Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអបអរដ៏រំជើបរំជួល ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្ចាស់មកុដ Miss Grand Cambodia 2022 រីឯ លីម តិចម៉េង ម្ចាស់ពានខេមបូឌាអាយឌល រដូវកាលទី៤

spot_img

ភ្នំពេញ ៖ ដូចការទស្សន៍ទាយរបស់ប្រិយមិត្តជុំវិញកម្មវិធីធំ២ ដែលគេតាមដានខ្លាំង ទាំងលើកញ្ចក់ទូរទស្សន៍ និងតាមបណ្តាញសង្គម។ ទីបំផុត ម្ចាស់ជ័យលាភី២រូប ផុសចេញកម្មវិធីផ្សេងគ្នា ត្រូវបានឈ្នះក្នុងកម្មវិធី មានខេមបូឌាអាយឌល បានទៅលើកម្លោះខ្លួនក្មេងសំឡេងចាស់ មកពីខេត្តកំពង់ចាម លីម តិចម៉េង និងកញ្ញាដ៏មានសម្រស់ ជាម្ចាស់មកុដ ពេជ្រ វត្តីសារ៉ាវឌ្ឍី miss Grand Cambodia 2022 ។ អ្នកទាំង២ ត្រូវបានគេដាក់ទិសដៅថាឈ្នះការប្រកួត ពិតជាឈ្នះមែន។

ការប្រកួតMiss Grand Cambodia ឆ្នាំ២០២២ បានបិទបញ្ចប់ហើយកាលពីយប់ថ្ងៃទី២៧ សីហា ឆ្នាំ២០២២ បន្ទាប់ពីឆ្លងកាត់ជាច្រើនដំណាក់កាលក្នុងវគ្គនីមួយៗ។ ឆ្នាំនេះ កម្មវិធីដែលមហាជន និយមតាមដាន និងសរសើរថាល្អ ហាក់រងការរិះគន់មិនសំចៃមាត់ ព្រោះមានចំណុចមួយចំនួនបានឆ្គាំឆ្គង ដូចជាឈុតតំណាងជាតិក្រុងបាវិត រំលេចលក្ខណៈល្បែងស៊ីសង ឈុតរ៉ូបរាត្រីសមោលសខេត្តស្ទឹងត្រែង សិចស៊ីលើស និងការណែនាំខ្លួនស្រែកជំទាល របស់បេក្ខនារី តាមខេត្តក្រុងនីមួយៗជាដើម។

សូមអបអរបេក្ខនារី តំណាងខេត្តព្រះសីហនុ ស្រីស្អាត ពេជ្រ វត្តីសារ៉ាវឌ្ឍី ដ៍មានភាពឆ្លាតវៃ និងសម្រស់ទាក់ទាញ ដំណើរដងខ្លួនសមសួន បានបន្តវេនពីរៀមច្បងប៉ូគីមថេង សុតធីតា ក្លាយជារាជនីសម្រស់ ឆ្នាំ២០២២។ មិត្តអ្នកតាមដាន ក្នុងចំណោមបេក្ខនារី៣៥រូប មាន២រូបប្រម៉ាញ់ខ្លាំងជាងគេ គឺពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហង្ស សុរិយ៉ាន់ តំណាងខ្មែរក្រោម។ ពួកគេបានដើរដល់គោលដៅសល់២រូបចុងក្រោយ កាន់ដៃគ្នា ផ្ចង់លទ្ឋផលមែន។ ដោយវិនាទីចុងក្រោយ សារ៉ាវឌ្ឍី បានឈ្នះមកុដ ប្រកបដោយភាពរីករាយ។ ម្ចាស់មកុដទើបគ្រងនេះនឹងឡើងទៅប្រកួតលក្ខណៈអន្តរជាតិ នាប្រទេសឥណ្ឌូនេស៊ីឯ ហង្ស សុរិយ៉ាន់ តាមដំណឹងនាង តំណាងកម្ពុជាប្រកួតបវរកញ្ញាភពផែនដី។

ចំណែកឯ លីម តិចម៉េង បានក្លាយជាម្ចាស់ពាន ខេមបូឌាអាយឌល រដូវកាលទី៤ ក្រោយប្រកួតយ៉ាង តាងតឹង និងលំបាកបំផុត ប្រើពេល៦ខែ។ បេក្ខជន៤ រូបសល់ដល់វគ្គផ្តាច់ព្រ័ត្រ មាន តិចម៉េង ថុល សុភិទិ នាង ដាវីន និង ស៊ីម ច័ន្ទពន្លឺ។ ក្នុងយប់លើកពានខ្លះថា សុភិទិឈ្នះ ។ ប៉ុន្តែតិចម៉េងឆក់បានការគាំទ្រច្រើនលើសលុប បំផុតព្រោះកម្រិតគុណភាពសំឡេងពិតជាល្អ រកអ្នកណាប្រដូចបាន។ តិចម៉េងមានទឹកដមសំឡេងល្អ សំឡេងបែបតួឯក ដាក់ចម្រៀងបែបណាឲ្យច្រៀងក៏ត្រូវមិនដែលឲ្យគេខកចិត្ត។ សិល្បករ មហាជន ទូទាំងប្រទេសសាទរនិងជ័យជំនះ ដែលតិចម៉េង ឆក់បាន ហើយចូលរួមរីករាយបេក្ខជនខ្លាំងៗប៉ុន្នានរូបទៀតបានសហការ ធ្វើឲ្យកម្មវិធីនេះល្បីកក្រើក។ ទស្សនិកជនរំពឹងថា តិច ម៉េងឬណុប ប៉ាយ៉ារិទ្ឋទី២ និងក្លាយជាតារាចម្រៀង លំដាប់កំពូលដូចរៀមច្បងមុនៗ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

spot_img
×