Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែមាន! ស្រ្តីម្នាក់​​ធ្វើ​ឲ្យ​​អ្នក​ដំណើរ​ចលាចល​ពេញ​លើ​ទូក ខណៈ​ព្យាបាល​លោត​ចុះ​ទឹក ព្រោះ​តែ​ស្តាយ​របស់​មួយ​​នេះ​ពេក (មានវីដេអូ)

ក្នុង​ដំណើរ​កំសាន្ត​នៅលើ​កប៉ាល់​ជាមួយ​មិត្តភក្តិ​មួយចំនួន ស្ត្រី​ម្នាក់​ស្រាប់តែ​បង្ក​ភាពវឹកវរ​ធ្វើ​ឲ្យ​គេឯង​គ្រប់គ្នា​ចាប់​មិន​ចង់​ឈ្នះ​តែម្តង បន្ទាប់ពី​នាង​ចៃដន្យ​បានធ្វើ​ឲ្យ​ទូរស័ព្ទ​ជាទី​ពេញចិត្ត​របស់ខ្លួន​ធ្លាក់ចូល​ទឹក​បឹង​ដ៏​ធំ​ល្វឹងល្វើយ ។​

​អ្នកដំណើរ​ម្នាក់​បាន​ថត​វីដេអូ ពី​ទិដ្ឋភាព​ដែល​ស្ត្រី​ម្នាក់​នោះ​កំពុងស្ថិត​ស្ថានភាព​ស្ទើរ «​ឆ្កួត​វង្វេង​» ទៅហើយ ខណៈ​ព្យាយាម​លោត​ពីលើ​កប៉ាល់​ចុះ​ក្នុង​ទឹក ដើម្បី «​ស្រង់​» យកមក​វិញ​ទូរស័ព្ទ​របស់​នាង​ដែល​បាន​ធ្លាក់​ចូលក្នុង​ទឹក ។ យោងតាម​អ្នកទេសចរ​ប្រុស​ម្នាក់ ដែល​បាន​បង្ហោះ​វីដេអូ​នេះ​ឡើង​អ៊ី​ន​ធើរ​ណេ​ត នោះ​ហេតុការណ៍​នេះ​បាន​កើតឡើង ខណៈ​ពួក​អ្នកទេសចរ​កំពុងធ្វើដំណើ​រ​ទស្សនា​ទេសភាព​ព្រៃព្រឹក្សា​នៅ​បឹង Erhai ស្ថិតក្នុង​ខេត្ត Yunnan ប្រទេស​ចិន ។​

​អស់​រយៈពេល​ជាង​១​នាទី ស្ត្រី​កើតទុក្ខ​មិន​សុខចិត្ត​នេះ បាន​ព្យាយាម​ហក់​ចេញ​ពីលើ​កប៉ាល់​យ៉ាង​អន្ទះអន្ទែង ខណៈ​មនុស្សម្នា​នៅលើ​នោះ​បានមក​ចោមរោម និង​ឃាត់​នាង​យ៉ាង​ទីណា​ត់ទី​ណែ​ង ព្រមទាំង​ព្យាយាម​និយាយ​លួងលោម​នាង​កុំ​ឲ្យ​ប្រថុយ​ជីវិត ដោយសារតែ​ទូរស័ព្ទ​១​គ្រឿង​បែបនេះ ។​

​យោងតាម​សាក្សី បើទោះជា​ក្រុម​បម្រើ​ការលើក​ប៉ាល់ បាន​ខិតខំ​ព្យាយាម​ស្រង់​យក​ទូរស័ព្ទ​របស់​នាង​ពី​ក្នុង​ទឹក ដែលមាន​ជម្រៅ​ប្រហែល​ជាង ៦ ម៉ែត្រ យ៉ាងណាក្តី ក៏​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ពុំ​ទទួលបាន​ជោគជ័យ​នោះទេ ៕​ ចន្ទី

×