Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រស់ស្អាតណាស់! បន្ទាប់​រំលេច​រូបភាព​ដ៏​អស្ចា​រ្យ លើកំពូល​ប្រាសាទ​អង្គរ ពន្លឺថ្ងៃ​លិច ក៏បាន​ប្រែ​ទេសភាព​នៅ​ទីនេះ​ពណ៌​មាសឆ្អិ​ន​ឆ្អៅ

កាលពីប៉ុន្មានសប្តាហ៍មុននេះ រូបភាពបង្ហាញពន្លឺថ្ងៃលិចចាំងជះមកលើកំពូល៣នៃប្រាសាទអង្គរ លេចចេញជាពណ៌មាស បង្កើតបានជាទស្សនីយភាពដ៏អស្ចារ្យ ត្រូវបានចែករំលែកយ៉ាងផុសផុលតែម្តង នៅលើពាសពេញបណ្តាញសង្គម ព្រោះថា នេះជារូបភាពដ៏កម្របានឃើញពីមុនមក។

រូបភាពដ៏កម្រអស្ចារ្យនេះផងដែរ ត្រូវបានគេបញ្ជាក់ឲ្យដឹងថា គឺបានកើតឡើងបន្ទាប់ពីភ្លៀងរួច ហើយពន្លឺថ្ងៃរៀបលិចចាំងប៉ះចំកំពូលប្រាសាទ នៅក្នុងថ្ងៃសីលពេញបូណ៌មី។

តែដោយឡែក ថ្មីៗនេះ នៅលើបណ្តាញសង្គម បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ ខណៈរូបភាពវីដេអូស្តែងៗ បានបង្ហាញទេសភាពពណ៌មាសដ៏ស្រស់ស្អាត នៃពន្លឺថ្ងៃលិច ដែលបានចែងចាំងប៉ះចំអគារផ្ទះយ៉ាងវែងតែម្តង នៅក្នុងខេត្តស្ទឹងត្រែង។

ក្រៅពីនេះ ក៏បានឃើញអ្នកលេងបណ្តាញសង្គមផ្សេងទៀត បានបង្ហាញពីទេសភាពដូចគ្នានេះផងដែរ ដែលពន្លឺថ្ងៃលិច ចាំងមក ធ្វើឲ្យដើមស្វាយ និងអគារសាលាមួយ រំលេចជាពណ៌មាសយ៉ាងស្រស់ស្អាតផងដែរ។

បើតាមអ្នកបានឃើញហេតុការណ៍នេះផ្ទាល់ បានបញ្ជាក់ថា ពន្លឺថ្ងៃលិច ដែលបានបង្កើតទេសភាពពណ៌មាសដ៏ស្រស់ស្អាតនេះ គឺបានកើតឡើងក្នុងរយៈពេលខ្លី ត្រឹមតែប្រមាណ ៥ នាទី ប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×