Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានដាក់លូមេ រំដោះទឹកជំនន់លិចនៅលើកំណាត់ផ្លូវលេខ ២០០៤ ចន្លោះពីផ្លូវលេខ ២៧១ ដល់ផ្លូវលេខ ៣៧១

spot_img

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាម បណ្ដោយផ្លូវលេខ២០០៤ ចន្លោះពីផ្លូវលេខ២៧១ ដល់ផ្លូវលេខ៣៧១ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ឱ្យបានជ្រាប់ថា ដើម្បីកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញសំដៅកាត់បន្ថយជំនន់ទឹកភ្លៀង ដែលតែងតែបង្កឱ្យ មានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជាបង្កផលប៉ះពាល់ដល់បរិស្ថានផងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានដាក់លូមេរំដោះទឹកជំនន់លិចនៅលើកំណាត់ផ្លូវលេខ ២០០៤ ចន្លោះពីផ្លូវលេខ ២៧១ ដល់ផ្លូវលេខ ៣៧១ ចូលទៅប្រឡាយស្ទឹងមានជ័យ ដោយដំណើរការការដ្ឋានចាប់ផ្តើមពីយប់ថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០២ ២ នឹងបញ្ចប់ការដ្ឋាននៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដែលមានរយៈពេលចំនួន ១០ថ្ងៃ បណ្តាលឱ្យមានការ រំខានដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ និងម្ចាស់យានយន្តដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ ។

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្ត គ្រប់ប្រភេទដែលធ្វើចរាចរឆ្លងកាត់ការដ្ឋាន សូមធ្វើការពង្វាងចរាចរទៅតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ។ ផុតរយៈពេលនេះ ការដ្ឋាននឹងបញ្ចប់ការងារ ហើយបើកឱ្យធ្វើចរាចរជាធម្មតាវិញ ។ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់យ៉ាងម៉ុតមាំថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្តនិងទោចក្រយានយន្ត គ្រប់ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់តំបន់ការដ្ឋានខាងលើ នឹងចូលរួមសហការអនុវត្តដោយឈរលើស្មារតីយោគយល់

អធ្យាស្រ័យខ្ពស់ស្របតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ។ ទទួលបានសេចក្តីជូនដំណឹងនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌសែនសុខ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តសេចក្ដីជួនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×