Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​ហើយ​រំជួលចិត្ត ស្រក់​ទឹកភ្នែក! អ្នកគ្រូ កូន​អាច​គោរព​ជូន​កម្រងផ្កា​បានទេ កូន​អត់មាន​ម្តាយ​ទេ ធ្វើឲ្យអ្នកគ្រូ…

រូបភាពប៉ុន្មានស្លឹក បង្ហាញក្មេងប្រុសសិស្សសាលាបឋមម្នាក់ លុតជង្គង់ជូនកម្រងផ្កាគោព និងសុំចាត់ទុកអ្នកគ្រូធ្វើជាម្តាយ បានធ្វើឲ្យអ្នកលេងអុីនធើរណែត ឃើញហើយរំជួលចិត្ត ហូរទឹកស្រក់លើផែនថ្ពាល់ពុំដឹងខ្លួន។

ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២២ អ្នកគ្រូបង្រៀនវ័យក្មេងម្នាក់ ដែលមានគណនី TikTok ឈ្មោះថា somsukanya77 បានបង្ហោះឃ្លីបរបស់សិស្សប្រុសម្នាក់ យកកម្រងផ្កាមកគោរពនាង ព្រោះតែក្មេងប្រុសនោះគ្មានម្តាយ ដោយអ្នកគ្រូបញ្ជាក់យ៉ាងដូច្នេះថា៖ «​អ្នកគ្រូ​កូនអាចគោរពអ្នកគ្រូបានទេ​? ខ្ញុំអត់មានម្តាយទេ ពាក្យមួយម៉ាត់នេះ បានធ្វើ​ឱ្យខ្ញុំយំ រកថ្លែងអ្វីមិនត្រូវ​»។

នៅក្នុងវីដេអូឃ្លីប គេបានឃើញក្មេងប្រុសរូបនោះ កាន់កម្រងផ្កាម្លិះ ស្ថិតក្នុងទឹកមុខខ្មាសអៀន មុននឹងដើរទៅ​រកអ្នកគ្រូ រួចចាប់ផ្តើមលុតជង្គង់គោរពប្រគល់ជូនអ្នកគ្រូ​ហើយអ្នកគ្រូក៏បានជូនពរក្មេងប្រុសដោយក្តីស្រលាញ់ ដែលធ្វើឲ្យទាំងកូនសិស្ស និងអ្នកគ្រូ ស្រក់ទឹកភ្នែក​ក្នុងពេលជាមួយគ្នា​ ដែលឃើញហើយពិតជាគួរឲ្យស្រណោះជាខ្លាំង។

ក្រោយពីបានឃើញនូវទិដ្ឋភាពនេះ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតរំជួលចិត្តយ៉ាងខ្លាំង ព្រោះថា ទង្វើដ៏ល្អរបស់អ្នកគ្រូក្នុងនាមធ្វើជាអ្នកម្តាយ ដល់សិស្សានុសិស្សគ្មានម្តាយ សម្រាប់ថ្ងៃបុណ្យម្ដាយឆ្នាំនេះ គឺលើសពីគ្រូបង្រៀន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×