Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្មាសគេ​ណាស់​មី​ង! ចូល​ញ៉ាំ​អា​ហា​រប៊ូ​ហ្វេ មិន​បង់លុយ​ហើ​យ ឆ្លៀត​ច្រក​ម្ហូប​ដា​ក់​ពេញ​ៗ​កា​បូប​ចង់ 10 kg ភ្ញៀវ​ថត​បាន​ស្តែ​ង​ៗ

spot_img

មហាជននៅក្នុងបណ្តាញសង្គម សឹងតែរកពាក្យថ្លែងពុំចេញ ព្រោះតែហួសចិត្តខ្លាំងពេក ចំពោះទង្វើរបស់ស្រ្តីវ័យចំណាស់២នាក់ ដែលបាននាំគ្នាចូលហូបអាហារប៊ូហ្វេ នៅហាងមួយកន្លែងក្នុងទីក្រុងភ្នំពេញ តែចុងក្រោយ បានលេងក្បាច់ខូច ហូបរួចមិនបង់លុយម្នាក់ៗអស់ 7.8 $ ហើយ ខ្ចប់ម្ហូបដាក់ក្នុងកាបូបរហូតដល់ទៅ២កាបូបធំៗតែម្តង។

នេះបើតាមម្ចាស់ហាង បានបង្ហោះឲ្យដឹងថា «មិនមែនលើកទី1ទេអុី លើកមុនភ្ញៀវផ្សេងប្រាប់ខ្ញុំ តែខ្ញុំមិនចាប់អុី តែលើកនេះមកទៀត ខ្លាំងជាងលើកមុនទៀត ខ្ចប់ពេញកាបូបទាំង២ហើយ រត់ចេញមិនបង់លុយឲ្យខ្ញុំទៀត បុគ្គលិកខ្ញុំរត់តាមចាប់អុីឡើងដួលបែកជង្គង់ ចាប់អុីឯងកុំឲ្យធ្លាប់ដើរលួចតាមហាងផ្សេងដូចបែបហ្នឹងទៀត»។

អ្វីដែលកាន់តែហួសចិត្តខ្លាំងទៀតនោះ គឺស្រ្តីម្នាក់រូបនេះ បើទោះជាខ្លួនបានប្រព្រឹត្តនូវទង្វើខុសបែបនេះក៏ដោយ តែបែរជាមិនទទួលស្គាល់កំហុសរបស់ខ្លួន ដោយនៅធ្វើប្ញកខ្លាំង ស្រែកដាក់ម្ចាស់ហាងទៀត។

នេះបើតាមវីដេអូរបស់ភ្ញៀវ ដែលថតបានៗ បង្ហាញពីសកម្មភាពស្រ្តីម្នាក់ក្នុងចំណោមពីរនាក់នោះ បានច្រកម្ហូបគ្រឿងសមុទ្រ ដាក់ចូលក្នុងកាបូបស្តែងៗ មុនពេលនាំគ្នាលួចចាកចេញ ដោយមិនបង់លុយ។ ប៉ុន្តែ ដោយសារដល់ថ្ងៃអស់លក្ខណ៍ ក៏ត្រូវបានបុគ្គលិកហាងតាមទាន់ ចាប់ឃាត់ខ្មាសគេមិនស្ទើរ។

ជាមួយគ្នានេះផងដែរ ម្ចាស់ហាងក៏បានឲ្យហាងដទៃទៀតមានការប្រុងប្រយ័ត្ន និងចំណាំមុខស្រ្តីមុខស្រ្តីរូបនេះទុក ព្រោះថា ចូលមកហូបឆ្ងាញ់អត់បង់លុយហើយ លួចសាហាវបែបនេះទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×