Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយរងការរិះគន់ នាយ កុយ ចេញមុខសុំទោស សម្រាប់ការសម្តែងប៉ះពាល់ដល់សាសនាអ៊ិស្លាម

spot_img

ភ្នំពេញ ៖ បន្ទាប់ពីឃើញការរិះគន់ និងសម្តែងការមិនពេញចិត្តពីមហាជនមួយចំនូននោះតារាកំប្លែងលោក ជួងជី ហៅកុយ បានចេញមុខសុំទោសជាសាធារណៈ ទៅលើកំហុសខុសឆ្គងនៃការសម្តែងដែលធ្វើឲ្យប៉ះពាល់ដល់សាសនាអ៊ិស្លាម ក្នុងឈុតបទចម្រៀងមួយ។
រូបភាពសម្តែងក្នុងឈុតចម្រៀងមួយរបស់លោក និងនាយក្រឹមគ្រងឈុតខ្មែរអ៊ិស្លាមហើយបានរាំបែបរ៉េប បានទទួលការរិះគន់ជាសំណាក់មហាជនដែលជាអ្នកកាន់សាសនាអ៊ិស្លាម។

តាមរយៈវីដេអូដែលបានliveតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ លោក ជួង ជិ ហៅកុយ បានលើកឡើងថា លោកពិតជាសោកស្តាយ ក្នុងពេលដែលលោកបានឃើញឈុតសម្តែងរបស់លោកជាមួយនាយ ក្រឹម ធ្វើអោយមានការមិនសប្បាយចិត្តពីបងប្អូនខ្មែរអ៊ិស្លាម។

លោកបញ្ជាក់ថា តាមពិតទៅលោកគ្មានគោលបំណងឬចេតនាណាមួយធ្វើឲ្យអាប់ឪនឬមើលងាយសាសនាអ៊ិស្លាមឡើយ ពោលគឺលោកធ្វើតាមអ្មកដឹកនាំសម្តែងប៉ុណ្ណោះ។
នាយ កុយ ថា លោកបានសម្តែងប្រមាណជាង៤០ឆ្នាំ ហើយការសម្តែងរបស់លោកក៏មិនដែលមានការប៉ះពាល់អ្វីនោះឡើយ ជាពិសេសពេលឡើងសម្តែងម្តងៗ លោកតែធ្វើការសុំទោសទស្សនិកជន ប្រសិនបើលោកសម្តែងទៅមានកំហុសខុសឆ្គងដោយប្រការណាមួយ។
យ៉ាងណាលោកពិតជាមានការសោកស្តាយ នៅពេលដេលការសម្តែងរបស់លោកទៅមានការប៉ះពាល់ដល់បងប្អូនខ្មែរអ៊ិស្លាមនាពេលនេះ ក្នុងនាមជាអ្នកសម្តែងលោក និងនាយ ក្រឹម មានតែពាក្យសុំទោសចំពោះកំហុសដោយអចេតនានេះ។

នាយ កុយ ក៏បានអះអាងបន្ថែមថា លោកក៏អរគុណដល់បងប្អូនដែលបានបង្ហោះរឿងរ៉ាវនេះ ដើម្បីឲ្យរូបលោកបានដឹង ហើយលោកក៏ទទួលយកនុវការរិះគន់របស់មហាជនក្នុងន័យស្ថាបនា។

គួរបញ្ជាក់ថា សម្រាប់ការសម្តែងកំប្លែងដែលធ្វើឲ្យប់ះពាល់បងប្អូនខ្មែរឥស្លាមនាពេលនេះមិនមែនជាលើកទី១ទេ ពោលកន្លងមកតារាកំប្លែងនាយ ក្រូច ក៏បានសម្តែងឈុតឆាកដោយអចេតនាប៉ះពាល់ដល់ខ្មែរអ៊ិស្លាមដែរកាលពីអំឡុងឆ្នាំ២០១១កន្លងទៅ។
យ៉ាងណារឿងរ៉ាវនេះ នាយក្រូច ក៏បានចេញមុខសុំទោស ជាសាធារណៈទៅ ដល់ប្រជាជនខ្មែរ-អ៊ិស្លាម ក្រោយពីខាងសមាគម របស់ពួកគេ បានបង្ហាញពីប្រតិកម្ម មិនពេញចិត្ត ទៅលើការសម្តែងមួយ របស់លោក និង នាង អ៊ីត ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×