តើយើងទាំងអស់គ្នា ធ្លាប់ជួបដែរទេ? ពេលដែលយើងអ៊ុតក្រណាត់សស្តើងៗ ដោយឆ្នាំងអ៊ុតដែលកំពុងក្តៅខ្លាំង ហើយតែងកើតមាន
ស្នាមលឿងៗ ដិតជាប់នៅលើសាច់ក្រណាត់…អ្នកអាចកែបញ្ហានេះបាន ដោយការយកទឹកក្រូចឆ្មារ មកលាបនៅលើបាតឆ្នាំងអ៊ុតមុននឹងអ៊ុត។
ធ្វើបែបនេះ សាច់ក្រណាត់ នឹងលែងមានឡើងស្នាមលឿងៗនោះទៀតហើយ។
សំពត់អាវពណ៌ស ដែលស្លៀកមកយូរហើយ ច្រើនតែមានឡើងស្នាមប្រឡាក់កខ្វក់ៗ ដិតជាប់ណែន ពិបាកក្នុងការបោកគក់សម្អាត ហើយភាគច្រើន យើងច្រើនតែយកសំពត់អាវទាំងនោះ ទៅស្ងោរ ដែលវាក៏អាចជួយឱ្យសស្អាតឡើងវិញបានដែរ តែ បើចង់ឱ្យកាន់តែសស្អាត និងកាន់តែឆាប់សឡើងទៀតនោះ ចូរចិតផ្លែក្រូចឆ្មារជាបន្ទះៗស្ដើងៗ ដាក់ចូលទៅ ២–៣បន្ទះក្នុងពេលកំពុងស្ងោរផងនោះ វានឹងរឹតតែជួយធ្វើឱ្យសំពត់អាវនោះ កាន់តែសស្អាតឡើងទៀត៕