Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! អស់ពី​បង្ហាញ «បៀរ», «អាប៉ោង» ឥឡូវ ចូល​ដល់​ឈុត​ដើរ… «ស្រាត» វិញ​ម្តង តំណាង​ឲ្យ​ខេត្ត​ស្ទឹងត្រែង

ដូចដែលប្រិយមិត្ត និងមហាជន​បានទទួលជ្រាបរួចហើយ ចំពោះកម្មវិធី Miss Grand Cambodia 2022 គឺបានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងៗ ពីសំណាក់មហាជន ដោយសារតែឈុតលើកបង្ហាញល្បែងសុីសង «បៀរ» និង «អាប៉ោង» ដ៏មិនសមទំនង ជាពិសេសយករូបប្រសាទអង្គរ ធ្វើជា Background អច្ឆរិយៈល្បែងតែម្តង។

ប៉ុន្តែ អ្វីដែលកាន់តែហួសចិត្តខ្លាំងបំផុតទៀតនោះ គឺក្រៅពី «បង្អួត» ល្បែង មហាជនក៏បានចាប់អារម្មណ៍ឈុតបង្ហាញម៉ូតមួយទៀត ដែលតំណាងឲ្យខេត្តស្ទឹងត្រែង គឺថា ស្ទើរលេចចេញ «កេរ្តិ៍ម៉ែ» លើគោកតែម្តង។ បើទោះវាជាការ «បញ្ឆោត» ភ្នែកបិទបាំងស្រោមបា «ពណ៌សាច់» ក៏ដោយ តែចេតនានៃការច្នៃម៉ូតបញ្ចេញភាពសិចសុីដ៏ជ្រុលហួសបែបនេះ គឺបានធ្វើឲ្យប៉ះពាល់ដល់តម្លៃវប្បធម៌ ប្រពៃណី និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីពេញមួយប្រទេសយ៉ាងខ្លាំង។

ក្រោយពីបានឃើញរូបភាពដ៏ «ក្តៅ» ភ្នែកនេះរួច ក្នុងនោះ គណនីហ្វេសប៊ុក Nimol Bunthoeun មកពីខេត្តស្ទឹងត្រែង នាងបានដាក់ទៅកាន់អស់លោកអ្នកដឹកនាំទាំងនោះថា៖ «ឈុតតំណាងខេត្តស្ទឹងត្រែង មិនដឹងជាម៉ូតឆ្កួតជ្រូកអីគេទេ បើឈុតហែលទឹកអោយចំហែលទឹក អានេះឈុតរ៉ូបតែអាក្រក់ជាងស្រាតទៀត ហើយមកតំណាងខេត្តឯងទៀត អស់លោកអ្នកដឹកនាំអត់បានបើកភ្នែកខ្លះទេអី លើសគ្រប់ម៉ង បាវិត បន្ទាយមានជ័យទៀត ឆ្ងល់ថាគេធ្វើដើម្បីអីហ្នឹង?»។

ដោយឡែកក្រឡេកមើលអ្នកខមិនវិញ ដែលភាគច្រើនជាស្រីៗ បានបញ្ចេញអារម្មណ៍មួយនេះថា «ពួកនេះ សង្ស័យប្រហែល Covid សុីខួរអស់ហើយ បានជាកាន់ឆ្កួតចឹង, ស្រម៉ៃមើល បើស្លៀកឈុតនេះចូលកម្មវិធី តើគ្រាប់ភ្នែកប៉ុន្មានគូរបាញ់មើលមក, អញអើយ លក់មុខអញ អ្នកស្ទឹងត្រែង, ចង់ឃើញមុខអ្នកចេញម៉ូដ សូមសរសើរ, នេះមិនមែនបង្ហាញម៉ូតូទេ​ គឺបង្ហាញប្រដាប់ទៅវិញទេ Miss peno Cambodia,… »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

Watch Video= (Click)

×