Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ចោទប្រកាន់កម្លាំងពិសេសអ៊ុយក្រែន បំ.ផ្ទុះរថយន្ដស.ម្លាប់កូនស្រីមិត្តភក្ដិរបស់ ពូទីន

រដ្ឋធានីមូស្គូ៖ ក្រោយការបំ.ផ្ទុះរថយន្ដ ស.ម្លាប់កូនស្រីមិត្តភក្ដិដ៏ជិតស្និទ្ធបំផុតមួយរូបរបស់ប្រធានាធិបតី លោក វ៉្លាឌីមៀរ ពូទីន កាលពីរាត្រី ថ្ងៃសៅរ៍នោះមក រុស្ស៊ី បានចោទប្រកាន់ទៅលើកម្លាំងទ័ពពិសេសរបស់អ៊ុយក្រែន ជាអ្នកដាក់គ្រាប់បែ.កបំ.ផ្ទុះ។

សារព័ត៌មានរបស់អាល្លឺម៉ង់ DW បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៣ ខែសីហា ថា រុស្ស៊ី បានចោទប្រកាន់ដល់កម្លាំងពិសេសរបស់អ៊ុយក្រែន ចំពោះការបំផ្ទុះគ្រាប់បែក នៅក្នុងរថយន្ដសម្លាប់លោកស្រី ដារីយ៉ា ឌូហ្គីណា (Darya Dugina) អាយុ២៩ឆ្នាំ ជាកូនស្រីរបស់លោក អាឡិចសាន់ដឺរ ឌូហ្គិន (Alexander Dugin) ដែលជាមិត្តភក្ដិដ៏ជិតស្និទ្ធបំផុតមួយរូបរបស់លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី។

លោកស្រី Darya Dugina បានបាត់បង់ជីវិត កាលពីរាត្រី ថ្ងៃសៅរ៍ ក្រោយពេលរថយន្ដរបស់លោកស្រី ដែលកំពុងតែបើក ត្រូវគេលួចដាក់បង្កៃគ្រឿងផ្ទុះ បានបំ.ផ្ទុះឡើង នៅជិតរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី។

ឪពុករបស់លោកស្រី ជាអ្នកជាតិនិយមជ្រុលដ៏លេចធ្លោមួយរូបរបស់រុស្ស៊ី គឺលោក Alexander Dugin ត្រូវបានគេមើឃើញថា មានភាពស្និទ្ធស្នាលជាមួយលោក ពូទីន ហើយអាចជាគោលដៅ នៃការវាយប្រហារនោះ។

ដោយឡែក ក្រុមមន្រ្ដីអ៊ុយក្រែន បានច្រានចោលនូវការជាប់ពាក់ព័ន្ធណាមួយ នៅក្នុងការបំផ្ទុះរថយន្ដនោះ។ ប៉ុន្ដែទីភ្នាក់ងារសន្ដិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ FSB កាលពីថ្ងៃចន្ទ បានអះអាងថា FSB បានដោះស្រាយលើករណីនេះ ហើយអ៊ុយក្រែន ជាអ្នកទទួលខុសត្រូវ ដោយផ្ទាល់ លើករណីបំផ្ទុះរថយន្ដស.ម្លាប់លោកស្រី Darya Dugina ។

ប្រភពព័ត៌មានពីបណ្ដាញផ្សព្វផ្សាយល្បីៗ នៅលើពិភពលោក បានរាយការណ៍ ថា មុនពេលកើតមាននូវឧបទ្ទវហេតុនេះ លោក Alexander Dugin និង លោកស្រី Darya Dugina ជាឪពុក និងកូនស្រី បានចាកចេញ ពីព្រឹត្ដិការណ៍មួយ នៅខាងក្រៅទីក្រុងមូស្គូ ដោយរួមដំណើរនៅក្នុងរថយន្ដជាមួយគ្នា។ ប៉ុន្ដែក្រោយមក លោក Alexander Dugin បានចុះទៅជិះរថយន្ដផ្សេង ដោយទុករថយន្ដរបស់គាត់ ឲ្យកូនស្រីជាអ្នកបើក។ លុះបន្ទាប់មក កូនស្រីរបស់គាត់ ក៏បានជួបនឹងហេតុការណ៍ដ៏អាក្រក់បែបនេះ។

FSB បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ថា មានស្ត្រីជនជាតិអ៊ុយក្រែនម្នាក់ បានផ្លាស់ប្ដូរទីលំនៅ មកកាន់ប្រទេសរុស្ស៊ី កាលពីខែកក្កដា ជាមួយនឹងកូនស្រីតូចរបស់នាង។ ប៉ុន្តែតាមការពិត ស្រ្ដីម្នាក់នោះ ជាភ្នាក់ងារពិសេសរបស់អ៊ុយក្រែន ហើយបានជួលអាផាតមិនមួយកន្លែង នៅក្នុងអគារជាមួយនឹងលោកស្រី Dugina អស់រយៈពេលមួយខែកន្លងមកហើយ ដើម្បីរៀបចំផែនការវាយប្រហារនេះ។ បន្ទាប់មក ស្រ្ដីអ៊ុយក្រែនម្នាក់នោះ បានតាមដានសកម្មភាពរបស់លោកស្រី Dugina ធ្វើដំណើរឆ្លងកាត់ទីក្រុង Moscow នៅក្នុងរថយន្ត Mini Cooper ដែលប្រើប្រាស់ស្លាកលេខ ចំនួន៣ផ្សេងគ្នា។ ប៉ុន្ដែក្រោយការវាយប្រហាររួចហើយ ស្រ្ដីជនជាតិអ៊ុយក្រែន ដែលជាជនសង័្សយម្នាក់នោះ បានរត់ភៀសខ្លួន ទៅកាន់ប្រទេសអេស្ដូនី។

ដោយឡែក លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) ទីប្រឹក្សារបស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា ការកែសម្រួលព្រឹត្ដិការណ៍របស់ទីភ្នាក់ងារសន្ដិសុខសហព័ន្ធន៍រុស្ស៊ី ហៅកាត់ FSB គឺជាការឃោសនារបស់រុស្ស៊ី កើតចេញពីពិភពប្រឌិតហេតុការណ៍តែប៉ុណ្ណោះ»៕រក្សាសិទ្ធិដោយ ៖ សារាយSN

×