Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាតុភូត​ដ៏​ចម្លែ​ក! ទឹកផុស​ដ៏​ធំ​សម្បើម​កម្ពស់៤០ម៉ែ​ត្រ ចេញពី​កណ្តាល​ព្រៃ កំពុង​បង្ក​ការ​រំខាន​ដល់​ពលរដ្ឋ​ជប៉ុននៅ Oshamambe ដោយសារតែ…

ទឹកផុសដ៏អាថ៌កំបាំងមួយ ដែលបានផ្ទុះឡើងនៅកណ្តាលព្រៃ នៅលើកោះហុកកៃដូ ប្រទេសជប៉ុន បាននិងកំពុងបាញ់ទឹកឡើងដល់កម្ពស់ ៤០ ម៉ែត្រ អស់រយៈពេលពីរសប្តាហ៍កន្លងមកហើយ។

ជារៀងរាល់ឆ្នាំ គឺនៅថ្ងៃទី៩ ខែសីហា ទីក្រុងតូចមួយរបស់ជប៉ុន Oshamambe តែប្រារព្ធពិធីបុណ្យរដូវក្តៅប្រចាំឆ្នាំ ជាមួយនឹងក្បួនដង្ហែតាមប្រពៃណីនៅឯទីសក្ការបូជា Shinto ក្នុងតំបន់។ តែអ្វីដែលចម្លែកបំផុតនោះ គឺថាពិធីបុណ្យឆ្នាំនេះត្រូវបានគ្របដណ្ដប់ដោយរឿងមិនប្រក្រតីមួយបានកើតឡើង មុនថ្ងៃព្រឹត្តិការណ៍ត្រូវបានធ្វើឡើង នៅពេលដែលទឹកផុសដ៏ធំមួយបានផ្ទុះឡើងនៅកណ្តាលព្រៃនៃទីសក្ការៈតែម្តង។

អ្នកស្រុកមានការភ្ញាក់យ៉ាងខ្លាំង នៅពេលបានឃើញទឹកបាញ់ឡើងលើ​ផុតកំពូលដើមឈើ និងធុំក្លិនស្ពាន់ធ័រដែលមិននឹកស្មានដល់។ ទឹកផុសដ៏អាថ៌កំបាំងនេះបានកើតឡើងអស់រយៈពេលពីរសប្តាហ៍កន្លងមកហើយៗ មិនបង្ហាញសញ្ញានៃការថយចុះនោះទេ។

ទឹកផុសអាថ៌កំបាំងនៃ Oshamambe ត្រូវបានបកស្រាយថា ជាប្រផ្នូលដោយសារអ្នកស្រុកកាន់សាសនាច្រើន ប៉ុន្តែបាតុភូតនេះទំនងជាមានការពន្យល់បែបវិទ្យាសាស្ត្រ។ ទឹកដែលបានផុសចេញពីដីក្នុងល្បឿនដ៏គួរឱ្យចាប់អារម្មណ៍នេះ គឺមានសីតុណ្ហភាព 20 អង្សាសេ (68 អង្សាហ្វារិនហៃ) ហើយពណ៌ប្រផេះ និងសំណាកដែលវិភាគដោយអ្នកវិទ្យាសាស្ត្រ គឺមានដីល្បាប់។ កត្តា​ទាំងអស់នេះ​បង្ហាញថា ទឹកផុសនេះ​ត្រូវបានបំពាក់ដោយប្រភពទឹកក្តៅ​នៅក្រោមទីសក្ការបូជា Oshamambe ។

អស់រយៈពេលពីរសប្តាហ៍កន្លងមកនេះ អ្នកធ្វើដំណើរដែលចង់ដឹងចង់ឃើញជាច្រើន បានសម្រុកទៅ Oshamambe ដើម្បីមើលបាតុភូតដ៏ចម្លែកនេះដោយផ្ទាល់។ ទឹកផុសដ៏ធំសម្បើមនេះ អាចត្រូវបានមើលឃើញពីចម្ងាយជាច្រើនម៉ាយល៍ ហើយវាត្រូវបានគេរាយការណ៍ថា កម្លាំងដ៏ខ្លាំងក្លារបស់វា បានវាយប្រហារដើមឈើនៅក្បែរនោះ ឲ្យរបើកស្លឹកចេញពីដើមទាំងស្រុង។

ខណៈពេលដែលទឹកផុសដ៏អាថ៌កំបាំងនេះ កំពុងក្លាយជាកន្លែងទាក់ទាញសម្រាប់ភ្ញៀវទេសចរ តែអ្នកស្រុកមួយចំនួននៅ Oshamambe បានចាត់ទុកវាជាការរំខានរួចទៅហើយ ព្រោះសូរដ៏សន្ធឹកឥតឈប់ឈររបស់វា និងក្លិនស្ពាន់ធ័រសាភាយនៅលើអាកាស បានធ្វើឲ្យមនុស្សជាច្រើនមិនអាចបើកបង្អួចរបស់ពួកគេបានទៀតទេ ហើយសំណើមបរិយាកាសកើនឡើង ដោយសារតែទឹកដែលបាញ់ចូលទៅក្នុងខ្យល់ ក៏បានធ្វើឱ្យមិនអាចព្យួរហាលខោអាវបានផងដែរ។

រហូតមកទល់ពេលនេះ មានរយៈពេល ២ សប្តាហ៍ហើយ ចាប់តាំងពីទឹកផុសដ៏ចម្លែកនេះ បានលេចឡើងនៅក្នុងព្រៃនៅខាងក្រៅ Oshamambe ហើយវាមិនទាន់បាត់បង់ចំហាយទឹកណាមួយឡើយ ពោលគឺវានៅតែខ្លាំងដូចថ្ងៃដំបូងដដែល ហើយគ្មាននរណាម្នាក់ដឹងថាតើបាតុភូតធម្មជាតិដ៏កម្រនេះ នឹងបន្តមានរយៈពេលប៉ុន្មានថ្ងៃខាងមុខនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×