Sunday, November 28, 2021

ចាប់ពី​ខែមករា ឆ្នាំ​២០១៨ អាមេរិក​ផ្តាច់ជំនួយ​ស៊ីម៉ាក់ តែ​រដ្ឋាភិបាល​ចេញ​រ៉ាប់រង​

​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​មុខ​ធានារ៉ាប់រង​ផ្តល់​ថវិកា​ទាំងស្រុង គាំទ្រ​កិច្ច​ប្រតិ​ប​តិ្ត​ការ​របស់​ស៊ីម៉ាក់​ឱ្យនៅ​ដដែល ជំនួស​ថវិកា​របស់​អា​មេ​រិ​ក ដែល​ផ្តាច់ជំនួយ ចំពោះ​កិច្ច​ប្រតិ​ប​តិ្ត​ការ​មនុស្សធម៌​របស់​ស៊ីម៉ាក់ ក្នុងការ​បោសសំអាត គ្រាប់​សំណល់​ជាតិ​ផ្ទុះ ពីស​សង្គ្រាម របស់​សហរដ្ឋអាមេរិក ចាប់ពី​ដើមខែ​មករា ឆ្នាំ​២០១៨​តទៅ​។​

​បើតាម​លោក​ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) បាន​បញ្ជាក់ថា “​ខ្ញុំ​បានទទួល​ការណែនាំ និង​អនុសាសន៍ ពីស​ម្តេច​អគ្គមហាសេនា​ប​ធិ​តី​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល ដោយផ្ទាល់ និង​សូម​ជម្រាបជូន​កម្លាំង​ស៊ីម៉ាក់ ដែល​កំពុង​ប្រតិ​ប​តិ្ត​ការ​ទាំងអស់ ដែល​ស្ថិតក្រោម​គម្រោង​គាំទ្រ ដោយ​ថវិកា​អាមេរិក ជ្រាបថា កម្លាំង​ទាំងអស់ នឹងត្រូវ​រក្សា​ឱ្យ​បន្ត​កិច្ច​ប្រតិ​ប​តិ្ត​ការ​ដដែល ដោយ​រាជរដ្ឋាភិបាល រួមជាមួយ​ដៃគូរ​ដទៃទៀត នឹងដាក់​ថវិកា ជំនួស​ថវិកា​របស់​អា​មេ​រិ​ក ដែល​បាន​កាត់ផ្តាច់​នេះ ចាប់ពី​ដើមខែ​មករា ឆ្នាំ​២០១៨​តទៅ​”​។​

​លោក​ហេង រតនា បាន​មានប្រសាសន៍​ផងដែរ​ថា “​ខ្ញុំបាទ​តាងនាម​មន្ត្រី​បុគ្គលិក​ស៊ីម៉ាក់ ស្ថិតនៅក្រោម​គម្រោង នៃ​ការបញ្ចប់​ជំនួយ របស់​សហរដ្ឋអាមេរិក ក៏​ដូច​ប្រជាពលរដ្ឋ សូម​សំដែង​នូវ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ក្នុងការ​ធានា​ដល់​សេចក្តីសុខ​សុ​វ​តិ្ថ​ភាព របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ក៏ដូចជា​រង​ការគំរាមកំហែង ពី​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ជាពិសេស​គ្រាប់​ជា​ប្រភពដើម របស់​អាមេរិក​ទម្លាក់ នៅ​កម្ពុជា ដូចជា​គ្រាប់បែក​ធំៗ​ទម្លាក់​ពី​យន្តហោះ គ្រាប់បែក​ចង្កោម និង​គ្រាប់បែក​ជា​អាវុធ​គីមី ជាដើម​។​ល​។ សេចក្តីសម្រេច​នេះ មានន័យថា រាជរដ្ឋាភិបាល​មិន​ទុកឱ្យ​គ្រាប់បែក​ទាំងនោះ បន្ត​គំរាមកំហែង​សេចក្តីសុខ សុ​វ​តិ្ថ​ភាព របស់​ប្រជាពលរដ្ឋ​ទៀតឡើយ ទោះបីជា​ម្ចាស់​របស់​វា​ដឹង​ហើយ ឮ​ហើយ ប៉ុន្តែ​នៅតែ​គ្មាន​ការទទួលខុសត្រូវ ក៏ដោយចុះ​”​។​

