Monday, September 25, 2023

ធ្វេសប្រហែសតែបន្តិច ក្មេង.តូច២នាក់ បងប្អូនបង្កើត ត្រូវអោបគ្នាល.ង់ទឹក…

spot_img

សៀមរាប ៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែងថា ធ្វេសប្រហែសតែបន្តិច ក្មេង.តូច២នាក់ បងប្អូនបង្កើត ត្រូវអោបគ្នាល.ង់ទឹកស្លា.ប់យ៉ាងគួរឱ្យសង្វេគ! កូនស្រីសុំម្តាយទៅបេះផ្លែឈូក ហើយប្អូនប្រុសរត់ទៅតាមពីក្រោយ ជិះប៊ីដុងឆ្លងទឹក២នាក់បងប្អូន ក៏បណ្តាលឱ្យលិ.ចល.ង់ស្លា.ប់ដោយគ្មាននរណាឃើញ ទម្រាំតែឳពុកម្តាយដឹងរឿងដើររកកូន យឺតពេលបាត់ទៅហើយ។ កូនស្រីបងទើបតែអាយុ១២ឆ្នាំ និងប្អូនប្រុសអាយុ៧ឆ្នាំ ហើយគឺជាកូនតែ២នាក់គត់ នៃគ្រួសារក្រីក្រមួយ នៅក្នុងភូមិថ្មជល់ ឃុំត្បែង។

នៅលើបណ្តាញសង្គមផ្លូវការ កាលពីថ្ងៃទី១៩ខែសីហា លោកអភិបាលស្រុកបន្ទាយស្រី បានលើកឡើងថា វាជាអារម្មណ៍មួយដែលគ្មានឪពុកម្តាយណា អាចទទួលយកបាននោះទេ ហើយក៏មិនមែនជាពេលវេលា ដែលត្រូវស្តីបន្ទោសទៅលើអ្នកណានោះដែរ តែហេតុការណ៍ដ៏អាក្រក់បែបនេះ ច្រើនតែកើតចេញពីការធ្វេសប្រហែស ដែលបណ្តាលមកពីការខ្វះខាតការយល់ដឹង និងការបណ្តែតបណ្តោយនៅក្នុងគ្រួសារដែលមានជីវភាពខ្វះខាតនោះឯង។ សោកស្តាយដែលរឿងបែបនេះនៅតែបន្តកើតមានម្តងហើយម្តងទៀត ជាពិសេសនៅតាមទីជនបទដាច់ស្រយាល ដែលឳពុកម្តាយភាគច្រើនមិនសូវបានយកចិត្តទុកដាក់ និងមិនមានពេលមើលថែកូនឱ្យបានដិតដល់។

ថ្មីៗនេះ រដ្ឋបាលស្រុកទើបតែបានបង្កើតកម្មវិធីបង្រៀនជំនាញហែលទឹកបឋមដើម្បីសង្គ្រោះជីវិត និងការយល់ដឹងនូវវិធានសុវត្ថិភាពនៃការជួយសង្គ្រោះអ្នកលង់ទឹកជូនដល់កុមារតូចៗនៅក្នុងសហគមន៍ដោយអត់គិតថ្លៃដែរ តែកម្មវិធីនេះទើបតែចាប់ផ្តើម ហើយក៏មិនទាន់មានលទ្ធភាពពង្រីកវិសាលភាពនៃការបង្រៀនឱ្យបានទូលំទូលាយទៅដល់ទូទាំងស្រុកនៅឡើយ ដូច្នេះគ្មានអ្វីក្រៅពីអំពាវនាវសុំដល់អាណាព្យាបាលដែលមានកូនតូចៗ ហើយរស់នៅក្នុងតំបន់ដែលមានទឹកអាចធ្វើឱ្យលង់បាន ត្រូវបង្កើតការប្រុងប្រយត្ន័ខ្ពស់ចំពោះកូនៗរបស់ខ្លួន ជាពិសេសនៅក្នុងរដូវវស្សាដែលតែងតែមានទឹកហូរខ្លាំង មិនត្រូវបណ្តោយឱ្យក្មេងៗលេងទឹកនោះទេ ទោះបីជាចេះហែលក៏ដោយក៏នៅតែមានហានិភ័យខ្លាំងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

+85571 614 000 5
Contact Us Telephone

spot_img