Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងរ៉ាវរន្ធត់ចុងសប្ដាហ៍៖ ជុនកុ ហ្វ៊ុរុតៈ ជនរងគ្រោះដ៏គួរឱ្យអាណិត ក្នុងរឿងក្តីរំ.លោភសម្លាប់ ដ៏សា.ហាវឃោ.រឃៅបំផុ.តក្នុងប្រវត្តិសាស្ត្រជប៉ុន

ខ្ញុំបានជួបសៀវភៅ ១ក្បាល(ជាភាសាជប៉ុន)ដោយចៃដន្យ វាមានឈ្មោះថា “ឃាត.ករឃោរ.ឃៅរញ្ជួយពិភពលោក”។ ដោយសារតែខ្ញុំចូលចិត្តរឿងរ៉ាវប្រភេទនេះផង ខ្ញុំក៏ឈរអាននៅមុខហាងលក់សៀវភៅនោះ(មិនបានទិញទេ) ហើយក៏បានដឹងពីរឿងក្តីមួយនៅក្នុងប្រទេសជប៉ុន។

វាគឺរឿងក្តី “រំ.លោភស.ម្លាប់ ជុនកុ ហ្វ៊ុរុតៈ”
នៅពេលខ្ញុំបានបើកអាន អាចនិយាយបានតែពាក្យ ១ម៉ាត់គត់ថា ស្រក់ទឹកភ្នែក ហើយចង់ក្អួត!!! ព្រោះបានជួបនូវរឿងរ៉ាវដ៏ភ័យញាប់ញ័រ និងរន្ធត់ជាទីបំផុត សម្រាប់មនុស្សស្រីម្នាក់ ដែលត្រូវប្រឈមនឹងភាពសាហាវឃោរឃៅ អាក្រក់យង់ឃ្នង ថោកទាបជាទីបំផុត លើសពីអ្វីដែលមនុស្សធ្វើបាន ព្រោះវាគឺ ៤៤ថ្ងៃ ក្នុងស្ថាននរករបស់នាងក្រមុំ ជុនកុ ហ្វ៊ុរុតៈ។
ហើយតទៅនេះ គឺរឿងរ៉ាវដ៏សែនកំសត់សោកសៅរបស់នាង…

ជុនកុ ហ្វ៊ុរុតៈ (Junko Furuta) កើតនៅឆ្នាំ១៩៧២ ក្នុងទីក្រុងមីសាតុ ខេត្តសៃតាម៉ៈ ប្រទេសជប៉ុន នាងជាកូនស្រី ក្នុងគ្រួសារជនជាតិជប៉ុនមួយ ដែលហាក់ដូចជាទីទ័លក្រ ហើយនាងក៏មិនបានជារៀនពូកែអ្វីខ្លាំងណាស់ណាដែរ តែយ៉ាងណាក៏នាងជាមនុស្សគួរឱ្យស្រឡាញ់ និងមានអធ្យាស្រ័យល្អ ជាទីស្រឡាញ់រាប់អានរបស់មិត្តរួមថ្នាក់ និងអ្នកជិតខាង។ ជីវិតរបស់នាង ក៏ដូចជាសិស្សស្រីទូទៅឯទៀតដែរ មានជីវិតសប្បាយរីករាយតាមនិស្ស័យមនុស្សវ័យជំទង់។ នាងមិនធ្លាប់មានបទពិសោធក្នុងការមានភេទសម្ព័ន្ធអ្វីទាំងអស់ នាងមិនដែលធ្លាប់ផឹកគ្រឿងស្រវឹង ឬគ្រឿងញៀន ឬទៅចូលលេងទីកន្លែងដែលមានភាពប្រឈមអ្វីទាំងអស់ ខ្លាំងណាស់ត្រឹមតែទៅលេងសួនកម្សាន្ត តាមនិស្ស័យក្មេងស្រីក្រមុំទូទៅ។

