Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! សម្តី​ពិ​តៗ​របស់​អ្នកជឿ​ខ្លាច​ទឹក​លិ​ច​ផែនដី៖ ទ្រាំ​ពុំ​បានទេ បើ​នៅ​យូរ​តទៅទៀត ច្បាស់​ជា​សន្ល.ប់ ក្នុង​ដីចំការ​មេ​ព្រហ្ម​ហើយ​ណ៎ា ដោយសារតែ…

បងប្អូនប្រជាពលរដ្ឋ ដែលជឿខ្វះបញ្ហាការគិត គិតមកត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នេះ បានចាប់ផ្តើមចាកចេញពីតំបន់ចម្ការរបស់ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាបន្តបន្ទាប់ជាមួយទឹកមុខដ៏ក្រៀមក្រំ និងហួសចិត្តខ្លួនឯង បន្ទាប់ពីចាប់ផ្តើមអស់ជំនឿលើការភូតកុហកបែបអប្បិយជំនឿរឿងទឹកជំនន់លិចពិភពលោករួចមក និងណាមួយទៀត ក៏ធុំក្លិនដ៏អសោច «កាកសំណល់» មនុស្សបត់ដៃបត់ជើង ពាសពេញជុំវិញក្នុងព្រៃដីចម្ការរបស់មេព្រហ្មតែម្តង ដែលមិនអាចនៅស៊ូទ្រាំបាន។

នេះបើតាមស្រ្តីម្នាក់ ដែលជាសាក្សីរស់ ដែលបានធ្វើដំណើរចុះមកពីភ្នំគូលេន វិលត្រឡប់មកផ្ទះវិញ បណ្តើរកង់ទាំងស្ថានភាពត្រដាបត្រដួស ជាមួយរបស់របរប្រាស់សំពីងសំពោង បាននិយាយថា តោះបងប្អូន ទៅផ្ទះវិញហើយ នៅមិនបានទេ ស្អុយអាចម៌សម្បើមដល់ហើយ បងប្អូនអើយបងប្អូន កាលមកស្រួលទេ តែមកវិញចង់សន្លប់ កម្មណាស់។

ស្រ្តីរូបនេះ បានប្រាប់ឲ្យដឹងថា គាត់ទៅតាមគេ ព្រោះខ្លាចស្លាប់ និងណាមួយ ក៏លឺថា​មេព្រហ្ម ខឹម វាសនា ចែកលុយកាក់ឲ្យ តែមានឯណា បានត្រឹមស្អុយអាចម៌មនុស្សពេញទំហឹង រីឯមុខខ្មៅដូចគូទឆ្នាំងអុីចឹង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×