ភ្នំពេញ ៖ ប៉ុន្មានថ្ងៃមកនេះមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលប្រទះឃើញរូបភាពវីដេអូម្តាយរបស់តារាសម្តែងនាង នី មុន្នីនាថ កាន់ផ្លាកដោយសសេរពាក្យត្រូវការឈាមនៅតាមទីសាធារណៈនានា ហើយត្រូវបានគេចែកចាយពេញបណ្តាញសង្គម។
តាមរយៈវីដេអូដែលបានបង្ហោះកាលពីថ្ងៃពីពេលថ្មីៗនេះ នី មុន្នីនាថ បានលើកឡើងថា អ្វីដែលមហាជនបានឃើញរូបភាពម្តាយរបស់នាង កាន់ផ្លាកស្វែងរកឈាមនោះ គឺជាការពិត ហើយនោះគឺជាការសម្តែងមួយសម្រាប់ធ្វើការផ្សព្វផ្សាយ ក្នុងយុទ្ធនាការបំផុសការបរិច្ចាគឈាម។

នាងបញ្ជាក់ថា មូលហេតុដែលនាងសម្រេចជ្រើសរើសម្តាយរបស់ខ្លួន ឲ្យចូលរួមសម្តែងនាពេលនេះ គឺដោយសារនាងមិនអាចជ្រើសរើសតួអោយទាន់ពេកល។
នាងថា នាងបានសាកសុំម្តាយរបស់ខ្លួនអោយចូលរួមថត ហើយគាត់ក៏យល់ព្រម ហើយពេលនោះហើយដែលមហាជន បានយករូបភាពម្តាយរបស់នាងកាន់ផ្លាកត្រូវការឈាមនៅមុខសាលា ភ្លើងស្តុប និងទីផ្សារមួយចំនួនចែកចាយពេញបណ្តាញសង្គម។
នាងថា ពេលនោះនាងហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារឃើញមានមហាជនយ៉ាងផលផុសបានចូលទៅធ្វើការខំមិន ដោយបង្ហាញពីបំណងចង់ចូលរួមបរិច្ចាគឈាម។
ចំណុចនេះនាងពិតជារំភើបខ្លាំងមែនទែន ដោយសារនាងកំពុងតែចូលរួមជាកោសិកាតូចមួយ ដើម្បីបំផុសឲ្យមានការបរិច្ចាគឈាម។

នី មុន្នីនាថ បានលើកឡើងបន្ថែមទៀតថា បច្ចុប្បន្នយើងកំពុងត្រូវការឈាមជាចាំបាច់ ដើម្បីជួយសង្គ្រោះអាយុជីវិត ដល់ជនរងគ្រោះនានានៅតាមមន្ទីរពេទ្យ។
នាងបញ្ជាក់ថា អ្នកខ្លះគាត់ត្រូវការឈាម ហើយគាត់មិនដឹងរកឈាមតាមណា ដោយសារយើងមិនអាចយកលុយទិញបានទេ ហេតុនេះពួកគាត់ខ្លះមានតែបង្ហោះតាមបណ្តាញសង្គមនានា ឬក៏លើកជាផ្លាកឈរតាមទីសាធារណៈដោយរូបភាពម្តាយរបស់នាងបានសម្តែងដូច្នេះ។
បើតាម នី មុន្នីនាថ តាមរយៈវីដេអូមួយនេះនាង និងម្តាយចូលរួមធ្វើឡើងគ្រាន់តែចង់ចែករំលែក ទៅដល់បងប្អូនមួយចំនួនដែល មានបំណងចង់បរិច្ចាគឈាម ត្រួវធ្វើដូចម្តេច ខណះពេលដែលសកម្មភាពបែបនេះ កន្លងមកក៏បានស្ថាប័ន និងអង្គការនានា ក៏បានធ្វើជាបន្តបន្ទាប់ហើយដែរ។
យ៉ាងណា នី មុន្នីនាថ ក៏បានស្នើសុំដល់បងប្អួនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមយុទ្ធនាការបរិច្ចាគឈាមនេះរួមជាមួយនាង ដើម្បីជួយសង្គ្រោះជនរងគ្រោះនានា៕ រក្សាសិទ្ធិដោយ ៖ សំណាង SV