តែ ពិតជាសំណាងអាក្រក់ណាស់ ដែលនាងចៃដន្យទៅមានមិត្តប្រុសម្នាក់ ដែលមានឈ្មោះថា មីយ៉ាណុ ហ៊ីរ៉ូឈិ(Miyano Hiroshi) ដែលនៅពេលនោះ គេមានអាយុ ១៨ឆ្នាំ និងលួចស្រឡាញ់ជុនកុ តែហ៊ីរ៉ូឈិ ជាមនុស្សមិនកើតការ និងថែមទាំងជាសមាជិកជាន់ទាបរបស់ក្រុមអន្ធពាល “យ៉ាគូហ្សា” ទៀតផង។ គេខកខានមករៀនជាញឹកញាប់ និងមានឈ្មោះល្បីល្បាញថា ជាសិស្សយូកូង ជាអ្នកលេងដែលចូលចិត្តអំពើហិង្សា។

ហ៊ីរ៉ូឈិ ប្រាប់ជុនកុថា ចង់និយាយជាមួយនាងជាលក្ខណៈឯកជនតែ ២នាក់ តែពេលនាងទៅជួប ទើបបានដឹងថា គេបាននាំមិត្តភក្តិរបស់គេមកដែរ។ មិត្តភក្តិរបស់ហ៊ីរ៉ូឈិ មានមុខមាត់ដូចពួកចោរយ៉ាគូហ្សាអ៊ីចឹង ធ្វើឱ្យនាងមានអារម្មណ៍ភ័យខ្លាច និងព្យាយាមរត់គេច តែនាងបែរជាត្រូវមនុស្សទាំង ៤នាក់នោះចាប់បាន និងនាំនាងទៅឃុំឃាំងទុកនៅឯផ្ទះ មិណាតុ ណូប៊ុហារុ នៅអាដាជិ ក្នុងទីក្រុងតូក្យូ (ពីដំបូងសារព័ត៌មាន បានប្រើពាក្យហៅ មិណាតុថា យុវជនC)។ បន្ទាប់ពីនោះ ហ៊ីរ៉ូឈិ បានផ្ញើដំណឹងទៅផ្ទះថា គេរត់ចេញពីផ្ទះហើយ ដូច្នេះមិនបាច់តាមរករូបគេទេ និងដោយសារតែភាពជាកូនចៅរបស់ពួកអន្ធពាលយ៉ាគូហ្សាផងនោះ ធ្វើឱ្យឪពុកម្តាយរបស់ហ៊ីរ៉ូឈិ ភ័យខ្លាច រហូតមិនហ៊ានទៅប្តឹងប៉ូលីសថា កូនប្រុសរបស់ពួកគាត់បាត់ខ្លួនឡើយ ចំណែកអាណាព្យាបាលនៅឯផ្ទះណូប៊ុហារុ វិញ ពួកគេកុហកថា ជុនកុ ជាសង្សាររបស់គេ។

រឿងដំបូងដែលយុវជនពាលទាំង ៤នាក់ ធ្វើចំពោះនាងក្រមុំគឺ បង្ខំឱ្យនាងទូរស័ព្ទទៅប្រាប់អ្នកផ្ទះរបស់នាងថា កំពុងនៅផ្ទះមិត្តភក្តិ ហើយបន្ទាប់ពីនោះ កម្មវិធីនរកក៏ចាប់ផ្តើមឡើង ដោយហេតុការណ៍ទាំងអស់ មានការថតរូបភាពទុកទៀតផង (ដែលក្រោយមកបានក្លាយជាភ័ស្តុតាងយ៉ាងច្បាស់)។
បន្ទាប់ពីនោះនាងក្រមុំក៏ត្រូវបានរោមចាប់រំលោភ គេនិយាយថា ហ៊ីរ៉ូឈិបាននាំអ្នកដទៃមកចូលរួមជាមួយទៀតផង។ ក្នុងអំឡុងពេលដំបូងៗ ដែលនាងត្រូវចាប់ខ្លួនមកនោះ នាងត្រូវបានគេរំលោភច្រើនជាង ៥០០ដង ដោយមនុស្សប្រុសជាង ១០០នាក់!! បន្ទាប់ពីនោះ ជុនកុក៏ក្លាយជារបស់លេងសម្រាប់យុវជនកំណាចទាំង ៤នាក់ ហើយរឿងរ៉ាវទាំងអស់ត្រូវបានរួបរួមទុកនៅក្នុងសៀវភៅកំណត់ហេតុ ៤៤ថ្ងៃរបស់ជុនកុ ដូចតទៅនេះ៖

