ថ្មីៗនេះ នៅប្រទេសចិន ឃ្លីបមួយត្រូវបានបង្ហោះបង្ហាញបុគ្គលិកប្រុសរបស់ក្រុមហ៊ុនអចលនទ្រព្យមួយនៅទីក្រុង អ៊ីជីង ខេត្តហ៊ូប៊ី ប្រទេសចិន ត្រូវបានមេកើយជានារីទះកំផ្លៀងពិន័យឲ្យលូនលើកម្រាលព្រំ ព្រោះតែមិនសម្រេចភារកិច្ច។ ក្នុងអង្គប្រជុំបូកសរុបលទ្ធផលការងារកន្លងមក នារីមេការក្រុមហ៊ុនបានទះកំផ្លៀងបុគ្គលិកប្រុស ៦នាក់ក្នុងស្នូរទះដៃអបអររបស់បុគ្គលិកក្រុមហ៊ុនដទៃទៀត ។
បុរគ្គលិកប្រុស ៦ នាក់ ត្រូវបានទះកំផ្លៀងព្រោះមិនសម្រេចភារកិច្ច ។
ក្នុងឃ្លីបបង្ហាញបុគ្គលិករាប់សិបនាក់លូនលើកម្រាលព្រំជារង្វង់មូល ខណៈពេលដែលមាត់ពួកគេស្រែកទិសស្លោកមួយមិនឈប់ឈរ ។
បុរសម្នាក់ប្រហែលជាមេកើយធំឈរនៅកណ្តាលរង្វង់នោះ តាមឃ្លាំមើលកាយវិការដែលបុគ្គលិកកំពុងធ្វើ ។
អ្នកដឹកនាំក្រុមហ៊ុននិយាយថា ៖ “ជាក់ស្តែងពួកបុគ្គលិកទាំងនេះពុំសម្រេចបានភារកិច្ចដែលក្រុមហ៊ុនប្រគល់ឲ្យពួកគេមិនបានទូរស័ព្ទទៅឲ្យអតិថិជន និងកិច្ចការច្រើនដទៃទៀត ។ ក្រុមហ៊ុនពិតជាងាយស្រួលពេកហើយសម្រាប់ពួកគេ” ។
ទោះបីត្រូវមេកើយស្រីទះកំផ្លៀងក៏ដោយ តែបុគ្គលិកប្រុស ៦នាក់ នោះនៅតែនិយាយថា មានការយល់ច្រឡំក្នុងឃ្លីបនេះ ហើយពួកគេពិតជាចូលចិត្តធ្វើការនៅក្រុមហ៊ុននេះណាស់។
ខ្សែវីដេអូនេះ ពិតជាបង្កកំហឹងយ៉ាងខ្លាំងក្រោយពេលវាត្រូវបានបង្ហោះលើបណ្តាញសង្គម ។ មតិខ្លះចាត់ទុកថា ទង្វើបែបនេះ វាបង្ហាញនូវរបៀបគ្រប់គ្រងបែបបុរាណនាជំនាន់ស័ក្តិភូមិចិន ។
ពួកបុគ្គលិកត្រូវពិន័យឲ្យលូនលើកម្រាលព្រំ ខណៈពេលនោះមនុស្សមួយចំនួនទៀតលើកឡើងថាលើកលោកនេះពុំមានការងារណាមួយដែលទាមទារឲ្យមនុស្ស ត្រូវយកតម្លៃគុណធម៌របស់ខ្លួនមកប្តូរយកឡើយ ។ ហើយក្រុមហ៊ុនបែបនេះគប្បីបិទទ្វារទៅ ។
ដើម្បីឲ្យច្បាស់សូមប្រិយមិត្តទស្សនាឃ្លីប ។