Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លី ច័ន្ទសីហា ជួបស្នេហ៍ថ្មី និងលេចឭភ្ជាប់ពាក្យថ្ងៃ២៥ សីហា ខាងមុខ

spot_img

មេម៉ាយទាំងវ័យក្មេង អស់ជាច្រើនឆ្នាំ អ្នកនាង លី ច័ន្ទសីហា តារាសម្តែងតាំងពីវ័យក្មេង កំពុងតែរីករាយចិត្តជាថ្មី ក្រោយប៉ះស្នេហ៍ម្តងទៀត។ អ្នកនាងត្រូវបានទម្លាយថា និងភ្ជាប់ពាក្យថ្ងៃ២៥ សីហា ឆ្នាំ២០២២ ដោយអត្តសញ្ញា គូដណ្តឹងត្រូវបានគេលាក់សិន រង់ចាំដល់ថ្ងៃពិធីនិងបានឃើញ ក៍ដឹងពីសាវតា។

ប្រភពបានលើកឡើងថា សីហា រើសណាស់ក្នុងការទទួលយកគូថ្មី ព្រោះវ័យរបស់នាងបានប៉ុណ្ណឹង ហាក់អភ័ព្ទរឿងគូ បរាជ័យម្តងហើយម្តងទៀត។ បុរសថ្មីដែលឆក់ តារាទឹកភ្នែកអោយទន់ចិត្ត ប្រហែលជាយល់ពី ទឹកចិត្តនាង ហើយស្គាល់សុខទុក្ខ និងចេះគោរពចាស់ទុក និងយកនាងដាក់ក្នុងចិត្តជាធំទើប សីហា នាង មិនតវ៉ាប្រកែកបាន។ ម្យ៉ាងមនុស្សល្អមកដល់ ចេះគិតគូ អោយតម្លៃទើបមិនព្រលែងទៀតបាន។ តាមព័តមានថាមុនលី ច័ន្ទសីហា សម្រេចចិត្តភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មីនេះនាងមាន ជម្រើសស្នេហ៍ច្រើន ព្រោះ ថាមានបុរសមិនតិចនាក់ទេរងចាំចម្លើយពីនាងក្នុងការចូលខ្លួន ទៅធ្វើជាស្វាមីស្របច្បាប់របស់ តារាសម្ដែង ស្រគត់ស្រគុំដែលបានចាប់អាជីពសិល្បៈតាំងពីតូចរូបនេះ។ប៉ុន្ដែបុរសដែលនាងសម្រេចចិត្តប្រគល់បេះ ដូងឲ្យមើលថែនាពេលនេះគេជឿរថាប្រាកដជាធ្វើឲ្យសីហា បានកក់ក្ដៅក្នុងជីវិតជាមិនខាន ពិសេសគឺ មានការ គាំទ្រ យ៉ាងពេញទំហ៊ឹងពីសំណាក់ លោកលី សុខជន់ ដែលជាងឪពុកនាងផងដែរ ទើបពិធីភ្ជាប់ពាក្យនាពេលខាងមុខនេះ អាច ប្រព្រឹត្តិទៅបានតាមគម្រោងដោយរលូនដូចការរំពឹងទុកជាមិនខាន។

សម្ដែងលី ច័ន្ទសីហា នឹងភ្ជាប់ពាក្យជាផ្លូវការនៅថ្ងៃទី២៥ខែសីហាឆ្នាំ២០២២ ខាង មុខនេះហើយ ដែល កម្មវិធីនោះធ្វើផ្គួបថ្ងៃខួបកំណើតរបស់នាងតែម្ដង។ប្រភព បានឲ្យដឹងថា ដោយសារតែច័ន្ទសីហា មានសម្អាង ការស្រាប់ហេតុនេះហើយការរៀបចំខ្លួនជាកូនក្រមុំ កូនកំលោះគឺមានលក្ខណៈសម្រិតសម្រាំងបំផុត ដើម្បីឲ្យ ភ្ញៀវទាំងអស់មានការចាប់អារម្មណ៍និងបាន ប្លែកភ្នែកក៏ដូចជាឃើញឈុតប្រពៃណីរបស់សម្អាងការនាង ។ ព័ត៌មានបានឲ្យដឹងទៀតថាកម្ម វិធីនោះនឹងធ្វើនៅភោជនីយដ្ឋានមួយដែលមានសាច់ញាតិទាំងសង ខាងរួមទាំង សិល្បករជិត ដិត ជាច្រើនរូបចូលរួមសាទរដល់ច័ន្ទសីហា ផងដែរ។ ទស្សនិកជនបានអបអរនាង ហើយសង្ឃឹមថា លី ច័ន្ទសីហា បានជួបគូពិតលែង បែកបាក់ទៅណាទៀត និងមើលថែគ្នារហូតដល់ចាស់រៀងៗខ្លួន៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×