Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! បុរស​ម្នាក់​ដឹ​ក «ស្រី​ស្អាត» អត់​ពាក់​មូ​ក ត្រូវ​ប៉ូលី​សហៅ​ផាកពិន័យ តែ​លុះ​ចូល​កៀក ប៉ូលី​សស្ទើ​រដាច់​ផ្ងារ…

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ គេហទំព័រ Says បានបង្ហាញពីរឿងរ៉ាវដ៏អស់សំណើចខ្លាំងមួយ របស់បុរសអ្នកដឹកជញ្ជូនវ័យក្មេងម្នាក់ ដែលបានបង្កើតការភ្ញាក់ផ្អើល​សម្រាប់មនុស្សជា​ច្រើន​បន្ទាប់ពីរូបថតរបស់គាត់​បានលេចឡើងលើ​បណ្ដាញសង្គម ដោយបង្ហាញថា គាត់ត្រូវបានប៉ូលិសចរាចរណ៍ធ្វើការឃាត់ខ្លួន គោលបំណងផាកពិន័យ ក្នុងករណី “មនុស្ស” អង្គុយពីក្រោយមិនពាក់មួកសុវត្ថិភាព។

ហេតុការណ៍នេះ​បានកើតឡើងនៅ​តាមផ្លូវមួយកន្លែង​ក្នុងទីក្រុង Puerto Princesa ប្រទេសហ្វីលីពីន។ ពិតណាស់ ក្រឡេកពីចម្ងាយ នោះអ្នកអាចមើលឃើញថា «ស្រីស្អាត» ម្នាក់ស្លៀករ៉ូបពណ៌ផ្កាឈូក ពាក់មួកកន្តឹបពណ៌ខៀវ កំពុងអង្គុយពីក្រោយអ្នកបើកម៉ូតូ។ ប៉ុន្តែទីតាំងអង្គុយរបស់ «នាង» គឺមិនធម្មតាទេ ដោយដាក់ដៃនៅលើចង្កេះរបស់អ្នកបើក ហើយថែមទាំងលើកជើងដាក់គងលើភ្លៅរបស់គាត់ ឃើញថាឡើងស្នឹបនឹងគ្នាខ្លាំងតែម្តង។

ទោះជាយ៉ាងណា ក្រោយពីបានសង្កេតឃើញ «ស្រីស្អាត» អង្គុយឱបចង្កេះ អត់ពាក់មួកសុវត្ថិភាពត្រឹមត្រូវ ប៉ូលីសក៏បានហៅឲ្យឈប់។ តែលុះពេលចូលទៅជិត ដើម្បីនិយាយរឿងផាកពិន័យ បានធ្វើឲ្យប៉ូលីសម្នាក់ៗស្ទើរដាច់ផ្ងារ និងអស់សំណើចខ្លាំងតែម្តង ព្រោះថា «អ្នកអង្គុយក្រោយ» នោះ មិនមែនជាមនុស្សទេ តែតាមពិត គឺជា «កូនក្រមុំ» តុកតាជ័រប៉ុណ្ណោះ ហើយ នៅទីបំផុត ប៉ូលីសក៏បានដោះលែង…។

ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់​ឃើញហេតុការណ៍​បាននាំគ្នាថតរូបបង្ហោះ​លើ​ហ្វេ​សប៊ុក មុនពេលវាក្លាយជារឿងកំប្លែង ត្រូវបានចែករំលែករាប់ពាន់ដង។ អ្នកលេងអ៊ីនធឺណិត​បានសើចចំអក និងអាណិតអ្នកជិះជាខ្លាំង​ដោយនិយាយថា “គាត់ច្បាស់ជា​ឯកា​ណាស់”។

តែយ៉ាងណាមិញ​ ក្រោយមក គេបានដឹងថា អ្នកដឹកជញ្ជូនវ័យក្មេងនោះ គឺជា​បុគ្គលិកនៃ​ក្រុមហ៊ុនដឹកជញ្ជូន Mannequin ហើយគាត់កំពុងដឹកផលិតផលនេះ ទៅឲ្យអតិថិជន។ មូលហេតុដែល «នាង» ​ត្រូវឱបគាត់យ៉ាងណែនប្រៀបដូចគូស្នេហ៍បែបនេះ គឺដោយសារខ្លាចធ្លាក់ និងខូចខាត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×