យើងគ្រប់គ្នាបានដឹងហើយថា សត្វពពួកតោ ឬ ខ្លា នេះគឺជាសត្វមួយប្រភេទដែលស៊ីសាច់ជាអាហារ ។ ហើយពួកវាពិតជាកាចសាហាវខ្លាំងណាស់ ក្នុងការវាយប្រហារទៅលើចំណីរបស់ពួកវា ដោយសម្លាប់ពុំរើសមុខ ដើម្បីបំពេញនូវសេចក្ដីស្រេកឃ្លានរបស់ពួកវា ទោះបីសត្វផ្សេងៗដែលជាអាហារទាំងនោះមានមាឌធំជាងខ្លួនយ៉ាងក៏ដោយ ។
ទោះយ៉ាងណា ពួកវាក៏ស្លូតបូត (សាំង) ជាមួយមនុស្សផងដែរ បន្ទាប់ពីពួកវាត្រូវបានគេយកមកចិញ្ចឹម ដោយមានទម្លាប់ប្រាស្រ័យទាក់ទងប្រចាំថ្ងៃជាមួយមនុស្សតាំងនៅកូនតូច និងអាចស្តាប់តាមបង្គាប់បញ្ជារគួរឲ្យស្រលាញ់ ។
ជាក់ស្តែង វីដេអូមួយដែលទើបបានចែករំលែកលើបណ្តាញសង្គមថ្មីៗនេះ បានធ្វើឲ្យមនុស្សជាច្រើនរំភើបចិត្តជាខ្លាំង ប៉ុន្តែ ក៏មានអ្នកបុកពោះជំនួសផងដែរ ខណៈឃើញបុរសៗជនជាតិខ្មែរមួយក្រុម បានប្រលែងលេងជាមួយកូនខ្លាដ៏ទ្រលក់ទ្រលន់មួយក្បាល ប្រៀបដូចជាកូនឆ្កែមួយក្បាលអីចឹងនោះ ។
ទោះយ៉ាងណា តិរច្ឆាននៅតិរច្ឆាន ហេតុនេះ សូមប្អូនៗទាំងនោះ គួរប្រុងប្រយ័ត្នជានិច្ច ៕ ចន្ទី