំបកក្រៅ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×