រូបភាពប៉ុន្មានសន្លឹកដ៏មិននឹកស្មាន បង្ហាញកម្មវិធី Miss Grand Cambodia 2022 បានដាក់បញ្ចូលឈុត «បង្អួត» ល្បែងសុីសង «បៀរ» និង «អាប៉ោង» យ៉ាងច្បាស់ៗ បង្ហាញទៅកាន់ពិភពលោក បានធ្វើឲ្យជាពលរដ្ឋខ្មែរជាអ្នកប្រើប្រាស់បណ្តាញសង្គម សម្តែងការហួសចិត្តយ៉ាងខ្លាំង ដោយម្នាក់ៗឆ្ងល់មិនដឹងថា អ្នកដឹកនាំកម្មវិធីនេះយកអ្វីមកគិតនោះទេ ជាពិសេសបានភ្ជាប់ជាមួយរូបប្រាសាទអង្គរ ធ្វើដូចជាមានមោទនភាពខ្លាំងណាស់អុីចឹង។
តែអ្វីកាន់តែហួសចិត្តខ្លាំងទៀតនោះ គឺស្របពេលដែលមហាជន កំពុងចាប់ផ្តើមផ្ទុះការរិះគន់ទៅលើរឿងនេះ ស្រាប់តែបវកញ្ញា Miss Grand ម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Chily Tevy បានបោះសម្តីឌឺទៅកាន់អ្នករិះគន់បែបនេះថា៖ «ចូលឆ្នាំចិន សែនសឹងពេញប្រទេស ផ្ទះមួយៗ លេងតែបៀរ ផឹកតែស្រា គ្រាន់ឈុតចឹងសោះ អាណិតអ្នកធ្វើឈុត? បងហា លើកក្រោយកុំអោយគេជេរចឹងទៀត»។
ពិតណាស់ ក្រោយពីបានឃើញស្រីស្អាតរូបនេះ បានចេញមុខលើកយកហេតុផលដ៏ហួសចិត្តបែបនេះ មិនសម្ងំស្ងាត់ ផ្ទុយនឹងការទទួលយកនូវមតិរិះគន់របស់មហាជន បានធ្វើឲ្យភ្លើងកាន់តែក្តៅតែម្តង។ ក្នុងនោះ អ្នកលេងបណ្តាញសង្គមបានព្រលះឲ្យកប់ៗថា៖ «មិនទទួលយកការរិះគន់យកទៅកែលំអរទេ តែបែរជាមកឌឺចឹងទៀត ជាបវរកញ្ញាមួយៗមានការហ្វឹកហាត់ខ្ពស់ណាស់ ពិសេសសីលធម៌ គុណធម៌ ម៉េចបកមកភ្លាវៗអញ្ចឹងនាង!»។
តែមែនឯណា ក្រោយឃើញមហាជននាំគ្នាជេរប្រទេចឲ្យធ្ងន់ៗ ស្រាប់តែបវរកញ្ញារូបនេះ បានប្រញាប់កែពាក្យពេចន៍ សុំទោសយ៉ាងលឿនតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











