ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវជា ស៊ីណា ឃួង ស្រេង នៅព្រឹកថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំឯកឧត្ដមនិងលោកជំទាវជាអភិបលរងរាជធានីឯកឧត្ដមលោកជំទាវសមាជិកក្រុប្រឹក្សារាជធានី លោកនិងលោកស្រីជាអភិបាល,អភិបាលរងខណ្ឌទាំង១៤ ព្រមទាំង មន្ត្រី និងមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ នៅវត្តសុវណ្ណមុនីសាគរសំរោងអណ្តែត ខណ្ឌសែនសុខ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយឯកឧត្ដមនិងលោកជំទាវអភិបាលរងរាជធានី ព្រមទាំង ឯកឧត្ដមនិងលោកជំទាវ សមាជិកក្រុមប្រឹក្សារដ្ឋបាលរាជធានី បានអញ្ជើញ រាប់បាត្រ បង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និង ញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខនិងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ ដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធដល់វីរៈកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីចោរឈ្លានពានសៀម។
ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានរលំរលាយទៅ ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងវិញ ក្រោមការបើកទូលាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់សព្វថ្ងៃ។
ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌវេនទី១០នាព្រឹកថ្ងៃទី១៧ កញ្ញា២០២៥នេះ ឯកឧត្តមឃួង ស្រេង និង លោកជំទាវ ក៏បានវេប្រគេននូវទ័យវត្ថុ និង គ្រឿងឧបភោគ បរិភោគជាច្រើន និងប្រគេនបច្ច័យដល់ព្រះសង្ឃ ដើមី្បយកទៅកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនៃវត្តសុវណ្ណមុនីសាគរសំរោងអណ្តែតទៀតផង៕រក្សាសិទ្ធដោយ៖សុទ្ធលី























