Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីវក់​អស់ហើយ! អាចារ្យ​ធំ ប្រតិ​កម្ម​ខ្លាំង​ៗ ចំពោះ Miss Grand យប់មិញ បែរ​បង្ហាញ​ឈុត​ល្បែង​សុី​សង តំណាង​ក្រុង​ប៉ោយប៉ែ​ត និង​បាវិត

មហាជននៅក្នុងបណ្តាញសង្គម នៅពេលនេះ បានកំពុងផ្ទុះការរិះគន់យ៉ាងខ្លាំងៗ ក្រោយពីបានឃើញនៅក្នុងកម្មវិធី Miss Grand Cambodia 2022 បែរជាលើកបង្ហាញបង្អួតល្បែងសុីសងទៅវិញ ដើម្បីតំណាងឲ្យក្រុងល្បែងចំនួន២ គឺក្រុងប៉ោយប៉ែត និងបាវិត ហើយឆ្ងាញ់បំផុតនោះ គឺត្រង់ថាដាក់រូបប្រាសាទអង្គរដ៏ល្បីល្បាញ នៅពីក្រោយទៀត។

តាមរយៈរូបភាព បានបង្ហាញស្រីស្អាត២នាក់ ដែលស្ថិតក្នុងសម្លៀកបំពាក់ធ្វើការក្នុងកាសុីណូ បានលើកបង្ហាញសន្លឹកបៀរ និងគ្រាប់អាប៉ោងធំៗ នៅលើឆាក ដើម្បីបង្អួតទៅកាន់ពិភពលោកឲ្យបានដឹង។

តែទោះជាយ៉ាងណា ឆ្លើយតបទៅនឹងការបង្អួតល្បែងដ៏ខុសទំនងនេះ ក្នុងនោះគណនីហ្វេសប៊ុកស្រីស្អាត ជេៗសុផាន់ណា បានដាក់ឡើងកប់ៗថា៖ «ចង់ប្រាប់ថាពូជខ្ញុំមិនមែនជាអ្នកបង្កើតល្បែងស៊ីសងទេ ហើយល្បែងស៊ីសងក៏មិនមែនដូនតាខ្ញុំជាអ្នកបង្កើតដែរ។ ម៉េចចង់អួតថា ខេត្តល្បែងមែន? សរសើរអ្នកចេញគំនិតណាស់ តំបន់ល្បែងធំៗលើពិភពលោក គេមិនទាន់អួតចឹងផង ឆ្ងាញ់ដាក់រូបអង្គរនៅពីក្រោយទៀត។ ការប្រគួត Miss Grand Cambodia 2022 យប់មិញ ឈុតតំណាងក្រុងប៉ោយប៉ែត និងក្រុងបាវិត។»។

ដោយឡែក អាចារ្យ ធំ ឯណេះវិញ ក៏បានបញ្ចេញប្រតិកម្ម និងភ្ជាប់សំណេរពីគណនី លួង ផានិត ដែលបានដាក់ធ្ងន់ៗបែបនេះថា៖ «ហ្វូងខួរល្បែង​! សូមមេត្តាជៀសឱ្យឆ្ងាយពីអង្គរដូនតាខ្ញុំ!

ឈុត Miss grand ល្បែង កុំថាគេជាន់ពន្លិចអី តែយើងតាំងខ្លួនជាអ្នកច្នៃម៉ូត តែគំនិតយើងគិតច្នៃវាបានតែប៉ុណ្ណឹង ជាជនជាតិដើមម្ចាស់ស្រុក ម្ចាស់វប្បធម៌ ទាំងដែលដូនតាបុព្វបុរសបន្សល់ទុកកេរ្តិ៍តំណែលអោយរាប់មិនអស់។ បើជ្រុលជាអ៊ីចឹងហើយ ម៉េចមិនដាក់ថែមកន្ទុយលេខឆ្នោតយួន ឆ្នោតសៀម ដេញតុងតិន ជល់មាន់ បាញ់ត្រី ភ្នាល់ទឹកភ្លៀង ចាក់បាល់ទៀតមក បានមួយចប់ ឈុតបវរកញ្ញាល្បែង។ ទាំងដែលគោលការរដ្ឋាភិបាលលុបបំបាត់ល្បែងសុីសង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×