Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាក្យ​ផ្តែផ្តាំ​របស់​ឪពុក​កូនក្រមុំ​អង្រួន​បេះដូង​មនុស្ស​រាប់លាន​នាក់​

spot_img

វីដេអូ​មួយ ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ប្រទេស​ចិន បានបង្ហាញ​រូបភាព​ឪពុក​កូនក្រមុំ​អង្គុយ​លើ​កៅអី ក្នុងពេល​កូនក្រមុំ និង​កូន​ក​ម្លោះ​លត់​ជង្គង់​នៅ​ចំពោះមុខ​លោក ។ នេះ​ជា​ផ្នែក​មួយ​ក្នុង​ប្រពៃណី​ជូន​ទឹកតែ​ក្នុង​អាពាហ៍ពិពាហ៍​តាម​ទំនៀមទម្លាប់​ចិន ។​

​បុរស​អាយុ ៦២​ឆ្នាំ ដក​ក្រដាស​មួយ​សន្លឹក​ចេញពី​ហោប៉ៅ​ខោ រួច​ចាប់ផ្តើម​អាន​ពាក្យ​ផ្តែផ្តាំ​ដ៏​គួរ​ឲ្យ​រំជួលចិត្ត​ដល់​កូនប្រសា និង​កូនស្រី​គាត់ ។​

“​ខ្ញុំ​ជាម​នុស្ស​ដំបូង​ឱប​វា (​កូនក្រមុំ​) ពុំមែន​ជា​ឯង ។ ខ្ញុំ​ជាម​នុស្ស​ដំបូង​ថើប​វា ពុំមែន​ឯង ។ ខ្ញុំ​ជាម​នុស្ស​ដំបូង​ស្រឡាញ់​វា ពុំមែន​ឯង​” គាត់​និយាយ​មួយៗ ។​

​យកដៃ​កៀស​ទឹកភ្នែក​ចេញ គាត់​បន្តទៀតថា “​តែ​ខ្ញុំ​សង្ឃឹមថា ឯង​នឹង​ជា​មនុស្ស​អាច​នៅក្បែរ​វា​អស់​មួយជីវិត ។ ប្រសិន​មាន​ថ្ងៃមួយ ពេល​ឯង​មិន​ស្រឡាញ់​វា​ទៀត កុំ​និយាយ​ជាមួយ​វា តែ​ចូរ​និយាយ​ជាមួយ​ខ្ញុំ ។ ខ្ញុំ​នឹង​ទៅយក​វា​មក​ផ្ទះ​វិញ​” ។​

​ពាក្យ​ផ្តែផ្តាំ​របស់​ឪពុក​កូនក្រមុំ​បានធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​នៅ​ទីនោះ​ទប់ទឹក​ភ្នែក​មិន​ជាប់ ។​

​វីដេអូ​ដ៏​រំជួលចិត្ត​ខាងលើ ត្រូវបាន​ថត​ដោយ Ting Yi Yeh ប្អូនស្រី​កូនក្រមុំ​ក្នុង​អាពាហ៍ពិពាហ៍​បងស្រី​រប​ស់​ខ្លួន​នៅ​ទីក្រុង​កាវ​សុង ភាគខាងត្បូង​កោះ​តៃវ៉ាន់ កាលពី​ចុង​សប្តាហ៍​មុន ។​

​កូនក្រមុំ Zheng Wen Yeh និយាយប្រាប់ Daily Mail ថា នាង​មិន​ចង់​និយាយ​ពាក្យ​លាគ្នា​ជាមួយ​ឪពុក​នាង​ក្រោយ​រៀបការ ។ “​ខ្ញុំ​មិន​ចង់​ចាក​ឆ្ងាយ​ពី​ប៉ា ។ ខ្ញុំ​ចង់​នៅក្បែរ​ដើម្បី​មើលថែទាំ​គាត់​អស់​មួយជីវិត ។ ខ្ញុំ​ដឹងគុណ​ប៉ា​ម៉ាក់​ខ្ញុំ​បំផុត ។ ខ្ញុំ​នឹង​គោរព​ស្រឡាញ់​ប៉ា​ជា​រៀងរហូត​” ។​

​តាម Ting Yi Yeh ឪពុក​នាង​មិនបាន​រៀនសូត្រ​ខ្ពស់ តែ​ជាម​នុស្ស​ម៉ឺងម៉ាត់ និង​មិនសូវ​និយាយស្តី ។ “​ពួក​ខ្ញុំ​មិនបាន​ជិតស្និទ្ធ​ជាមួយ​ប៉ា​” ។ ប៉ុន្តែ​គ្រប់យ៉ាង បាន​ប្រែប្រួល​មុននេះ ។ ឆ្នាំ​ពេល​បងប្អូន​នាង​ទាំង​៣ ត្រូវ​បាត់បង់​ម្តាយ ៕​

spot_img
×