ថ្ងៃទី១ គឺថ្ងៃទី២២វិច្ឆិកា ឆ្នាំ១៩៨៨ ជាថ្ងៃដែលនាងត្រូវបានចាប់ពង្រត់៖ នាងត្រូវបានចាប់ពង្រត់ដោយមនុស្សម្នាក់ ក្នុងចំណោមសត្វនរកទាំង៤ នាងត្រូវឃុំឃាំងទុកនៅក្នុងផ្ទះ បន្ទាប់ពីនោះនាងត្រូវគេចាប់សម្រាតសម្លៀកបំពាក់ និងត្រូវបានចាប់រំលោភ (អស់ពេលដ៏យូរប្រមាណជា ៤០០នាទី!!) នាងត្រូវបានបង្ខំឱ្យទូរស័ព្ទទៅប្រាប់អ្នកផ្ទះថា នាងកំពុងនៅផ្ទះមិត្តភក្តិ មិនបាច់តាមរកនាងទេ។ នាងស្រេកឃ្លាន និងមានសភាវរាងកាយគ្មានកម្លាំងកំហែង ព្រោះទទួលបានជាតិអាហារតិច ហួសហេតុពេក) រហូតជាហេតុធ្វើឱ្យនាងត្រូវញ៉ាំសត្វកន្លាត និងផឹកទឹកនោមខ្លួនឯង។ នាងត្រូវបានបង្ខំឱ្យសម្រេចតណ្ហាខ្លួនឯង បង្ខំឱ្យនាងជួយខ្លួនឯងសម្រេចតណ្ហា នៅចំពោះមុខអ្នកដទៃ(អាពួកសត្វនរក!) ត្រូវពួកវាអុជប្រដាប់ភេទដោយភ្លើងដែកកេះ និងយកវត្ថុផ្សេងៗញាត់ចូលទៅក្នុងរន្ធផ្លូវភេទ និងរន្ធទ្វារធំ(គូទ)របស់នាង។

កន្លងផុតទៅ ១១ថ្ងៃ – នៅថ្ងៃទី១ធ្នូ ១៩៨៨៖ នាងត្រូវបានពួកវា វាយដំយ៉ាងធ្ងន់ធ្ងររាប់មិនអស់ ផ្ទៃមុខរបស់នាងត្រូវដាក់ផ្អឹបនឹងកម្រាលស៊ីម៉ង់ត៍ ដើម្បីសម្រាលអាការឈឺចាប់ ដោយសារតែនាងត្រូវពួកវាដាល់ទៅលើផ្ទៃមុខរាប់មិនអស់។ បន្ទាប់ពីនោះដៃរបស់នាង ត្រូវបានចងជាប់នឹងក្តារ ហើយរាងកាយរបស់នាង បានក្លាយជាបាវខ្សាច់សម្រាប់ទាត់ធាក់។ ច្រមុះពេញទៅដោយឈាម ធ្វើឱ្យនាងដកដង្ហើមស្ទើរតែមិនរួច រហូតត្រូវប្រើមាត់ដកដង្ហើមជំនួសវិញ។ ដុំដែក ដែលប្រើសម្រាប់លើកហាត់ប្រាណ ត្រូវបានទម្លាក់លើពោះរបស់នាង នាងធ្លាយក្អួតចេញមកគ្រប់ពេលព្យាយាមញ៉ាំទឹក(ពោះរបស់នាងមិនអាចទទួលយកបាន)។ នាងព្យាយាមរតគេច តែត្រូវអាពួកសត្វនរកនោះចាប់បានវិញ និងត្រូវវាយដំ ត្រូវដាក់ទោស ដោយការយកភ្លើងបារីអុជនៅលើដៃ យកវត្ថុរាវដែលឆេះភ្លើង មកចាក់ស្រោចលើជើងរបស់នាង និងយកភ្លើងដុត និងយកដបញាត់ចូលទៅក្នុងរន្ធគូទរបស់នាងរហូត រហូតក្លាយជាស្នាមរបួស។

