Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ វីតាមីន និងអាហារបំប៉ន តើគួរជ្រើសរើសបែបណាល្អ?

spot_img

វីតាមីន សារធាតុរ៉ែ និងអាហារបំប៉នផ្សេងៗ នៅតែពេញនិយមជាបន្តបន្ទាប់ក្នុងយុគសម័យនេះ ព្រោះបច្ចុប្បន្ន មនុស្សងាកមកយកចិត្តទុកដាក់រឿងសុខភាព និងមើលថែទាំខ្លួនកាន់តែច្រើនឡើង ធ្វើឱ្យទីផ្សារលក់អាហារបំប៉ន ចាប់ផ្តើមវាយលុកទីផ្សារកាន់តែច្រើនឡើង ធ្វើឱ្យអ្នកប្រើប្រាស់ចាប់ផ្តើមមិនច្បាស់លាស់ មិនដឹងថា វីតាមីន ឬអាហារបំប៉នបែបណាល្អមែន ឬយ៉ាងណាឡើយ?

តាមរយៈព័ត៌មានដែលយើង នឹងលើកយកមកជម្រាបជូននៅពេលនេះ សូមប្រាប់ថា អាហារបំប៉នដែលមានលក់រៀងរាល់ថ្ងៃនេះ មានទាំងល្អមែន ទទួលបានប្រយោជន៍ និងគ្មានប្រយោជន៍ ឬអាចខ្លាំងជាងហ្នឹងទៅទៀត គឺកើតមានគុណវិបត្តិដល់រាងកាយបានទៀតផង ទើបថ្ងៃនេះ យើងសូមនាំយកវិធីសង្កេតមើលព័ត៌មាន មុនពេលយើងសម្រេចចិត្តទិញអាហារបំប៉នផ្សេងៗមកប្រើ មកជម្រាបជូន…

១.សារធាតុអាហារពីអាហារបំប៉ននោះ គឺអ្វី?
២.ផលិតចេញពីអ្វី? ផ្នែកណារបស់រុក្ខជាតិ ឬវត្ថុធាតុដើមដែលយកមកផលិត?
៣.យកវត្ថុធាតុដើមមកពីប្រភពណា? ប្រទេសណា? ផលិតនៅកន្លែងណា? ក្នុងប្រទេស ឬក្រៅប្រទេស?
៤.គុណសម្បត្តិដែលរៀបរាប់ល្អជ្រុលពេកដែរឬទេ? អាចពិសោធបានតាមរយៈអ្វី?
៥.ស្តង់ដារការផលិតមានឬទេ? អ្វីខ្លះ ដូចជា GMP, ISO ជាដើម?
៦.បរិមាណដែលត្រូវទទួលទាន ( Dose ) ប៉ុន្មាន? ច្រើន ឬតិចពេកដែរឬទេ? សម្រាប់ព័ត៌មាននេះ អាចត្រូវសួរទៅគ្រូពេទ្យ ឱសថការី ឬអ្នកជំនាញការបាន។

៧.ក្រោយពេលប្រើហើយ តើមានអាការចម្លែក កើតឡើងចំពោះរាងកាយដែរឬទេ? ញឹកញាប់ប៉ុនណា?
៨.វិធីការទទួលទាន ត្រូវញ៉ាំនៅពេលណា? មុន ឬក្រោយពេលបាយ ឬ មុន ឬក្រោយពេលចូលគេង?
៩.ដែលសំខាន់នោះគឺ តម្លៃថ្លៃឬទេ? ព្រោះបើថ្លៃជ្រុលពេក វាក៏ពិបាកក្នុងការដែលយើងនឹងបានប្រើជាបន្តបន្ទាប់ រហូតដល់
បានឃើញលទ្ធផលដែរ ព្រោះការទទួលទានអាហារបំប៉នខ្លះ ទម្រាំតែបានទទួលលទ្ធផល អាចត្រូវប្រើពេលវេលាដល់ទៅ ៣-៤ខែឯណោះ។

ចុងក្រោយបំផុត អ្វីដែលយើងចង់ជម្រាបជូននោះគឺ គ្មានអាហារបំប៉នមួយណា អាចយកមកព្យាបាលជំងឺបានទេ អាហារបំប៉នគឺ អាហារដែលចូលមកបន្ថែម តែវិធីដែលល្អបំផុតនោះ គឺយើងគួរព្យាយាមទទួលទានអាហារចម្បងឱ្យគ្រប់គ្រាន់ និងឱ្យបានច្រើនប្រភេទ ដើម្បីឱ្យទទួលបានសារធាតុអាហារដែលរាងកាយត្រូវការឱ្យបានច្រើនបំផុត តែបើចង់ជ្រើសរើសប្រើអាហារបំប៉ន ក៏គួរតែជ្រើសរើសអាហារបំប៉នណាដែលស័ក្តិសមជាមួយខ្លួនយើង។ សង្កេតមើលថា បំប៉នរឿងអ្វីខ្លះ? ចំណុចណាខ្លះ? ជ្រើសរើសឱ្យត្រូវប្រភេទ បរិមាណទទួលទានដែលត្រឹមត្រូវ មានគុណភាពស្តង់ដារការផលិតដែលល្អ និងបានមកពីប្រភពដែលអាចជឿទុកចិត្តបាន៕

spot_img
×