​សូមបញ្ជាក់ថា ចាប់ពី​ដើមខែ​មករា ឆ្នាំ​២០១៨​ខាងមុខនេះ អាមេរិក សម្រេច​កាត់​ផ្តាច់ជំនួយ មនុស្សធម៌ មក​ស៊ីម៉ាក់ សម្រាប់​បោសសំអាត គ្រាប់បែក​របស់ខ្លួន ដែល​ទំលាក់​នៅលើ​ទឹកដី​កម្ពុជា​។ នៅ​ថ្ងៃទី​៦ ខែ​វិ​ចិ្ឆ​កា​នេះ អង្គការ NPA ដែលជា​អង្គការ​ដៃគូរ​ជាមួយ​ស៊ីម៉ាក់ បានផ្តល់​ពត៌មាន​ថា ស្ថានទូត​អាមេរិក បានសម្រេច​កាត់​ផ្តាច់ជំនួយ​មនុស្សធម៌ របស់ខ្លួន មក​ស៊ីម៉ាក់ ចាប់ពី​ដើមខែ​មករា ឆ្នាំ​២០១៨​តទៅ ដោយ​គ្មាន​ការបញ្ជាក់​ហេតុផល​អ្វី​ច្បាស់លាស់​ឡើយ​!​។ សូម​រំលឹកថា កន្លងមក​ស៊ីម៉ាក់ និង​ភាគី​អាមេរិក (​ក្រសួងការបរទេស​អា​មេ​រិ​ក​) បាន​ឯកភាពគ្នា ក្នុង​ការគាំទ្រ​កងកម្លាំង​ស៊ីម៉ាក់​ឱ្យជួយ​បោសសំអាត គ្រាប់​សំណល់​ជាតិ​ផ្ទុះ របស់​សហរដ្ឋអាមេរិក នៅលើ​ទឹកដី​កម្ពុជា មានដូចជា គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ គ្រាប់បែក​ចង្កោម និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ជាច្រើន​ទៀត​។​

“​កិច្ច​ប្រតិ​ប​តិ្ត​ការ​បោសសំអាត គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម របស់​អាមេរិក​នេះ បាននិងកំពុង​ទទួល​លទ្ធផល និង​ប្រសិទ្ធភាព​យ៉ាង​ល្អប្រសើរ​។ ខ្ញុំ​មានការ​សោកស្តាយ និង​ខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ការបញ្ចប់​ជំនួយ យ៉ាង​តល់​ក្រហល់​នេះ ជាពិសេស​ទន្ទឹម​ពេលដែល​កម្ពុជា កំពុង​រុករក​ឃើញ និង​ទទួលផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយសារ​សំណល់​អាវុធ​គីមី របស់​អាមេរិក ដែល​រដ្ឋាភិបាល​អាមេរិក ត្រូវ​ទទួលខុស​ត្រូ​”​។ លោក​អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​។​

​លោក​អគ្គនាយក ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​រង​ការគំរាមកំហែង ដោយសារ​គ្រាប់​សំណល់​ជាតិ​ផ្ទុះ ពី​សង្គ្រាម​អាមេរិក មេត្តា​កុំ​មានការ​ព្រួយបារម្ភ ចំពោះ​ការ​កាត់​ផ្តាច់ជំនួយ​នេះ ព្រោះថា​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល នឹង​មិនឱ្យ​ការបញ្ចប់​ជំនួយ​អាមេរិក​នេះ​ប៉ះពាល់​កិច្ច​ប្រតិ​ប​តិ្ត​ការ​របស់​ស៊ីម៉ាក់ ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឡើយ​។​

​ឥឡូវនេះ បញ្ហា​សំណល់​អាវុធ​គីមី​ពី​សង្គ្រាម​នៅ​កម្ពុជា រាជរដ្ឋាភិបាល បានប្រកាស​ជូនទៅ​អង្គការសហប្រជាជាតិ​រួចហើយ កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៧ កន្លងទៅនេះ​។ ចុះ​អ្នក​ដែល​បាន​ប្រើប្រាស់​អាវុធ​គីមី លើ​ប្រជាជន និង​ប្រទេស​កម្ពុជា ប្រកាស​ពេលណា​ដែរ​?

