Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពូល​កីឡាបាល់ទាត់​ជំនាន់​មុន Ronaldinho បានគេច​ច្បាប់​ឯក​ព័ន្ធ​ភាព បែបណា ដើម្បី​ការ​បាន​ប្រពន្ធ ២ ក្នុងពេល​តែមួយ​

spot_img

Ronaldinho និង​ប្រពន្ធ​ទាំងពីរ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រេ​ស៊ីល ឲ្យដឹងថា ភរិយា​ទាំងពីរ​របស់​លោក​គឺ Priscilla Coelho និង Beatriz Souza ត្រូវបាន​លោក “​រៀបការ​” ទាំង​ពីរ​នាក់ ក្នុងពេល​តែមួយ នៅ​ខែ​សីហា ឆ្នាំ​ទៅ​ម៉ិញ នា​ភូមិគ្រឹះ​នៅ Rio de Janeiro ។​

​ទិវា​មង្គល​នេះ ត្រូវបាន​រៀបចំ​ត្រឹមត្រូវ​តាម​ប្រពៃណី​របស់​ប្រេ​ស៊ីល ។​

​នៅ​ទឹកដី​អាមេរិក​ខាងត្បូង​នេះ ការ​រៀបការ​និង​រស់នៅ​ជាមួយ​ប្រពន្ធ​ពីរ​ក្នុង​ពេល​តែ​គឺ​បំពាន​ច្បាប់ ហើយ​អាច​ជាប់គុក​ដល់​ទៅ ៦​ឆ្នាំ ។ អាស្រ័យហេតុនេះ ដើម្បី​គេច​ផុត​ពី​មាត្រា​ច្បាប់​ខាងលើ ក្នុង​ពិធី​មង្គល​របស់ Ronaldinho ប្រព្រឹត្តទៅ​តាម​បែប​ជំនួប​ជួបជុំ​សប្បាយ​ក្នុង​គ្រួសារ និង​មិត្រ​ភក្តិ ។ ពួកគេ​មិន​បាន​ធ្វើ​លិខិត​ស្នាម ឬ​ចុះ​អេតាស៊ី​វិល​អ្វី​ទាំងអស់ ។ គ្រាន់តែ​ដឹងថា អតីត​កំពូល​កីឡាករ​រូបនេះ បាន​ផ្តល់​លុយ​រូប​ចាយវាយ​ក្នុង​មួយ​ខែៗ​ដល់​ភរិយា​ក្នុង​ម្នាក់ ១៥០០​អឺរ៉ូ ។​

​យ៉ាងនេះក្តី​ប្រភព​ព័ត៌មាន​ឲ្យដឹងថា ទំនាក់ទំនង​របស់​គេ​ទាំង​៣ ពិតជា​ស្រុះស្រួល​គ្នា​ល្អ​ណាស់ ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​នេះ និយាយ​លេង​បន្លំ​មែន​ថា ៖ កាល​នៅ​ជា​កីឡាករ​គាត់​ជា​ជើងឯក​ទម្លុះ​សំណាញ់​ដៃ​គូប្រកួត ហើយ​ពេល​ចូលនិវត្តន៍​គាត់​នៅ​អាច​ទម្លុះ​បាន​សំណាញ់​ច្បាប់ ៕ ចន្ទ្រា​

spot_img
×