Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ ងាយ​ជួប​រៅ​ង​ហាក់​ងាយ ឧបសគ្គ​ក្នុង​ការងារ ។ លុយកាក់ មិនល្អ ប្រយ័ត្ន​រក្សា​កាបូប​ប្រាក់​ឲ្យ​មធ្យ័ត ។ មនោសញ្ចេតនា ងាយ​មានទំនាស់ ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំឆ្លូវ ៖ ការងារ មិន​ស្ថិរភាព ត្រូវ​សម្រួល​អារម្មណ៍​ឲ្យ​បានល្អ​ពេល​បំពេញការងារ ។ លុយកាក់ ចំណូល​មិន​នឹងនរ ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោ​ស​ញ្ចេ​ត មានការ​ខ្វែងគំនិត គ្នា​នាំ​ឲ្យ​មនោសញ្ចេតនា​ត្រូវ​ស្រេះ​ស្រាំ ។​

​ឆ្នាំខាល ៖ ការងារ ប្រយ័ត្ន​អ្នក​ច្រណែនឈ្នានីស រករឿង​កម្ចាត់​អ្នកចេញ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា ប្រភព​ចំណូល​បន្ថែម​មិនល្អ ។ មនោសញ្ចេតនា ល្អប្រសើរ មាន​ភាពសុខសាន្ត​ក្នុង​ជីវិត ។​

​ឆ្នាំថោះ ៖ ការងារ ដោយ​ភាព​ឧស្សាហ៍​ព្យាយាម​របស់​អ្នកធ្វើ​ឲ្យ​សម្រេច​ទិន្នផល​ខ្ពស់ ត្រូវបាន​ថ្នាក់លើ​កោតសរសើរ​ពេញចិត្ត ។ លុយកាក់ ចំណូល​ស្ថិរភាព អាច​បោះទុន​វិនិយោគ​បាន ។ មនោសញ្ចេតនា ជា​ថ្ងៃ​មាន​ដំណឹង​រីករាយ​ច្រើន ។​

​ឆ្នាំរោង ៖ ការងារ កើតមាន​ការខ្វែង​យោបល់​ជាមួយ​ថ្នាក់លើ គួរ​ប្រយ័ត្ន​ក្នុងការ​និយាយស្តី ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការវិនិយោគ​រកស៊ី ។ មនោសញ្ចេតនា ងាយ​កើតមាន​ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំម្សាញ់ ៖ ការងារ លេចចេញ​ឱកាសល្អ​ច្រើន មាន​អ្នក​ចាំ​ជួយ​យកអាសា​គ្រប់ពេល ។ លុយកាក់ ល្អប្រសើរ ចំណូល​មាន​ហែរៗ​មិន​ដាច់ ។ មនោសញ្ចេតនា ផ្អែមល្ហែម សុភមង្គល ។​

​ឆ្នាំមមី ៖ ការងារ ថ្ងៃនេះ​អំណោយផល​ល្អ​សម្រាប់​ការសហការ​រកស៊ី​ពង្រីក​បុព្វហេតុ ។ លុយកាក់ ធូរធារ ប្រភព​ចំណូល​ចំបង និង​បន្ទាប់បន្សំ​សុទ្ធតែ​កើនឡើង ។ មនោសញ្ចេតនា គួរប្រើ​សម្តី​ផ្អែមល្ហែម​ដាក់​គូស្នេហ៍ បញ្ចៀស​កើតមាន​ការយល់​ខុស​ចំពោះ​គ្នា ។​

​ឆ្នាំមមែ ៖ ការងារ ប្រព្រឹត្តទៅ​យ៉ាង​ងាយស្រួល ដូច​បំណងប្រាថ្នា ។ លុយកាក់ ថ្ងៃនេះ​សមស្រប​សម្រាប់​ការបោះ​ទុនវិនិយោគ​រក​ចំណេញ ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។​

​ឆ្នាំវក ៖ ការងារ ជា​ថ្ងៃ​ពោរពេញ​ដោយ​ថាមពល គ្រប់​ឧស​សគ្គ ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ ល្អប្រសើរ ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការចេញ​ស្វែងរក​លាភ ។ មនោសញ្ចេតនា កក់ក្តៅ ចុះសម្រុង​នឹង​គ្នា ។​

​ឆ្នាំរកា ៖ ការងារ រីកចម្រើន ត្រូវបាន​មិត្តភក្តិ​រួមការ​ងារ​ជួយ​ជ្រោមជ្រែង​គ្រប់យ៉ាង ។ លុយកាក់ មិត្តភក្តិ​នាំមក​ឲ្យ​នូវ​ឱកាស​រក​ចំណូល​ដ៏​ល្អ ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​គូស្នេហ៍ ។​

​ឆ្នាំចរ ៖ ការងារ ជួប​អន្ទាក់​ច្រើន ត្រូវ​នឹងនរ​ប្រឈមមុខ​ដោះស្រាយ លុយកាក់ ៖ ខ្សត់​ខ្សាយ ត្រូវ​ចំណាយ​ច្រើន ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ត្រូវ​សម្រួល​អារម្មណ៍​កុំ​ឲ្យ​ឥទ្ធិពល​អាក្រក់​ដល់​ចំណង​ស្នេហ៍​របស់​អ្នក ។​

​ឆ្នាំកុរ ៖ ការងារ អំណោយផល​ល្អ ត្រូវបាន​ថ្នាក់លើ និង​អ្នក​រួម​ការងារ​គាំទ្រ កោតសរសើរ ។ លុយកាក់ រីកចម្រើន មាន​ចំណូល​បន្ថែម​ច្រើន ។ មនោសញ្ចេតនា បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត ។​

spot_img
×