Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊យមែន! ឆ.ក់ទូរស័ព្ទបានហើយយីអ៊ុនដាក់ ប្រជាពលរដ្ឋនាំគ្នា ដេញស្ទា.ក់ភ្លាមៗ បានទាំង២នាក់

spot_img

កំពង់ស្ពឺ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១១:០០នាទី ប្រជាពលរដ្ឋសហការជាមួយប្រជាការពារ និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពោធិអង្គ្រង បានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ដែលធ្វើសកម្មភាពឆ.ក់ទូរស័ព្ទ ដៃចំនួនពីរគ្រឿងនៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៦០- ៦១ ស្ថិតនៅក្នុងភូមិព្រៃស្រូល ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

បង្កឡើងដោយជនសង្ស័យមានគ្នាចំនួន២នាក់ ដែលមានឈ្មោះ ៖ ១- ណន់ ដាវីន ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិស្រែគុយ ឃុំពោធិចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពី។ ២- ដន វ៉ាន់ដេត ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិកណ្តាលកោះ ឃុំកណ្តាលកោះ ស្រុកស្អាង ខេត្តកណ្តាល។

ជនទាំង២អ្នកបានធ្វើសក្មភាពជិះម៉ូតូ០១គ្រឿងម៉ាកHONDA DREAM ស៊េរី២០១៨ ឡើងតែម២០២២ពាក់ស្លាកលេខកណ្តាល1AB-6357 ឆក់យកទូរស័ព្ធដៃចំនួន០២គ្រឿង ពីជនរងគ្រោះចំនួន០២នាក់ ដែលមានឈ្មោះដូចខាងក្រោម ៖ ១- ទូច ស្រីកា ភេទស្រីអាយុ២៣ឆ្នាំ រស់នៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។ ២- ផាន ម៉ាលីន ភេទស្រីអាយុ២០ឆ្នាំ រស់នៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។

ខណ:ពេលជនរងគ្រោះ កំពុងតែជិះម៉ូតូម៉ាកស្កុបពីរ ពណ៌ស ធ្វើដំណើរលើផ្លូវចំណុចកើតហេតុខាងលើ បណ្តាលឲ្យម៉ូតូជនរងគ្រោះ ដួលរងការខូចខាត និងជនរងគ្រោះទាំងពីរនាក់រងរបួសស្រាល។

បច្ចយប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×