កន្លងផុតទៅ ២០ថ្ងៃ – ថ្ងៃទី១០ធ្នូ ១៩៨៨៖ នាងលែងអាចដើរបានហើយ ព្រោះជើងត្រូវភ្លើងឆេះយ៉ាងធ្ងន់ធ្ងរ នាងត្រូវបានពួកវាវាយដោយបន្ទះឫស្សី ត្រូវគេយកផាវ ញាត់ចូលទៅក្នុងរន្ធគូទ ហើយដុតភ្លើង។ នាងត្រូវបានពួកវាវាយលើដៃ និងក្រចក រហូតបែកខ្ទេចអស់ ត្រូវវាយ ដោយដែកវាយកូនហ្គោល និងយកបារីញាត់ចូលទៅក្នុងរន្ធផ្លូវភេទ។ នាងត្រូវពួកវាបង្ខំ ឱ្យទៅគេងនៅឯរានហាល ទាំងពេលនោះជារដូវរងា និងត្រូវដោតដោយឈើដោតសាច់មាន់អាំង ចូលទៅក្នុងរន្ធផ្លូវភេទ និងរន្ធគូទរហូតធ្លាក់ឈាមយ៉ាងធ្ងន់ធ្ងរ។

កន្លងផុតទៅ ៣០ថ្ងៃ៖ ពួកវាយកតំណក់ទៀនក្តៅៗបន្តក់ដាក់មុខ ត្របកភ្នែករបស់នាង ត្រូវបានដុតដោយភ្លើងដែកកេះ ចាក់ដោយម្ជុលដេរនៅលើដើមទ្រូង ក្បាលដោះខាងឆ្វេង ត្រូវបានកាត់ចោល និងត្រូវកៀបដោយដង្កាប់។ ពួកអាសត្វនរក យកអំពូលភ្លើងញ៉ុកចូលទៅក្នុងរន្ធផ្លូវភេទរបស់នាង រួចហើយឈាមក៏ហូរចេញមកយ៉ាងខ្លាំង ដោយសារតែពួកវាយកកន្ត្រៃញាត់ចូលទៅ រហូតដល់នាងមិនអាចបត់ជើងតូច បែបប្រក្រតីបាន។ នាងត្រូវប្រើពេលជាង ១ម៉ោងដើម្បីចុះទៅខាងក្រោម និងប្រើប្រាស់បន្ទប់ទឹក។ ក្រដាសត្រចៀកខូចខាតយ៉ាងធ្ងន់ធ្ងរ ខួរក្បាលបានទទួលការប៉ះទង្គិចយ៉ាងខ្លាំងក្លា។

កន្លងផុតទៅ ៤០ថ្ងៃ៖ នាងរងទុក្ខវេទនា និងស្រែកអង្វរសុំសេចក្តីស្លាប់។ ១មករា ១៩៨៩ សភាពរាងកាយរបស់នាងខ្ទេចខ្ទាំយ៉ាងគួរឱ្យអាសូរ នាងស្ទើរតែលែងអាចកម្រើកខ្លួនបានទៅហើយ។
កន្លងផុតទៅ ៤៤ថ្ងៃ នៅថ្ងៃទី៤មករា ១៩៨៩៖ ពួកអាសត្វនរកទាំងនោះ បានបង្ខំឱ្យនាងលេងហ្គេម mah jong (លេងបៀលើក្តាររបស់ជប៉ុនមួយប្រភេទ) ហើយរង្វាន់ដែលបានពីហ្គេមនេះ គឺការធ្វើឱ្យរាងកាយរបស់នាង ពិការដោយសារដុំដែកហាត់ប្រាណ លើកវាយសំពងនាងយ៉ាងទារុណ។ ពេលនោះនាងធ្លាក់ឈាមចេញមកទាំងតាមច្រមុះ និងមាត់ តែអាពួកសត្វនរកទាំងនោះ មិនទាន់អស់ចិត្តទេ វាយកដំណក់ទៀនក្តៅៗសម្រក់ដាក់ភ្នែក និងលើផ្ទៃមុខរបស់នាង។ នាងស្រែកអង្វរសុំឱ្យពួកវាសម្លាប់នាងទៅប្រសើរជាង រួចហើយពួកសត្វនរកទាំងនោះ ក៏យកប្រេងសាំងចាក់ស្រោចពីលើផ្ទៃមុខ ដៃជើង និងដងខ្លួនរបស់នាង ហើយដុតភ្លើងតែម្តង។ ភ្លើងឆេះយ៉ាងសន្ធោសន្ធៅ នាងស្លាប់យ៉ាងវេទនា និងអាណោចអធមបំផុត។ បញ្ចប់ក្តីទុក្ខវេទនា ៤៤ថ្ងៃ ក្នុងស្ថាននរក លើផែនដីនេះ យ៉ាងខ្លោចផ្សា។
ពេលនាងស្លាប់ហើយ ពួកអាសត្វនរកព្រៃផ្សៃទាំង៤ ក៏យកធុងសាំងប្រភេទ ៥៥ពីដុង ញាត់សាកសពចូលទៅក្នុងធុង ហើយចាក់ល្បាយស៊ីម៉ង់ត៍ចូល រួចនាំគ្នាយកទៅបោះចោលនៅក្នុងកន្លែងកសាងសំណង់មួយនៅឯតំបន់ ខូតុ ទីក្រុងតូក្យូ។

