មហាជនក្នុងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានឃើញឃ្លីបចុងក្រោយរបស់ Pinky Savika ច្រៀងចម្រៀង «ខូចចិត្តបំផុត» មួយបទ មុនពេលតុលាការបញ្ជាមិនឲ្យនៅក្រៅឃុំ ទាក់ទងករណីឆបោកលុយរាប់លានបាត តាមរយៈកម្មវិធី Fores-3D។ ប្រការនេះបានធ្វើឲ្យមហាជនបានចង្អុលបង្ហាញថា វាជាប្រថ្នូលប្រហែលដឹងរួចហើយថានឹងមានអ្វីកើតឡើង។ ប៉ុន្តែ យ៉ាងណារំពឹងថា មនុស្សគ្រប់គ្នាដែលជាហ្វេនៗ នឹងចងចាំនាង។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ តួឯកស្តីនាង Pinky Savika និងម្តាយរបស់នាងអ្នកស្រី Sarinya Chaiyadej ត្រូបានឃុំខ្លួនក្នុងពន្ធនាគាររួចហើយ បន្ទាប់តុលាការមិនបានផ្តល់ការធានានៅក្រៅឃុំ ក្នុងសំណុំរឿងក្តី Forex-3D ពីរ៉ាមីត ដោយសារអត្រាពិន័យខ្ពស់ និងខ្លាចគេចខ្លួន។
Pinky និងម្តាយរបស់នាង ត្រូវបានចោទប្រកាន់ចំនួន ៣ ករណី ទី១- រួមគ្នាក្លែងបន្លំជាសាធារណៈ, ទី២- រួមគ្នាបោកប្រាស់ប្រជាពលរដ្ឋ និងទី៣-រួមគ្នាបំផុសព័ត៌មានមិនពិតចូលក្នុងប្រព័ន្ធកុំព្យូទ័រ បង្កការខូចខាតផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។
ក្នុងករណីនេះផងដែរ បុគ្គលឈ្មោះ Apirak Kothi និងបក្ខពួករបស់ខ្លួន ក៏ត្រូវបានចោទប្រកាន់ពីបទឆបោក តាមរយៈការឃោសនាទាក់ទាញមនុស្ស ឲ្យចូលរួមក្នុងការវិនិយោគតាមរយៈអ៊ីនធឺណែត (វេបសាយ www.forex-3D.com) ដោយតម្រូវឲ្យចូលមូលនិធិពាណិជ្ជកម្មក្នុងរូបិយប័ណ្ណផ្សេងៗគ្នា ធានាផ្តល់នូវការត្រឡប់មកវិញពី 60-80% នៃប្រាក់ចំណេញដែលទទួលបាន និងធានាប្រាក់ដើមនៃការរួមវិនិយោគ១០០% រហូតដល់មានអ្នកជឿច្រើនដែលមានចំនួន ៩.៦៩២ នាក់ គិតជាទឹកប្រាក់ជាង ១.៩០៨ លានបាត ហើយ Apirak ក៏ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
















@pinkysavika วาดไว้ เพลงที่กินใจสุดๆ #วาดไว้ #วาดไว้bowkylion #bowkylion ♬ เสียงต้นฉบับ – Savika Chaiyadej