Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

«ជញ្ជាំង» ពពក​ផុស​ឡើង​ដូច​រលក​យក្ស ខ្មៅ​អាប់អួរ អណ្តែត​ទាប​នឹង​ផ្ទៃផែនដី គួរឲ្យ​រន្ធ.ត់​នៅ​បាងកក តើមាន​ចម្លើយ​យ៉ាងណា?

បាតុភូត នៃពពកមើលទៅដូចជារលកសមុទ្រ អណ្តែតអណ្តែតទាប អាប់អួរ អមដោយព្យុះផ្គររន្ទះ បានលេចឡើងនៅពេលព្រឹក នៅទីក្រុងបាងកក និងខេត្តជាច្រើន ដែលធ្វើឲ្យមនុស្សមានការភិតភ័យពីគ្រោះធម្មជាតិយ៉ាងខ្លាំង។

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ អ្នកប្រើប្រាស់ Twitter ឈ្មោះ tanomtham បានបង្ហោះឃ្លីបមួយនៅម៉ោង 7:36 ព្រឹក ដែលបង្ហាញពីព្រឹត្តិការណ៍នៃពពកដ៏ធំមួយ មើលទៅដូចជារលកវែង។ ខាងក្នុងងងឹតហើយខ្មៅដូចពពកភ្លៀង និងអណ្តែតទាបនឹងផ្ទៃផែនដី ជិតជាងពពកធម្មតា។ ស្ថានភាពពពកដ៏គួរឲ្យខ្លាចទាំងនោះ ត្រូវបានប្រទះឃើញនៅផ្សារមីនីបុរី ខណៈមនុស្សម្នាបានចោទជាចម្ងល់ក្នុងអារម្មណ៍ព្រឺព្រួចថា តើបាតុភូតនេះជាអ្វី?។

ដំបូងឡើយ គេបានរកឃើញថា ប្រភេទពពកទាំងនេះគឺ “Arcus clouds” ដែលជាពពកដែលមានទម្រង់ទាប។ វាត្រូវបានបង្កើតឡើងនៅពេលដែលម៉ាស់ខ្យល់ត្រជាក់ ប៉ះគ្នាជាមួយម៉ាស់ខ្យល់ក្តៅ និងសើម។ ដូចនេះ ខ្យល់ក្តៅ និងសំណើម រុញច្រានឡើងលើ បន្ទាប់មកខ្យល់បក់ខ្លាំង បណ្តាលឱ្យពពកវិលក្នុងផ្លូវដ៏វែង ស្របទៅនឹងផ្ទៃផែនដី។ ពពកបែបនេះ​ ត្រូវបានចាត់ទុកថា​មានហានិភ័យពីរន្ទះ​មិនទាន់ច្បាស់។ តែទោះយ៉ាងណា បាតុភូត Arcus មិនកើតឡើងដោយងាយនោះទេ។

អ្នកជំនាញ​នៃ​នាយកដ្ឋានឧតុនិយម​បានបង្ហាញថា បាតុភូតពពក Arcus បង្កឡើងដោយខ្យល់​ដែលនាំសំណើមក្នុងបរិយាកាស និងធូលី​ក្នុងខ្យល់​បក់ចូលគ្នា​បង្កើតជា​ពពក Arcus ។ ទម្ងន់នៃពពក Arcus គឺធ្ងន់ជាងពពកភ្លៀងធម្មតា ដោយសារតែវត្តមានរបស់ធូលីនៅក្នុងពពក Arcus ខ្យល់ ធូលី និងសំណើម (ដំណក់ទឹក) ក៏ជាកត្តាចម្បងដែលបណ្តាលឱ្យមានបាតុភូតបែបនេះដែរ។

ភាពខុសប្លែកគ្នារវាងពពកភ្លៀងធម្មតា និងពពកអ័រគីសគឺថា ពពក arcus កើតឡើងនៅជិតផ្ទៃផែនដី។ ចលនានៃពពក Arcus គឺទាបជាង និងខិតទៅជិតផ្ទៃផែនដី។ ប្រសិនបើកត្តាដែលបានរៀបរាប់ខាងលើកកកុញក្នុងបរិមាណច្រើន រហូតដល់ពពក Arcus បក់មកប្រឆាំងនឹងភាពត្រជាក់នៃខ្យល់លើផ្ទៃផែនដី ដូច្នេះ ដុំពពករបស់ Arcus ត្រូវបានបង្កើតឡើង ដែលមើលទៅដូចជាជញ្ជាំងពពកអុីចឹង។

ជាងនេះទៅទៀត នៅព្រឹកថ្ងៃទី២៩ ខែសីហា ពិភពសង្គមបានបង្ហាញពីបាតុភូតពពក Arcus មួយចំនួនធំ នៅក្នុងទីក្រុងបាងកក និងខេត្តជិតខាង​ក៏អាចមើលឃើញពពកបែបនេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×