Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ខាំ.ង​មនុស្ស ចង់​ធ្វេី​ស្អី​គេ ចាប់​ជំរិ.ត ឬ​ជួ.ញ​ដូ.រមនុ​ស្ស? ទើប​ពួកគេ​នាំគ្នា​សម្រុក​ចេញ ដេញ​វា.យ​រត់​ប្រសា​ច ខ្លះ​លោ.ត​ចុះ​ទឹក​បែបនេះ!

spot_img

កាលពីម្សិលមិញនេះ (ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២) វីដេអូមួយត្រូវបានចែករំលែក បានបង្ហាញពីទិដ្ឋភាពអំពើហិង្សាបានកើតឡើងគួរឲ្យភ្ញាក់ផ្អើល ខណៈដែលបានឃើញមនុស្សប្រុសស្រីមួយក្រុមបានរត់ចេញពីក្នុងអគារកាសុីណូឡើងប្រសាច ដើម្បីគេចខ្លួនពីការវាយនឹងដំបង ពីសំណាក់ក្រុមសន្តិសុខ និងមេជាជនជាតិចិន។ ហេតុការណ៍នេះ បានកើតឡើងនៅកាស៊ីណូដំរី(២) នៅជាប់គល់ស្ពានឆ្លងទៅវៀតណាម ស្ថិតនៅ ជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល។

បើតាមព័ត៌មានដែលទទួលបានបឋម បានឲ្យដឹងថា ករណីនេះបានកើតឡើង បន្ទាប់ពីកាស៊ីណូ «ប៉ាស៊ីហ្វិច» ហៅ(ដំរី២) បង្ខាំងក្រុមបុគ្គលិកក្នុងកាស៊ីណូ ដោយកុហកថា​ នឹងយកពួកគេទៅធ្វើការនៅកាស៊ីណូនៅខេត្តព្រះសីហនុ តែបែរជាយកពួកគេមកបង្ខាំងទុកនៅជ្រៃធំទៅវិញ ដែលជាហេតុធ្វើឲ្យផ្ទុះរឿងចម្រូងចម្រាសកើតជាហឹង្សា បុគ្គលិកនាំគ្នាទម្លុះទ្វាររត់ចេញមកខាងក្រៅ ដេញចាប់វាយឡើងប្រសេចប្រសាច រហូតខ្លះលោតចូលទឹកក៏មានដែរ។

ប្រភពបន្តថា ក្រោយករណីនេះកើតឡើង គេក៏បានឃើញសមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅកន្លែងកេីតហេតុផងដែរ ដេីម្បីស្រាវជ្រាវរកដេីមចមនៃមូលហេតុ ដែលនាំឲ្យកេីតមានរឿងហេតុបែបនេះ។

ទាក់ទងករណីនេះ គេក៏មិនបានដឹងច្បាស់ថា ជនរងគ្រោះទាំងនោះគឺសុទ្ធជាជនជាតិខ្មែរ ឬជាបរទេសលាយឡំគ្នានោះទេ ប៉ុន្តែ បើតាមលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានបញ្ជាក់ឲ្យដឹងថា បុគ្គលិកវៀតណាម រៀបចំផែនការប្រមូលគ្នាទម្លុះទ្វាររបង រត់ចេញក្រៅ ក៏ប៉ះគ្នាជាមួយសន្តិសុខតែម្តង។ លោកបន្តថា មូលហេតុនៃដើមរឿងនេះ ជំនាញខេត្តកំពុងធ្វើការជាមួយក្រុមហ៊ុនហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×