Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យថ្ងៃនេះ៖ ទីកន្លែងបម្រាម ដែលស្រីក្រមុំមិនគួរទៅ

មានទីកន្លែងជាច្រើន ដែលបុរស-នារីយើង ច្រើនតែចូលចិត្តទៅជួបគ្នា តាមនិស្ស័យកំលោះក្រមុំ តែក៏មានទីកន្លែងជាច្រើនទៀតដែរ ដែលយើងនាំគ្នាហៅថា ជាទីកន្លែងបម្រាម ដែលស្រីក្រមុំបរិសុទ្ធ មិនគួរឈានជើងចូលទៅឡើយបើមិនចាំបាច់ ព្រោះអាចនិយាយបានថា អ្នកនាងអាចនឹងស្ថិតក្នុងស្ថានការណ៍ ដែលប្រឈមនឹងការបាត់បង់ភាពបរិសុទ្ធ បើសិនជាភ្លេចខ្លួន ឬហាមចិត្តខ្លួនឯងមិនបាននោះ។
ខាងក្រោមនេះ គឺជាទីកន្លែងបម្រាម ដែលស្រីក្រមុំបរិសុទ្ធស្រឡាញ់ព្រហ្មចារីយ៍ មិនគួរឈានជើងចូលទៅឡើយ…

១.ទីកន្លែងដំបូងគេ គឺផ្ទះមនុស្សប្រុស (ផ្ទះសង្សារ ឬផ្ទះមិត្តប្រុស)

ព្រោះអាចនិយាយបានថា អ្នកនាងកំពុងស្ថិតក្នុងរូងខ្លា ដែលកំពុងស្រេកឃ្លាន និងមានឱកាសបាត់បង់ភាពបរិសុទ្ធខ្ពស់បំផុត ព្រោះថា បើអ្នកនាងទៅផ្ទះរបស់គេ ហើយចេញមកវិញ ដោយគ្មានខូចខាត សឹករេចរឹលអ្វីនោះ នៅក្នុងក្រុមមនុស្សប្រុសដូចគ្នា គេប្រកាន់ថា បុរសម្នាក់នោះ គឺ “គោងាប់សុទ្ធៗ ចំណីដល់មាត់ហើយមិនចេះស៊ី” ព្រោះថា បើមនុស្សប្រុសតាំងចិត្តចង់មាន SEX ជាមួយអ្នកនាងនៅក្នុងផ្ទះរបស់គេហើយនោះ គេនឹងរៀបចំទីកន្លែងទុកជាមុនយ៉ាងល្អល្អះរួចជាស្រេចមិនខាន (រៀបចំទីកន្លែងនៅទីនេះគឺមានន័យថា មានការឃ្លៀរ៍មនុស្សឱ្យចេញពីទីកន្លែងនោះ ឬសាងបរិយាកាសឱ្យរ៉ូមែនទិក ដើម្បីបង្កឱ្យមានអារម្មណ៍ស្រើបស្រាល)។ វិធីដែលល្អ គួរចៀសវាងការទៅផ្ទះរបស់គេ ឬបើចៀសមិនរួច ក៏គួរតែមានមិត្តភក្តិទៅជាមួយ គ្រាន់បានការពារគ្នា ល្អជាងការទៅតែ ២នាក់ស្ងាត់ៗជាមួយគេ។

២.កន្លែងទី២ គឺទីកន្លែងកម្សាន្តនៅពេលយប់ ដែលមានការផឹកគ្រឿងស្រវឹង

ព្រោះកាលៈទេសៈ និងទីកន្លែង អាចនឹងធ្វើឱ្យអ្នកនាងមិនអាចបដិសេធការផឹកគ្រឿងស្រវឹងបាន និងឬទ្ធិរបស់ជាតិអាល់កុល អាចធ្វើឱ្យអ្នកនាងភ្លាត់ស្នៀត ដល់ថ្នាក់បាត់បង់ភាពបរិសុទ្ធបាន។ វិធីកែបញ្ហានៅពេលធ្លាក់ខ្លួនក្នុងស្ថានការណ៍បែបនេះ ប្រហែលជាគេចមិនផុតពីការរកមិត្តភក្តិ ដែលជឿទុកចិត្តបំផុតណាម្នាក់ទៅជាមួយ ទុកគ្រាន់បង្អាក់ការបង្ខំឱ្យអ្នកនាងផឹកពីសំណាក់មនុស្សប្រុស។

៣.កន្លែងទី៣ គឺផ្ទះពួកម៉ាករបស់គេ

ព្រោះគេអាចនឹងដឹងចិត្តគ្នា ជាមួយមិត្តភ័ក្តិរបស់គេ ពីផែនការផ្ដាច់សឹកអ្នកនាងជាមុនហើយ ដោយយកផ្ទះរបស់មិត្តភក្តិរបស់គេ ធ្វើជាសមរភូមិស្នេហ៍ និងជាធម្មជាតិពេលទៅផ្ទះអ្នកដទៃ យើងត្រូវតែខ្លាចចិត្តគេ មិនហ៊ានទាមទារ ឬស្រែកឡូឡាអ្វីឡើយ ហើយបូកជាមួយការសហការរបស់ពួកម៉ាកគេផងនោះ ធ្វើឱ្យអ្នកនាងប្រៀបដូចជាសត្វជ្រូកនៅលើជ្រុញ ដែលរង់ចាំឱ្យគេចាត់ការដូច្នោះដែរ។ វិធីដែលល្អ គួរចៀសវាង ឬប្រកែកមិនទៅឱ្យបានជាដាច់ខាត។

និងកន្លែងទី៤ គឺផ្ទះរបស់អ្នកនាងខ្លួនឯងហ្នឹងតែម្ដង (ពេលគ្មានអ្នកណានៅ)

មិនថាដោយហេតុផលអ្វីក៏ដោយ អ្នកនាងមិនគួរនាំគេមកផ្ទះរបស់អ្នកនាង ពេលគ្មាននរណានៅឡើយ ព្រោះគេនឹងគិតថា អ្នកនាងបបួលគេ ឬអ្នកនាងឱ្យដៃគេ និងរីករាយក្នុងការមាន SEX ជាមួយគេ ដែលធ្វើឱ្យគេមានភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំងឡើង ដូច្នេះបើចង់បបួលគេទៅផ្ទះ ក៏គួរតែមានសាច់ញាតិ មនុស្សចាស់ ឬនរណាក៏ដោយ ដើរចុះដើរឡើងនៅក្នុងផ្ទះផង (រឹតតែច្រើននាក់ រឹតតែល្អ) ដើម្បីសុវត្ថិភាពរបស់អ្នកនាងខ្លួនឯង៕

×