Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃ្យូតកប់ស៊េរី! ភ្លេច​បើក “beautiful face filter” ហ្វេ​នៗ​ស្ទើរ​ដាច់​ផ្ងារ ពេល​ឃើញ​មុខ​ពិត…

spot_img

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ គេហទំព័រ ETtoday បានចុះផ្សាយករណីមួយដែលបានក្លាយជារឿងចម្រូងចម្រាសនៅក្នុងសហគមន៍អនឡាញចិន បន្ទាប់ពីស្រ្តីជនជាតិចិនម្នាក់ បានទម្លាយរឿង «កុំភ្លេចបើក Filter ឬ Beauty mode effect» ពេលកំពុងជជែកផ្ទាល់ជាមួយអ្នកគាំទ្រ ដែលធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើល ពេលឃើញមុខពិតរបស់នាង មិនភ្លឺរលោងដូចការគិត ប៉ុន្តែជា​មីង ឬយាយទៅវិញ។

ហេតុការណ៍ដ៏អស់ទាស់នេះ ​បានកើតឡើងនៅក្នុងអំឡុងពេលដែលស្រ្តីម្នាក់ ពាក់មួកត្រចៀកឆ្មាគួរឲ្យស្រលាញ់ កំពុង Live ទៅកាន់អ្នកគាំទ្រ ប៉ុន្តែពេលសុំរាំ ស្រាប់តែមុខដ៏ឃ្យូតបាត់មួយរំពេច ធ្វើឲ្យអ្នកគាំទ្រឃើញមុខដែលស្អាត ប្រែទៅជាស្រីចាស់ទៅវិញ ដោយមានស្នាមជ្រួញនៅលើមុខ ឃើញហើយឡើងបះសក់តែម្តង។

ស្ត្រីនោះ​គ្រាន់តែបានដឹង​នៅ​ពេលនាងដើរចេញពីកាមេរ៉ា​ដើម្បីរាំ ហើយឃើញខ្លួនឯងតាមរយៈអេក្រង់ នាងក៏បាននិយាយយ៉ាងសាមញ្ញថា “អ្ហា, ខ្ញុំភ្លេចបើក Beauty mode” មុនពេលចូលទៅកំណត់ Beauty Filter ធ្វើឱ្យរូបភាពផ្លាស់ប្តូរម្តងទៀត ក្លាយជាស្រីស្អាត (មុខឃ្យូត ស្បែកសភ្លឺ) ភ្លាមៗ។

ឃ្លីប៣០វិនាទី បង្ហាញពីមុខមាត់ផ្លាស់ប្តូររបស់ស្ត្រីនោះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើ Weibo រហូតមានមហាជនបញ្ចេញមតិទាំងហួសចិត្តថា «​ដៃ មុខ និង​សំឡេង​មិនស៊ីគ្នា​សោះ, សុំខ្លាចហើយលោកអើយ…​»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×