​គួរកត់សម្គាល់​ផងដែរ​ថា កាលពី​ថ្ងៃទី​១ វិ​ចិ្ឆ​កា ២០១៧​នេះ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍ ជម្រាបជូន​សា​រណ​ជន អំពី​ខ្លឹមសារ នៃ​សេចក្តីប្រកាស ជូន​អង្គការ​ហាមឃាត់​អាវុធ​គីមី នៃ​អង្គការសហប្រជាជាតិ​នោះ​!​។ នេះ​ជាការ​ដំណើរការ ស្របតាម​នីតិវិធី​នៃ​អនុសញ្ញា​អន្តរជាតិ ស្តីពី អាវុធ​គីមី ដែលមាន​រដ្ន​ភាគី​ចំនួន​១៦៥​ប្រទេស និង​មាន​ប្រទេស​ចូលរួម សរុប​ជិត​២០០​ប្រទេស​។ ក្នុងនោះ​កម្ពុជា និង​សហរដ្ឋអាមេរិក សុទ្ធតែជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​នេះ​។ ផ្អែក​តាម​មាត្រា​ទី​៣ នៃ​អនុសញ្ញា ប្រទេស​រងគ្រោះ​អាវុធ​គីមី មានកា​ត្វ​កិច្ច​ប្រកាស​ពី​ការរកឃើញ​អាវុធ​គីមី នៅលើ​បូរណភាព​ទឹកដី​របស់ខ្លួន​។ ហើយ​ប្រទេស ដែល​បាន​ប្រើ​អាវុធ​គីមី ទៅលើ​ប្រទេស​ដទៃ ក៏ត្រូវ​ប្រកាស​អំពី​អាវុធ​គីមី​ទាំង​នោះដែរ​។ ដូចនេះ​សហរដ្ឋអាមេរិក មានកា​ត្វ​កិច្ច​តាម​អនុសញ្ញា ត្រូវ​ផ្តល់ព័ត៌មាន​លំអិត នៃ​ការប្រើប្រាស់​អាវុធ​គីមី លើ​កម្ពុជា ទៅ​អង្គការសហប្រជាជាតិ​ផងដែរ ដោយ​មិន​គិត​ផ្ទុះ ឬ​មិន​ផ្ទុះ​អ្វី​ទេ ត្រូវ​ប្រកាស​ទាំងអស់ ដើម្បី​ឱ្យដឹងថា ប្រើ​នៅ​កន្លែង​ណាខ្លះ ហើយ​អាវុធ​គីមី ប្រភេទ​អ្វីខ្លះ​ជាដើម​។​ល​។ ដើម្បី​រាជរដ្ឋាភិបាល មាន​ព័ត៌មាន​និង​សហកា​
រ​គ្នា ទប់ស្កាត់​ផលប៉ះពាល់ និង​មាន​វិធានការ​ដោះស្រាយ​វិ​ប​ត្តិ្ត​នេះ​​ខាង​អង្គការសហប្រជាជាតិ​ដូចគ្នា​ដែរ តាម​នីតិវិធី ក្រោយ​ទទួលបាន​របាយការណ៍ និង​សំណូមពរ​របស់​រដ្ឋ​ភាគី​រួចហើយ ចាំបាច់​ត្រូវបញ្ជូន​ក្រុម​អ្នកជំនាញ ដើម្បី​ត្រួតពិនិត្យ និង​វាយតម្លៃ​ស្ថានភាព​ជាក់ស្តែង​។ កម្ពុជា​មានការ​ព្រួយបារម្ភ​បំផុត ចំពោះ​សារជាតិ​គីមី​ដ៏​កាច​សាហាវ ដែលមាន​ក្នុង​គ្រាប់បែក​គីមី ដែល​បន្ត​ប៉ះពាល់ និង​គំរាមកំហែង ដល់​សេចក្តីសុខ របស់​ប្រជាពលរដ្ឋ​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​