Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេង​ចឹ​ងៗ អ្នកណា​មិន​លោះព្រលឹង! ក្រុម​អ្នកទេសចរ ជីករណ្តៅ​លើ​ឆ្នេរខ្សាច់ ដេកលេង​យ៉ាង​រំភើ​យ ធ្វើឲ្យ​ម្នា​ក់​ៗ ច្រឡំ​ស្មាន​តែ…

ទិដ្ឋភាពដ៏ភ្ញាក់ស្រឡាំងកាំង ស្ទើរលោះព្រលឹង បង្ហាញអ្នកទេសចររាប់សិបនាក់ ជីករណ្តៅនៅឆ្នេរខ្សាច់ Cua Lo ជម្រៅប្រហែលៗកន្លះម៉ែត្រ រួចដេកសម្រាកលេង… បង្កឱ្យមានមតិចម្រុះ។

កាលពីថ្ងៃទី២៤ ខែសីហា នៅលើបណ្តាញទំនាក់ទំនងសង្គម វីដេអូឃ្លីបមានរយៈពេលជាង១នាទី បានកត់ត្រាមនុស្សរាប់សិបនាក់ កំពុងដេកនៅក្នុងរណ្តៅ នៅលើឆ្នេរខ្សាច់។ បើតាមអ្នកថតវីដេអូ បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះត្រូវបានថតនៅតំបន់ឆ្នេរ Cua Lo ដោយមានមនុស្សរាប់សិបនាក់​កំពុងដេកក្នុងរណ្តៅ ​ដើម្បីងូតក្នុងខ្សាច់។ ប៉ុន្តែ មនុស្សទាំងនេះត្រូវបានឃើញស្លៀកពាក់ធម្មតា ក្នុងនោះ អ្នកខ្លះសូម្បីស្លៀកខោអាវវែង សំពត់ ដេកនៅក្នុងរណ្តៅខ្សាច់ មិនដូចក្នុងស្ថានភាពកំពុងងូតទឹកខ្សាច់នោះទេ។

តែទោះជាយ៉ាងណា តាមរយៈរូបភាពនេះ បានធ្វើឲ្យមនុស្សជាច្រើនបានយល់ច្រឡំថា ពួកគេកំពុងដេកក្នុងផ្នូរ។ វីដេអូដែលល្បីពេញបណ្ដាញសង្គម​បានបង្កឲ្យមានមតិចម្រុះ។ ក្នុងនោះមនុស្សជាច្រើន បានរិះគន់ថា ពួកគេមិនគួរធ្វើរឿងឆ្កួតៗបែបនេះទេ ព្រោះថា នេះអាចជាការប្រមាថជីវិតរបស់ពួកគេអុីចឹង។

ទាក់ទិននឹងករណីនេះ លោក Vo Van Tuat ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Nghi Thuy (ទីប្រជុំជន Cua Lo, Nghe An) បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងមូលដ្ឋានរបស់លោក កាលពី ៣ ថ្ងៃមុន។

ជាក់ស្តែង កាលពីព្រឹកព្រលឹមថ្ងៃទី២១ ខែសីហា ក្រុមភ្ញៀវទេសចរប្រមាណ ៣០ នាក់មកពីតំបន់ផ្សេងៗគ្នា បានទៅតំបន់ឆ្នេរ Cua Lo ដោយឆ្លងកាត់ Nghi Thuy ។ មនុស្សទាំងនេះ បន្ទាប់មកបានប្រើប៉ែលដើម្បីជីករណ្តៅខ្សាច់រាប់សិបកន្លែង ដែលមានជម្រៅជាង ៥០ សង់ទីម៉ែត្រ ទទឹងប្រហែល ៦០ សង់ទីម៉ែត្រ និងបណ្តោយប្រហែល ១៧០ សង់ទីម៉ែត្រ។

មនុស្សរាប់សិបនាក់ទាំងនោះ បន្ទាប់មក បានស្លៀកសំលៀកបំពាក់វែងធម្មតា ដេកក្នុងណ្តៅខ្សាច់ ដើម្បីសម្រាកលេង និងថតរូប។

លោក Vo ក៏បានបញ្ជាក់ថា “នៅពេលរកឃើញសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងនគរបាលសង្កាត់ បានចេញមកពិនិត្យ និងស្នើសុំឲ្យពួកគេបញ្ឈប់សក្មភាព និងកាយដីលប់វិញ”។ លោកបន្ថែមថា មនុស្សទាំងនេះជីករណ្តៅតាំងពីព្រលឹម ហើយនាំគ្នាងូតទឹកខ្សាច់។

ក្រោយពីសមត្ថកិច្ចចុះ​ពិនិត្យ និងបញ្ជាឲ្យកាយដីចាក់បំពេញរណ្តៅរួច ភ្ញៀវទេសចរមួយក្រុមនោះ ក៏បានចាកចេញពីកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×