Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៧ខែ ឆ្នាំនេះ កម្ពុជា-ចិន សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជិត ៧ ពាន់លានដុល្លារ

spot_img

ភ្នំពេញ៖ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្នុងអំឡុងខែមករា ដល់ខែកក្កដា កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសចិន មានតម្លៃ ៧០១ លានដុល្លារ ធ្លាក់ចុះ ១៥ភាគរយ ធៀបនឹងឆ្នាំមុន ខណៈការនាំចូលរបស់កម្ពុជាពីប្រទេសចិនបានឈានដល់ ៦,២៧០ លានដុល្លារ កើនឡើង ២០ ភាគរយ។

ជាមួយគ្នានេះ ទំហំពាណិជ្ជកម្ម ទ្វេភាគីកម្ពុជាចិន បានបង្ហាញថា ក្នុងរយៈពេល ៧ខែឆ្នាំនេះ មានទឹកប្រាក់ ៦.៩៧១ លានដុល្លារ កើនឡើង ១៥,៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ពាណិជ្ជកម្ម ទ្វេភាគីកម្ពុជាចិននៅបន្តរក្សាបានកំណើន ដោយប្រទេសចិននៅបន្តរក្សាតំណែងជាដៃគូរពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា បានធ្វើការនាំចេញកសិផលជាច្រើនទៅកាន់ទីផ្សារប្រទេសចិន ដែលរួមមាន អង្ករ ស្វាយ ចេក និងដំឡូងមី ខណៈចិនបាននាំចូលផលិតផលឧស្សាហកម្ម វត្ថុធាតុដើម និងសម្ភារសំណង់មកកម្ពុជាវិញ៕

spot_img
×