Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​នឹកស្មាន កា​សុី​ណូ Rich World (ជ្រៃធំ) ជា​កន្លែង «ឋាន​រក» ខណៈ​ជនរងគ្រោះ​មានសំណាង​រត់​រួច បាន​ទម្លា.យថា…

មនុស្ស ៤០ នាក់បានរួចផុតអាយុជីវិត ១ នាក់ត្រូវបានចាប់ និង ១នាក់ ទៀត បានលង់ទឹកទន្លេ Binh Di បន្ទាប់ពីបានរត់ចេញពីកាសុីណូ Rich World – ទីកន្លែងប្រដូចទៅនឹងឋាននរកនៅលើផែនដី ជាមួយនឹងការដាក់ទណ្ឌកម្មយ៉ាងឃោរឃៅ។

ដោយសារតែមិនមានការងារមានស្ថិរភាព PTTG និងស្វាមី (អាយុ ២៣ ឆ្នាំ រស់នៅខេត្ត Kien Giang) ត្រូវបានមិត្តភ័ក្តិម្នាក់ណែនាំអោយកាន់ប្រទេសកម្ពុជា ដោយធានាថានឹងទទួលបានប្រាក់ខែខ្ពស់។ នៅពេលដែលនាងទៅដល់ទីនោះ នាង G. បានដឹងថា នាងត្រូវបានគេបោកបញ្ឆោតលក់ចូលទៅក្នុងកាស៊ីណូ Rich World ។ ទាំងប្តីទាំងប្រពន្ធ​ពិតជាមានការភិតភ័យណាស់ ប៉ុន្តែ​ត្រូវធ្វើ​តាមសំណើ​របស់អ្នកគ្រប់គ្រងនៅ​ទីនោះ។

ជារៀងរាល់ខែ G. និងប្តី ត្រូវតែរកឲ្យបានគោលដៅ 300 លានដុង ឱ្យអ្នកគ្រប់គ្រង បើមិនដូច្នេះទេ ពួកគេនឹងត្រូវរងការដាក់ពិន័យដោយឆក់ខ្សែភ្លើង។

G. បានរៀបរាប់ទាំងស្រក់ទឹកភ្នែកថា «ពិតជាឃោរឃៅណាស់ ធ្វើទារុណកម្មអ្នកដ៏ទៃ ដោយមិនអាណិតអាសូរ ប្តីខ្ញុំត្រូវគេនាំទៅជាន់ទី៨ ចាប់ដាក់ខ្នោះលើកៅអី ឡោមព័ទ្ធដោយបុរសមាឌធំៗ៣នាក់ កាន់ម្ជុលអគ្គិសនី ចាក់ជើង ដៃ ក ខ្នង ឬកន្លែងផ្សេងទៀតដែលគេចង់ធ្វើ។ ប្តីខ្ញុំត្រូវបានគេចាក់រហូតដល់ដួលសន្លប់ ហើយបន្ទាប់គាត់ដឹងខ្លួនវិញ គាត់ក៏ត្រូវបានកេចាក់ម្តងទៀត នោះជាការដាក់ទណ្ឌកម្មដ៏អាក្រក់មួយ ដែលមនុស្សគ្រប់គ្នាធ្វើនៅទីនោះខ្លាចមានទោសបំផុត»។

វត្តមានក្រុមមនុស្ស ៤២នាក់ ដែលបានប្រថុយជីវិតឆ្លងទន្លេ Binh Di ត្រឡប់ទៅប្រទេសវៀតណាមវិញ នាង D.TND (អាយុ ២០ឆ្នាំ រស់នៅខេត្ត Cao Bang) មិនអាចបំភ្លេចថ្ងៃនឿយហត់នៅក្នុងកាស៊ីណូ Rich World បានទេ។

D បានចាកចេញពីស្រុកកំណើត​ទៅ​ខេត្ត​បាក់និញ​ដើម្បីធ្វើការជា​កម្មករតាំងពីអាយុ ១៧​ ឆ្នាំ។ ប្រហែល​៤​ខែ​មុន​នាងបានពិភាក្សា​ជាមួយប្តី​ដើម្បីរកការងារផ្សេង នៅពេលនោះ នាងបានឃើញការងារបង្ហោះនៅលើ Facebook ជាមួយនឹងប្រាក់ខែដ៏គួរឱ្យទាក់ទាញជាង ២៥ លានដុង/ខែ ក៏បានទាក់ទងនឹងមេខ្យល់។ D ត្រូវបានមេខ្យល់នោះ​ណែនាំឱ្យទៅ​ធ្វើ​ការងាយស្រួល ផ្នែកកុំព្យូទ័រក្នុងបន្ទប់ម៉ាសុីនត្រជាក់ ទើបនាង​និងប្តី​ជឿ​ ក៏រៀបចំអីវ៉ាន់ឡើងរថយន្តភ្លាម​ៗ​តាមការការរៀបចំរបស់ឈ្មួញកណ្តាល។

បន្ទាប់ពីចាកចេញពីស្រុកកំណើតបាន​២​ថ្ងៃ នៅ​ថ្ងៃ​ទី​៣ D បានរកឃើញថា ​នាងកំពុងស្ថិតនៅ​ប្រទេសកម្ពុជា។ ពេលនោះ ​នាងភ័យណាស់​ចង់ទៅ​ផ្ទះ​វិញ តែ​ត្រូវថៅកែ​កាស៊ីណូគំរាមបង្ខំឱ្យសងបំណុល។

