Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! អត់​លុយ​ចងដៃ​ការ​គេ បែក​គំ​និ​តប្ល.ន់​ហាង​លក់​មាស ចុង​ក្រោយ រត់​ចោលម៉ូតូ ដោយ​សារ​តែ​…

នៅរសៀលថ្ងៃទី២៩ ខែសីហា ប៉ូលីសក្រុង Tam Ky ខេត្ត Quang Nam បាននិយាយថា ពួកគេបានបញ្ជាឱ្យចាប់ខ្លួន Tran Son Ba (អាយុ ២៣ ឆ្នាំ) មានទីលំនៅក្នុងឃុំ Tam Phu ទីក្រុង Tam Ky ដើម្បីស៊ើបអង្កេតក្នុងករណីប្លន់ហាងលក់មាស»។

តាមនគរបាលក្រុង Tam Ky បានឲ្យដឹងថា នៅប៉ុស្តិ៍នគរបាល ជនសង្ស័យឈ្មោះ Tran Son Ba បានសារភាពថា ខ្លួនត្រូវការលុយ ដើម្បីចូលរួមពិធីមង្គការគេ និងមានបំណងល្អយកលុយទៅចែកជូនជនក្រីក្រ ទើបឈានទៅដល់ការធ្វើសកម្មភាពប្លន់ហាងមាសតែម្តង ដោយប្រើកាំបិត និងញញួរ។

ជនសង្ស័យ បានបន្តថា ចូលទៅ​ខាងក្នុង ខ្លួនបានគំរាមមនុស្សរាល់គ្នា​យ៉ាងខ្លាំង រួចយកញញួរវាយលើ​កញ្ចក់ទូជា​ច្រើនដង។ ហើយសកម្មភាពរបស់ខ្លួននៅពេលនោះ​ បានធ្វើ​ឲ្យអតិថិជនជាច្រើននៅខាងក្នុងហាង រត់ចេញ។

ប៉ុន្តែ ដោយសារមានបុរស៣នាក់នៅក្នុងហាង បានប្រើកៅអី និងរបស់របរផ្សេងៗ ដើម្បីវាយតបតយ៉ាងសាហាវ ទើបជនសង្ស័យ Ba បានទម្លាក់ញញួរ រត់ចេញពីកន្លែងហេតុតែម្តង។

តែទោះជាយ៉ាងណា​ ក្រោយការស៊ើបអង្កេត​អស់រយៈពេល ៣ ម៉ោង សង្ស័យ Ba ត្រូវបានប៉ូលិសចាប់ខ្លួន​នៅ​ផ្ទះ​របស់គាត់​ស្ថិតក្នុងភូមិ Tan Phu ឃុំ Tam Phu៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×