Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម៉ាស្សា​ម្នាក់​ដេកស្លាប់ ដែល​សង្ស័យ ជា​ករណី​រំលោភ​សម្លាប់​

spot_img

ភ្នំពេញ​៖ ស្ត្រី​ម៉ាស្សា​ម្នាក់ នៅ​ហាង​កោស​ជប់​ពេញចិត្ត​ផ្លូវ​លូ​ប្រាំ បាន​ដេកស្លាប់ ដែល​សមត្ថកិច្ច​សង្ស័យ​ថា​ជា​អំពើ​រំលោភ​សម្លាប់​។ ហេតុការណ៍​នេះ វេលា​ម៉ោង​១៣ ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ផ្ទះជួល​លេខ​២៧ ភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ស្ត្រី​រងគ្រោះ ឈ្មោះ ឆន ធឿន អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ ជា​អ្នក​កោស​ជប់​ម៉ាស្សា បាន​ដេកស្លាប់ ដោយមាន​កន្សែង​រុំ​ក និង​ដែក​លួស​ជាប់​នឹង​ក​។

លោក ហួ ម៉េង​វ៉ាង អធិការរង​នគរបាល​ខណ្ឌមានជ័យ បាន​ថ្លែងថា ករណីនេះ​អាច​រឿង​រំលោភ ហើយ​សម្លាប់ តែ​នៅពេលនេះ កំពុង​រង់ចាំ​ខាង​សមត្ថកិច្ច​កោសល្យវិច័យ​។ កម្លាំង​សមត្ថកិច្ច​បាននិងកំពុង​ធ្វើការ​ស្រាវជ្រាវ ដើម្បី​តាម​ចាប់​ជនដៃដល់ យកមក​ផ្តន្ទាទោស តាមច្បាប់​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×