ក្នុងខែដំបូង នាងត្រូវបានបង្រៀនពីរបៀបប្រើឈ្មោះហៅក្រៅ ដើម្បីអញ្ជើញអ្នកផ្សេងទៀត ឱ្យចូលរួមក្នុងហ្គេមណាត់ជួប ដោយទាក់ទាញពួកគេឱ្យបញ្ចូលទឹកប្រាក់។ ដោយដឹងពីលក្ខណៈ​នៃ​ការឆបោក នាងគ្មានជម្រើសអ្វី​ក្រៅ​ពីធ្វើ​តាម។

D បានឲ្យដឹងថា “នៅក្នុងនោះ ខ្ញុំគ្រាន់តែស្តាប់បង្គាប់ពួកគេ បើមិនដូច្នេះទេ ខ្ញុំនឹងត្រូវគេវាយដំ សូម្បីតែគំរាមកំហែងដល់អាយុជីវិត។ ហើយមួយខែបើខ្ញុំមិនបានដល់គោលដៅ ៣០០ លានដុង ទេ ខ្ញុំត្រូវបានពួកគេគំរាមកំហែងថានឹងនាំខ្ញុំទៅកន្លែងនោះ (ជាន់ទី​៨ ឆក់ខ្សែភ្លើង) ខ្ញុំភ័យណាស់ ខ្ញុំខំប្រឹងទាំងថ្ងៃទាំងយប់ ហត់តែ​មិនហ៊ានសម្រាក វា​ព្រៃ​ផ្សៃ​ណាស់ រាល់ពេលនឹកឃើញ ខ្ញុំតែងញាប់ញ័រ​ដោយការភ័យខ្លាច»។

D បាននិយាយទាំងរំភើបចិត្តថា «ក្រុមមនុស្សដែលសម្រេចចិត្តរត់ចេញពីកាស៊ីណូ សំណាងណាស់ដែលដឹងថា ត្រើយម្ខាងនៃទន្លេជាព្រំដែនវៀតណាម។ ខ្ញុំ និងបងប្អូននៅទីនោះ បានទៅបន្ទប់ទឹក ក្រឡេកមើលតាមបង្អួច ហើយឃើញទង់ជាតិវៀតណាមនៅត្រើយម្ខាងនៃទន្លេ ដូច្នេះពូកយើងគិតថា បើយើងអាចហែលទៅត្រើយម្ខាងបាន យើងនឹងមានសំណាងរួចផុតពីឋានរកនៅទីនេះ»។

តាមផែនការ លុះព្រឹកឡើង គណៈគ្រប់គ្រងកាស៊ីណូ មានការធ្វេសប្រហែស មិនបានបិទទ្វារទេ ហើយមានអ្នកចូលបម្រើការងារតែ ៧-៨នាក់ ប៉ុណ្ណោះ។ ក្រោយពីចូលវេនបានប្រហែលមួយម៉ោង ក្រុមកម្មករទាំងអស់​ក៏ប្រញាប់ទៅ​ទ្វារព្រមៗគ្នា។ ក្រុមយុវជនដែលមានសុខភាពល្អ បានវាយក្រុមសន្តិសុខ បំបែកការឡោមព័ទ្ធ ដើម្បីឲ្យក្រុមនារី៥នាក់ ចេញមកក្រៅ។ បន្ទាប់មក យុវជនដែលកាន់ «​គ្រាប់បែកសាំង​» បានគប់នៅ​ផ្លូវបង្កើតឱកាសឱ្យអ្នកដទៃ​មានពេលរត់គេចខ្លួន។

ឆ្លងកាត់ខ្សែ​ជីវិតដ៏លំបាកវេទនា មនុស្ស​៤០​នាក់ ដែលមានសំណាង​ត្រូវបានប្រជាពលរដ្ឋ និង​ឆ្មាំព្រំដែន​ជួយសង្គ្រោះ តែ១​នាក់ ជា​អកុសល​ត្រូវលង់ទឹក​ហើយសាកសព​ទើបត្រូវបានរកឃើញនៅ​ព្រឹកថ្ងៃ​ទី​២០ សីហា ខណៈជនរងគ្រោះ​ម្នាក់ទៀត​ត្រូវបានចាប់ខ្លួនចូលកាសុីណូវិញ ដោយក្រុមសន្តិសុខ។

ភ្នាក់ងារសន្តិសុខស៊ើបអង្កេតនៃប៉ូលីសខេត្ត An Giang បានចេញសេចក្តីសម្រេច ចាប់ខ្លួនមុខសញ្ញាមេខ្យល់២នាក់ឈ្មោះ Nguyen Thi Le (អាយុ ៤២ ឆ្នាំ) និង Le Van Danh (អាយុ ៣៤ ឆ្នាំ) – អ្នកទាំងពីររស់នៅក្រុង Long Binh ស្រុក An Phu ខេត្ត An Giang ដើម្បីស៊ើបអង្កេតលើ​សកម្មភាពរៀបចំអ្នកដទៃ​ឲ្យចាកចេញពីប្រទេសដោយខុសច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×