Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ចង់​ធ្វើ​សុី​លោក សុខ រ៉ា​សុី រឿង​ចងការប្រាក់​តាម​អុីន​ធើ​រណែ​ត​ស្ទើ​រ​ភ្លើ​ង ចុងក្រោយ ស្រាប់តែ…

spot_img

ស្រីស្រស់ម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Chhey Lii ដោយមិនដឹងជាជនដើរជំរិតទារប្រាក់ ឬ អ្នកចងការប្រាក់ស្ទើរភ្លើង ឬយ៉ាងណា? បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គម មានការហួសចិត្តយ៉ាងខ្លាំង និងនាំគ្នាព្រលះឲ្យកប់ៗ បន្ទាប់ពីបានស្តាប់ការជជែកគ្នាឡើងវ៉ល់ រករឿងចង់ធ្វើសុីពិធីករលោក សុខ រ៉ាសុី ដោយចោទថាជាអ្នកចេញមុខធានាឲ្យអ្នកស្គាល់គ្នាចងការប្រាក់ពីរូបនាង ប៉ុន្តែ ដល់ពេលទារមិនសង។

ក្នុងវីដេអូជាង ១៧ នាទី ស្រីស្រស់រូបនេះ បាននិយាយចោទលោក សុខ រ៉ាសុី ថាជាអ្នកធានាឲ្យឈ្មោះ ឆើតឆាយ ស្អីណានោះ ចងការលុយពីនាងចំនួន 350$ និងគំរាមថា ឈ្មោះរបស់លោក រ៉ាសុី ត្រូវបានដាក់ចូលក្នុងបញ្ជីខ្មៅរបស់ខ្លួនរួចហើយ បើមិនដោះស្រាយ ខណៈដែលរូបលោកពុំបានដឹងខ្លួនទាល់តែសោះ និងក៏ជាអ្នករងគ្រោះព្រោះតែគេជំពាក់លុយជុំវិញទិសផងដែរ។

ទោះជាយ៉ាងណា ដោយសារតែមិនអាចធ្វើសុីបាន ស្រីស្រស់រូបនេះ ក៏បានបិទទូរស័ព្ទ បន្ទាប់ពីបានស្តាប់លោក សុខ រ៉ាសុី ពន្យល់ពីក្បួនចងការប្រាក់មានអាជ្ញាប័ណ្ណត្រឹមត្រូវ មិនមែនចងការប្រាក់ស្ទើរភ្លើង (ឬជាល្បិចបោក) គ្រាន់តែគេប្រាប់ថាស្គាល់តារានេះតារានោះ ក៏ «ចងការ» ឲ្យគេនោះទេ ហើយចុងក្រោយ មករករឿងអ្នកអត់ដឹងខ្យល់ឆ្កួតឡប់បែបនេះនោះទេ។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺស្របពេលជាមួយគ្នានេះផងដែរ ក៏ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ យ៉យ ថូយ បានបញ្ចេញឲ្យដឹងថា៖ «ខ្ញុំសូមបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្ញុំថា ខ្ញុំបាទមិនដែលស្គាល់ ឬខ្ចីលុយពីបុគ្គលដែលមាន account Facebook Chhey Lii និងលេខ Telegram ខាងក្រោមនោះទេ ហើយឥឡូវ ខ្ញុំក៏បានដាក់ពាក្យបណ្តឹងតាមរយៈនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃផងដែរ។ បញ្ជាក់៖ account របស់វាទាំងអស់សុទ្ធតែ account fake តើមានបងប្អូនណាធ្លាប់បែបនេះសូមជួយប្រាប់ផង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×