Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ឃើញ​ប៉ូលី​ស ចុះ​ចាប់​ស្រី​ៗ​លេង​បៀរ​រត់​ប្រសាច​ពេញ​ព្រៃ ស្រាប់តែ​មហាជន​រិះ​គន់​ចំ​ៗ​ថា សកម្ម​បានតែ​កំប៉ិច​កំប៉ុ​ក តែបើ​កន្លែង​ធំៗ​គ្មាន​ផេះ

វីដេអូថ្មីចែសមួយ បានកំពុងរីករាលយ៉ាងលឿន នៅលើបណ្តាញសង្គម ចំពោះទិដ្ឋភាពបង្ហាញប៉ូលីសមួយក្រុម បានចុះចាប់ក្រុមស្រី្តៗលួចលាក់លេងបៀរក្នុងព្រៃ ដោយមាន «កូនក្រក» អាយុប្រហែល ៧-៨ ឆ្នាំ អង្គុយនៅចុងឈឺចាំមើលផ្លូវប៉ូលិស ដែលឃើញហើយពិតជាគួរឲ្យអស់សំណើចយ៉ាងខ្លាំងតែម្តង។

តែយ៉ាងណាមិញ ជាមួយសកម្មភាពហាក់ដូចជាការសម្តែងនេះ បានធ្វើឲ្យមហាជនមួយចំនួន បានលើកឡើងថា រឿងស្រីៗលេងបៀរកំប៉ិចកំប៉ុកអុីចឹងៗ សមត្ថកិច្ចមូលដ្ឋានសកម្មខ្លាំងណាស់ ​តែបើល្បែងធំៗ និងជាពិសេសឆ្នោតឡូតូ ភ្នាល់បាល់តាមអុីនធើរណែតវិញ ដែលកំពុងពេញនិយមបើកលេងយ៉ាងចំហរតាមបណ្តាហាងកាហ្វេ​ស្ទើរគ្រប់ទីកន្លែងក្នុងប្រទេស មិនដែលឃើញមានប្រយោជន៍ខ្មោចសេះអ្វីសោះ។

ឆ្លើយតបទៅនឹងមតិរិះគន់នេះ គេក៏បានលើកឡើងចំៗយ៉ាងចាក់ដោតថា តើឲ្យចាប់ម៉េចកើត បើឆ្នោតឡូតូ…. មានច្បាប់អាជ្ញាប័ណ្ណ ដាក់តាំងពីក្រោមអេក្រង់ប៉ុនៗណាណីហ្នឹង វាខុសពីក្រុមអ្នកលួចលេងតាមព្រៃ អត់លុយបង់ថ្លៃអាជ្ញាប័ណ្ណសម្រាប់លេងល្បែងណា!!។

តែទោះជាយ៉ាងណា ជាមួយល្បែងឆ្នោតឡូតូ ដែលកំពុងបើកលេងយ៉ាងចំហរគគ្រឹកគគ្រេងនេះ ប្រជាពលរដ្ឋជាច្រើនបានរអ៊ូរទាំ និងក៏ដូចព្រួយបារម្ភ ចំពោះភូមិឃុំគ្មានសុវត្ថិភាព ព្រោះពួកគាត់បានសង្កេតឃើញថា បច្ចុប្បន្ននេះ មិនថាមនុស្សចាស់ និងក្មេងៗសិស្សសាលាមួយចំនួន បានកំពុងវក់វីទៅនឹងល្បែងសុីសងតាមអុីនធើរណែតនេះ ភ្លេចអស់ការរកសុីចិញ្ចឹមប្រពន្ធកូន និងការសិក្សាអស់ហើយៗ នៅពេលចាញ់អស់លុយអស់កាក់ ក៏កើតមានគំនិតដើរលួច ឆក់ ប្លន់ទ្រព្យសម្បត្តិគេ ដែលកើតមាននៅក្នុងសង្គមសព្វថ្ងៃនេះជាក់ស្តែង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×