នៅពេលប៉ូលីសរកឃើញសាកសពរបស់នាង សភាពសាកសព បានបង្ហាញឱ្យឃើញពីភាពសាហាវឃោរឃៅយ៉ាងទារុណ ហួសនឹងពិពណ៌នាជាតួអក្សរបាន។ សភាពសាកសពត្រូវភ្លើងឆេះឡើងខ្លោច សឹងតែមើលមិនយល់ ចំណាំមិនបាន។ តាមរយៈការពិនិត្យសាកសពយ៉ាងលម្អិតបានរកឃើញថា មានស្នាមកំណកទឹកមេជីវិតរបស់បុរស ជាង ១០០នាក់នៅក្នុងរន្ធគូទ និងរន្ធផ្លូវភេទរបស់នាង!! ទាំងអស់នេះបង្ហាញឱ្យដឹងថា នាងបានទទួលក្តីទុក្ខវេទនាហួសនឹងបរិយាយ មុននឹងដាច់ខ្យល់ស្លាប់។
នៅពេលម្តាយរបស់នាងបានឮដំណឹង និងសេចក្តីលម្អិតរបស់រឿងដែលកើតឡើងចំពោះកូនស្រី គាត់ស្ទើរតែខ្យល់គ ដួលព្រូសនៅនឹងកន្លែង រហូតដល់ត្រូវទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យជំងឺផ្លូវចិត្ត ដែលរហូតមកដល់ពេលនេះហើយ គាត់ក៏នៅតែមិនអាចបំភ្លេចសេចក្តីទុក្ខវេទនា ដែលកូនស្រីរបស់គាត់បានទទួលនោះបានឡើយ…។

ទីបំផុត សត្វនរកដ៏ព្រៃផ្សៃទាំង ៤នាក់នោះ ក៏ត្រូវបានចាប់ខ្លួន និងកាត់ទោស តែច្បាប់របស់ប្រទេសជប៉ុន យុវជនដែលនៅក្មេងៗដែលបង្ករឿងនោះ មានទោសទណ្ឌស្រាលបំផុត។ ទាំង ៤នាក់នោះ ត្រូវកាត់ក្តីឱ្យជាប់ពន្ធនាគារត្រឹមតែ ៧-២០ឆ្នាំប៉ុណ្ណោះ។ លុះពេលរួចផុតទោសហើយ ក៏ប្តូរឈ្មោះ និងនាមត្រកូលថ្មី ត្រឡប់ចូលទៅក្នុងសង្គមជាថ្មីម្តងទៀត។
វាមិនស័ក្តិសមនឹងអ្វីដែលពួកវាបានធ្វើចំពោះក្មេងស្រីម្នាក់ដែលពោរពេញទៅដោយក្តីសង្ឃឹម និងអនាគតស្រស់ស្រាយនោះឡើយ ធ្វើឱ្យសារព័ត៌មានផ្សេងៗ ព្យាយាមស្រែកតវ៉ាទាមទាររកយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះ។ សារព័ត៌មានខ្លះ បានបើកកកាយឈ្មោះពិតរបស់សត្វនរកទាំង ៤នោះ ដោយពួកគេនិយាយថា ពួកវាទាំងនោះមិនចាំបាច់មានសិទ្ធិមនុស្សការពារនោះទេ។ នៅទីបំផុតក្រុមគ្រួសាររបស់ពួកសត្វនរកទាំង ៤នាក់នោះ ត្រូវលក់ដី លក់ផ្ទះ បានប្រាក់ប្រមាណជា ៥០លានយេន ហើយនាំយកប្រាក់នោះទៅប្រគល់ជូនក្រុមគ្រួសាររបស់ជុនកុ៕

×