គ្រោះធម្មជាតិ ពិសេសបង្កជាទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅតាមបណ្តាប្រទេសជាច្រើនដែលសូម្បីតែពុំធ្លាប់ជួបពីមុនមក បានធ្វើឲ្យមនុស្សនៅជុំវិញពិភពលោក កំពុងមានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំង។
ដោយឡែក នៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបានឃើញរូបភាពជាច្រើនសន្លឹកលេចចេញពីក្នុងប្រទេសថៃ បង្ហាញពីស្ថានភាពផ្ទៃមេឃពពកខ្មៅងងឹត ខុសប្លែកដ៏គួរឲ្យខ្លាចតែម្តង។
នេះបើតាមប្រភពចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក បានបញ្ជាក់ឲ្យដឹងថា «នេះជារូបភាពថតនៅប្រទេសថៃ ២៩-០៨ -២០២២ ប្រទេសថៃកំពុងជួបបាតុភូតចម្លែកៗនាពេលព្រឹកមិញនេះ ក្នុងតំបន់មួយចំនួន ដោយពពកចាប់ផ្តើមខ្មៅខ្មួលខ្មាញ់ខុសពីធម្មតា បាតុភូតចម្លែកនេះជារឿងកម្របំផុត ដែលទើបកើតឡើងក្នុងប្រទេសថៃ ប៉ុន្តែខាងអជ្ញារធរថៃ បានប្រកាសឲ្យប្រជាជនដឹងជាមុន មិនមែនតាមការស្រមៃទេ គឺខាងឧតុនិយមគេច្បាស់ណាស់។
នៅពេលអ្នកខ្លះមិនជឿ ដោយថារូបភាពទាំងនេះជាការកាត់ត ស្រាប់តែអ្នកកំពុងធ្វើការនៅក្នុងប្រទេសថៃ បានបង្ហាញរូបភាពដូចគ្នានេះ និងប្រាប់ឲ្យដឹងថា៖ «ពិតមែនអី ុខ្ញុំក៏នៅថៃដែរ ព្រឹកមិញកន្លែងខ្ញុំ គឺមានសភាពគួរឲ្យខ្លាចបែបនេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



















