Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! អ្នកបើកយន្តហោះ Ethiopian Airlines ពីរ​នាក់​បាន​ដេកលក់ ខណៈ​កំពុង​ហោះហើរ​ក្នុង​កម្ពស់ 37,000 ហ្វី​ត

ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់ទ្វីបអាហ្រ្វិក Ethiopian Airlines បាននិយាយថា ខ្លួនបានផ្អាកអ្នកបើកយន្តហោះ ២នាក់ ដែលត្រូវបានគេចោទប្រកាន់ថា បានដេកលក់ ខណៈពេលដែលកំពុងបញ្ជាការហោះហើរពី Khartoum (ស៊ូដង់) ទៅ Addis Ababa (អេត្យូពី) ។

យោងតាមសារព័ត៌មាន Dailymail របស់អង់គ្លេស កាលពីថ្ងៃទី១៥ ខែសីហា បានចុះផ្សាយឲ្យដឹងថា អ្នកបើកយន្តហោះពីរនាក់នៅលើជើងហោះហើរ ET343 នៃក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់ទ្វីបអាហ្រ្វិក Ethiopian Airlines បានដេកលក់ ខណៈពេលដែលអ្នកបើកបរយន្តហោះ កំពុងធ្វើដំណើរពីរដ្ឋធានីស៊ូដង់ ទៅកាន់ប្រទេសអេត្យូពី។

ការប្រកាសអាសន្នលើ​ដី​ត្រូវបានធ្វើ​យ៉ាងសកម្ម​នៅ​ពេលយន្តហោះ​មកដល់អាកាសយានដ្ឋាន ប៉ុន្តែ​ មិនមានសញ្ញា​នៃ​ការចុះ​ចតឡើយ។ នៅពេលនោះ យន្តហោះ Boeing 737-800 នៅតែហោះហើរក្នុងរយៈកម្ពស់ជាង 10,600 ម៉ែត្រ ខណៈការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស មិនអាចទាក់ទងអ្នកបើកបរយន្តហោះបានទេ។

២៥នាទីក្រោយមក សំឡេងរោទិ៍ autopilot ដែលផ្តាច់ទំនាក់ទំនង បានធ្វើឱ្យអ្នកបើកយន្តហោះទាំងពីរភ្ញាក់។ ជាសំណាងល្អ យន្តហោះបានចុះចតដោយសុវត្ថិភាព។

ទិន្នន័យដែលបានបញ្ជាក់ពីឧបទ្ទវហេតុនេះ បានបង្ហាញថា យន្តហោះកំពុងហោះពីលើផ្លូវរត់ ហើយកំពុងព្យាយាមចូលទៅជិតអាកាសយានដ្ឋានម្តងទៀត នៅពេលដែលអ្នកបើកយន្តហោះទាំងពីរនាក់ភ្ញាក់ពីគេង។

ឧប្បត្តិហេតុស្រដៀងគ្នានេះបានកើតឡើងនៅក្នុងខែមេសាឆ្នាំ ២០២២ នៅពេលដែលការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស រយៈពេល ១០ នាទី មិនអាចទាក់ទងអ្នកបើកយន្តហោះពីរនាក់ ដែលកំពុងប្រតិបត្តិការយន្តហោះ ITA Airways ពីទីក្រុងញូវយ៉ក ទៅកាន់ទីក្រុងរ៉ូម ជាមួយនឹងអ្នកដំណើរ ២៥០ នាក់។ និយតករអាកាសចរណ៍បានធ្វើការស៊ើបអង្កេត ហើយបានបញ្ជាក់ថា អ្នកបើកយន្តហោះទាំងពីរនាក់បានដេកលក់ ខណៈដែលយន្តហោះ Airbus 330 បានហោះពីលើប្រទេសបារាំង និងមានកម្ពស់ ១១.៥០០ ម៉ែត្រ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×