Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ថៃ ពិតជា​មាន​ជំនឿ​អ​រូបិយ​ខ្លាំង ហើយ​លេង​កន្ទុយលេខ​ក៏​សាហាវ​ដែរ​

ជ្រូក​មួយ​ក្បាល​មាន​ត្រចៀក ៣ ជើង ៨ ត្រូវបាន​គេ​ដាក់​ក្នុង​ក្រឡ​មួយ ត្រូវបាន​ពលរដ្ឋ​ភូមិ​នោះ ចាត់ទុក​ជា​ទេវតា​សំណាង ព្រោះ​បាន​ជួយ​អ្នក​ភូមិ​ឲ្យ​ត្រូវ​កន្ទុយលេខ ។ កាលពី​ថ្ងៃ​ទី ២៧ ខែ​មេសា ជ្រូក​មេ​មួយ​នៅ​កសិដ្ឋាន​នា​ខេត្ត Udon Thani បាន​កើត​បាន​កូនជ្រូក ១៣​ក្បាល ។ ក្នុងចំណោម​នោះ​កូនជ្រូក​ទី ១៣ មាន​ក្បាល​ដល់​ទៅ ២ ត្រចៀក ៣ ជើង ៨ ហើយ​បាន​ងាប់​ក្រោយពេល​កើត​មក​មិន​បាន​ប៉ុន្មាន​ផង ។​

​ប្រជាពលរដ្ឋ​ក្នុងភូមិ​នាំគ្នា​មក​សំពះ​បន់ស្រន់​ចំពោះ​សាកសព​កូនជ្រូក​ដាក់​ក្នុង​ក្រឡ ។​

​យ៉ាងនេះក្តី ពលរដ្ឋ​ក្នុង​តំបន់ បែរ​ជា​ជឿថា កូនជ្រូក​នេះ​បាន​នាំ​សំណាង​មក​ឲ្យ​ពួកគេ ។ មនុស្សម្នា​ជាច្រើន​បាន​សម្រុក​មកកាន់​កសិដ្ឋាន​នេះ ដើម្បី​សំពះ​បន់ស្រន់​នៅ​មុខខ្មោច​កូនជ្រូក ដែល​គេ​ត្រាំ​ទុក​ក្នុង​ក្រឡ​ដើម្បី​… ។​

​បណ្តាញ​សង្គម​ថៃ​បាន​បង្ហោះ​ផ្សាយ​រូបភាព​នេះ ឃើញថា មាន​ទាំងចាស់ ទាំង​ក្មេង ទាំងស្រី ទាំងប្រុស សុទ្ធសឹង​ឱន​សំពះ​នៅ​ពីមុខ​ត្រាំ​ខ្មោច​កូនជ្រូក ហើយ​សរសេរថា អ្នក​ទាំងនោះ កំពុង​សុំ​លេខឆ្នោត ហើយ​សង្ឃឹមថា ពួកគេ​នឹង​ត្រូវ ។

​កាសែត Bangkok Post បាន​ដកស្រង់​សម្តី​របស់​ម្ចាស់​កសិដ្ឋាន​ឈ្មោះ Kanchana Supanich អាយុ ៤៦ ឆ្នាំ និយាយថា “​នេះ​គឺជា​កូនជ្រូក​សំណាង​។ ខ្ញុំ​ពុំ​ធ្លាប់​ឃើញ​កូនជ្រូក​ណា​បែបនេះ​ទេ ។ វា​ជា​ជ្រូក​ឈ្មោល ហើយ​បាន​ងាប់​ភ្លាម​ក្រោយពេល​កើត ។ ប្រជាជន​ក្នុង​ភូមិ​កំពុង​បួងសួង​សុំ​លេខឆ្នោត​ពី​វា ។ ខ្ញុំ​ជឿជាក់​ថា វា​នឹង​ឲ្យ​សន្លឹក​ឆ្នោតដ​ល់​ពួកគេ​” ។​

​ទោះបី​យ៉ាងនេះក្តី រដ្ឋអំណាច Udon Thani ពុំ​ឃើញ​មាន​អន្តរាគមន៍​អ្វី​ដើម្បី​បញ្ឈប់​ជំនឿ​អ​រូបិយ​នេះឡើយ ៕ សូ​យ​ន​

×