Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់​បាត់! ហួសចិត្ត ខណៈ​មហាព្រហ្ម ខឹម វាសនា និយាយ​ថា គ្រាន់​តែ​ថា​ចឹង… អាណា​ដឹង​មក​ភ្លូក​ទឹក​ភ្លូ​ក​ដី​ចឹង

ប៉ុន្មានថ្ងៃមុននេះ រឿងរ៉ាវដ៏មហាហួសថ្លែង គ្រាដែលប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន បានសម្រុកទៅកាន់តំបន់ភ្នំគូលេន ដែលចាត់ទុកជាទីកន្លែងរួចផុតពីគ្រោះមហន្តរាយ បន្ទាប់ភ័យខ្លាចកើតមានគ្រោះទឹកជំនន់លិចលង់ ដោយសារជឿខ្វះការពិចារណា ទៅលើសម្តីលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងតាំងខ្លួនឯងថាជា «ព្រហ្មរក្សាលោក»។

តែទោះយ៉ាងណា​ បន្ទាប់ករណីនេះបានផ្ទុះកក្រើក និងមានការព្រួយបារម្ភពីភាពចលាចលកាន់តែខ្លាំង នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមឧត្តមសេនីយ៍ឯង ហ៊ុន ម៉ានិត និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះទៅពិនិត្យការជួបជុំរបស់ប្រជាពលរដ្ឋប្រមាណ ២ ម៉ឺននាក់ នៅដីចំការរបស់លោក ខឹម វាសនា នៅជើងភ្នំគូលេន បន្ទាប់ពីប្រធានគណបក្ស LDP រូបនេះ បានបំផុសបំផុលទំនាយដ៏គ្មានមូលដ្ឋានពិតប្រាកដថា នឹងកើតមានគ្រោះធម្មជាតិទឹកជំនន់លិចផែនដី (បាងកករលំ ភ្នំពេញរលាយ ព្រៃនគរខ្ចាត់ខ្ចាយ សប្បាយអង្គរវត្ត)។

ជាមួយគ្នានោះ ឯកឧត្តមឧត្តមសេនីយ៍ ហ៊ុន ម៉ានិត បានណែនាំឲ្យមហាព្រហ្មរក្សាលោក ខឹម វាសនា បញ្ឈប់សកម្មភាពជួបជុំប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ តទៅផងដែរ។

តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះ គឺខណៈសួរនាំអំពីរឿងនេះ ស្រាប់តែព្រហ្ម ខឹម វាសនា បាននិយាយចង់ច្រឡោតដូចបែកកម្មឋានថា «…ឲ្យខ្ញុំនិយាយថាម៉េច ខ្ញុំគ្រាន់តែថាចឹង គេមកមិនមកអត់ទៅ… បើខ្ញុំដឹងថាវាច្បាស់ចឹង ឲ្យខ្ញុំថាម៉េច ខ្ញុំមែនតែដេញចេញ ទៅងាប់ណាងាប់ទៅ បើអញប្រាប់ហែងមិនជឿ…!!»។ ក្រោយស្តាប់សម្តីព្រហ្ម និយាយចេញបែបនេះ ឯកឧត្តម ហ៊ុន ម៉ានិត និងក៏ដូចមហាជនចូលរួមផ្ទាល់ បានត្រឹមហួសចិត្ត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×