Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចាំ​បានទេ! ប្តី​ស្មោះ​ស្នេហ៍​តែ១លើ​លោក បាន​ប្តូរ​រូប​ប្រូ​ហ្វា​ល់​មួយ​នេះ ធ្វើឲ្យ​មហាជន​ក្តុកក្តួល​រំជួលចិត្ត ថ្លែង​អាណិតអាសូរ​កាន់តែ​ខ្លាំ​ង

spot_img

ប្រិយមិត្តជាច្រើន ប្រាកដណាស់នៅចាំបានហើយ ពីបុរសដ៏កំសត់ម្នាក់ បើទោះជាបានបាត់បង់ប្រពន្ធជាទីស្រលាញ់ អស់រយៈពេលជាច្រើនឆ្នាំមកហើយក្តី តែគាត់តែងតែបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនរៀបរាប់ពីទំហំនៃសេចក្តីស្រលាញ់ដ៏ធំធេង ឥតកែប្រែ ទៅកាន់ភរិយា ដែលធ្វើឲ្យមហាជនជាច្រើនរំជួលចិត្ត ហូរទឹកភ្នែកឥតល្ហែ នៅពេលបានអានសំណេររបស់គាត់ម្តងៗ។

គិតមកទល់ពេលនេះ គឺមានរយៈពេលជាង ៣ ឆ្នាំ ហើយ ដែលគាត់បានឃ្លាតឆ្ងាយពីភរិយា គ្មានថ្ងៃវិលវិញ និងពេលនេះ គាត់បានកំពុងធ្វើជាប៉ា និងជាម្តាយដ៏ល្អ សម្រាប់កូនស្រីជាទីស្រលាញ់ ដែលកើតមកពុំបានឃើញមុខមាត់ម្តាយ ព្រោះតែម្តាយជួបគ្រោះអកុសលបានស្លាប់ បន្ទាប់ពីសម្រាល។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺបន្ទាប់ពីភរិយាបានលាចាកលោកទៅ គាត់បានបង្ហោះសារបញ្ជាក់ពីនូវពាក្យសច្ចាមួយនេះចំពោះភរិយាថា «ទោះអូនទៅដល់ទីណាកន្លែងណាក៏ដោយ បងចាប់កាន់ដៃអូនដើរទៅជាមួយគ្នារហូត រហូតទៅដល់កន្លែងដែលជីវិតត្រូវទៅដល់»។

ដោយឡែក ថ្មីៗនេះ ប្តីល្អដ៏កម្ររកនៅលើលោកនេះ បានធ្វើឲ្យគ្រប់គ្នារំជួលចិត្ត និងសម្តែងនូវក្តីអាណិតអាសូរជាពន់ពេក នៅពេលបានឃើញនៅលើប្រូហ្វាល់ហ្វេសប៊ុករបស់គាត់ បានប្តូរទៅជារូបថតគ្រួសារ៣នាក់ឪពុកម្តាយនិងកូនស្រី ថតរូបជុំគ្នាយ៉ាងរីករាយ ប៉ុន្តែ តាមពិតជារូបភាពកាត់តប៉ុណ្ណោះ។

ក្រោយពីបានឃើញរូបនេះហើយ មហាជនបានចូលខមិនសរសើរពីទឹកចិត្តដ៏ស្មោះស្ម័គ្រមួយនេះថា៖ «លេីលោកនេះ តេីមានមនុស្សប៉ុន្មានអ្នកដែលធ្វេីបានដូចជាគាត់ សរសេីរគាត់ណាស់ ទោះប្រពន្ធចាកចេញពីពិភពលោកចោលរូបគាត់ និងកូនស្រី ទៅយូរប៉ុនពិនណា ក៏គាត់នៅតែរក្សាក្តីស្រលាញ់ដែលគាត់មានចំពោះភរិយានៅដូចដេីម នៅតែស្រលាញ់នៅក្នុងចិត្តគាត់ជានិច្ច​អាណិតគាត់និងកូនស្រីណាស់ មិនគួរព្រហ្មលិខិតបំបែកបំបាក់គ្រួសារតូចរបស់គាត់សោះ ចឹងបានថា រីឯចិត្តមនុស្សខ្លះវិញធ្វេីមិនបានដូចគាត់ទេ ខ្លះមានឱកាសបាននៅក្បែរគ្នាហេីយ បែរជាមិនចេះស្រលាញ់​ ថែរក្សា​ពេលបាត់បង់ទេីបស្តាយក្រោយ, បងប្រុសពិតជាប្តីនិងប៉ាល្អ​សូមសរសេីរទឹកចិត្តរបស់បង, បងពិតជាស្រលាញ់ប្រពន្ធមហាសែនសោ្មះមែន ក្ដីស្រលាញ់មួយនេះហើយដែលមនុស្សស្រីគ្រប់រូបចង់បាន»។ នៅមានពាក្យស្ងើចសរសើរពីបងប្អូនអ្នកលេងបណ្តាញសង្គមយ៉ាងច្រើនទៀត ដែលលើកយកមករៀបរាប់មិនអស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×