Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​ហ្មង! ស្រី​ស្អាត​រវល់​កាច់រាង​ថត​រូប ភ្លេច​ចាប់អារម្មណ៍​អ្នកលើ​ក​អា​ហារ ឈរ​រង់ចាំ…

រូបភាពយុវជនជាអ្នកបម្រើម្នាក់ លើកអាហាររង់ចាំនារីជាភ្ញៀវម្នាក់ ដែលរវល់តែនឹងការថតរូប ហាក់មិនចាប់អារម្មណ៍អ្នករង់ចាំ ត្រូវបានចែករំលែកទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីអ្នកប្រើប្រាស់ TikTok ឈ្មោះ banksakala កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានបង្ហោះឃ្លីបមួយជាមួយចំណងជើងថា៖ «ទឹកចិត្តអ្នករង់ចាំ ទោះថតយូរប៉ុនណា ក៏ស៊ូរង់ចាំ!»។

នៅក្នុងឃ្លីប បានបង្ហាញឲ្យឃើញថា យុវជនជាអ្នករត់តុម្នាក់ បានកំពុងរង់ចាំបម្រើអាហារ ខណៈភ្ញៀវជាស្រីស្អាតម្នាក់ កំពុងថតរូបនៅលើផ្លូវស្ពានដែលកាត់តាមស្រះ។ ថ្វីត្បិតតែអាហារដែលគាត់កំពុងទ្រមានទម្ងន់ធ្ងន់ក៏ដោយ ក៏អ្នករត់តុរូបនោះមិនប្រញាប់ប្រញាល់រំខានអតិថិជនកំពុងថតរូបនោះទេ និងផ្ទុយទៅវិញ គឺគាត់ឈរដោយអត់ធ្មត់ និងរង់ចាំរហូតដល់អតិថិជនថតរូបចប់។

តែយ៉ាងណា វាបានក្លាយទៅជារូបភាពដ៏គួរឲ្យពេញចិត្ត ដែលធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណែត ទប់សំណើចមិនបាន។ មនុស្សជា​ច្រើនបានចូលមកបញ្ចេញមតិចំពោះ​អ្នករត់តុ ដោយសរសើរថា គាត់មានសុជីវធម៌ ចំពោះអតិថិជន និងមានការអត់ធ្មត់ នេះជាគំរូដ៏ល្អមួយ។

ស្របពេលជាមួយគ្នានេះផងដែរ អ្នកលេងបណ្តាញសង្គមជាច្រើនទៀត ក៏បានលើកយកឈ្មោះបទចម្រៀងដែលត្រូវនឹងពេលវេលានេះ មកចំអកដាក់គ្នាលេងដូចជាពាក្យ «មួយម៉ឺនលានក្នុងចិត្ត», «រង់ចាំរហូតខូចចិត្ត», «ជាមនុស្សមិនខ្វល់ពីអ្នករង់ចាំ»,… បទនេះច្បាស់ជាមកដល់ឆាប់ៗហើយ ហាហា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@banksakala ใจของคนรอ นานเท่าไหร่ก็รอ 🤣🤣🤣#ครัวป้าบุญคาเฟ่ #ขึ้นฟีดเถอะ ♬ เจ็บไปรักไป yes sir Days – บังซี คนเดิมครับ💚
×