Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ស្អាត​លក់​គ្រឿងក្លែម ត្រូវ​គេ​រិះគន់​ថា របស់​អត់​ឆ្ងាញ់ ខំ​ស្លៀក​បញ្ចេញ​ដើមទ្រូង ស្រាប់តែ​នាង​ឆ្ងើយ​តប​វិ​ញ​ថា…

កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ គេហទំព័រ Apple Daily បានចុះផ្សាយថា រូបភាពអ្នកលក់ដ៏ក្តៅសាច់ម្នាក់ បានកំពុងក្លាយជាប្រធានបទនៃការសន្ទនា ក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិតនៅតៃវ៉ាន់ ក្រោយពីនាងបានបង្ហោះ​រូបភាពឈរលក់ប្រភេទគ្រឿងក្លែម​នៅ​មុខតូបក្នុងផ្សាររាត្រី ចូលទៅក្នុងគ្រុប Facebook 爆廢公社公開版 ដែលធ្វើអោយមនុស្សជាច្រើនបើកភ្នែកធំៗតែម្តង។

រូបភាពដែលបានរៀបរាប់ខាងលើ បានបង្ហាញឱ្យឃើញស្រីស្អាតអ្នកលក់ដ៏ក្តៅសាច់នោះ ពាក់អាវពណ៌ត្នោតវាលល្វែងលើ បញ្ចេញសាច់ខ្ចី និងជាពិសេសដើមទ្រូងដ៏ទ្រលក់ទ្រលន់ ជាមួយសាក់ស្មាគួរឲ្យចាប់អារម្មណ៍បន្ថែម ខណៈ​កំពុងគ្រឿងក្លែមជា​ច្រើន​ដែលជា​មុខម្ហូបប្រចាំភោជនីយដ្ឋានមួយ​។

បន្ទាប់ពីរូបភាពនេះ​ ត្រូវបានផ្សព្វផ្សាយ មានអ្នកចូលចិត្តជិត ៩​ពាន់ដង​ក្នុងរយៈពេលមិនដល់មួយថ្ងៃ និងបានទាក់ទាញមនុស្សចូលមក ​comment សួររកទីតាំងហាង ព្រោះតែ​ចង់ញ៉ាំក្លែមស្រា​បៀរ​។ ប៉ុន្តែ​ ទន្ទឹមនឹងមានអ្នកសរសើរនោះ ​ក៏មានមនុស្សមួយចំនួនទៀត​បានចូលមករិះគន់ថា នាងប្រើ​ការបង្ហាញដើមទ្រូង​ដើម្បីទាក់ទាញការលក់ ខណៈអ្នកខ្លះទៀតបាននិយាយចំៗថា “គ្រាន់តែ​មើល ខ្ញុំដឹងថា​គ្រឿងក្លែមទាំងនេះ​មិនឆ្ងាញ់បាត់ទៅហើយ។ ប្រសិនបើ​វា​ពិតជា​ឆ្ងាញ់ អ្នកមិនបាច់ពឹងលើ​វិធីនេះ​ទេ»។

ទោះ​ជា​យ៉ាងណា វា​ហាក់ដូចជា​ខាងអ្នកលក់ស្រីក្តៅសាច់នេះ មិនខ្វល់ពីនិន្នាការអវិជ្ជមាននោះ​ទេ ហើយក៏បានឆ្លើយតបទៅវិញថា “ហេតុអ្វីអ្នកថា វា​មិនឆ្ងាញ់​ បើអ្នកមិនដែលមកសាកផងហ្នឹង ហើយបើចង់ដឹងរសជាតិ សូមអញ្ជើញមកកន្លែងខ្ញុំចុះ តើ​របស់មួយណា អត់ឆ្ងាញ់!? ។ នាងបានបន្ថែមថា ទោះ​នាងមានអាយុទើបតែ​២០​ឆ្នាំ​ក៏ដោយ តែបើនិយាយពីបទពិសោធន៍ គឺនាងបានចំណាយពេលលក់​សឹងពាក់កណ្តាលជីវិតទៅហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×