Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆេះ​បំផ្លាញ​ផ្ទះជួល​អស់​៥​បន្ទប់ ក្នុងភូមិ​ត្នោតជ្រុំ​៦​សង្កាត់ បឹងទំពុន​ទី​២ ខណ្ឌមានជ័យ​

spot_img

​ភ្នំពេញ​៖​នៅ ម៉ោងជាង​៨​យប់​ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ​២០១៨ មាន​ករណី​អគ្គិភ័យ​ឆេះ​បំផ្លាញ​ផ្ទះជួល​អស់​៥​បន្ទប់ ក្នុងភូមិ​ត្នោតជ្រុំ​៦​សង្កាត់ បឹងទំពុន​ទី​២ ខណ្ឌមានជ័យ​។​

​ទោះបី​ឡាន​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​រាជធានី​ភ្នំពេញ បាន​ចុះ​បាញ់​អន្តរាគមន៍​ពន្លត់ លើ​ខ្នង​ផ្ទះជួល​ចំនួន​៥​បន្ទប់ ដោយ​ប្រើប្រាស់​ទឹក​អស់​ចំនួន ៧​គ្រឿង ក្នុងចំណោម​ឡាន​មកដល់​ឡាន​មក​១១​គ្រឿង ។​

​អាជ្ញាធរ​ខណ្ឌ​និង​ខាង​ក្រុម​ពន្លត់​អគ្គិភ័យ​បានឱ្យដឹងថា​៖​ករណី​ការឆាបឆេះ​លើ​ខ្នង​ផ្ទះជួល គឺ​កើត ចេញពី​ការឆ្លង​ចរន្ត អគ្គិសនី​ក្នុង​បន្ទប់​ផ្ទះជួល​ទី ២ ក្នុងចំណោម​បន្ទប់​ទាំង​៥​ផ្ទះជួល ដោយសារ​ម្ចាស់​ផ្ទះជួល​ចាក់សោរ​ចេញទៅ​ខាងក្រៅ មិន​បិត​បារ៉ែត​ភ្លើង​ទើប​បណ្តាលអោយ​មានការ​ឆាបឆេះ​តែម្តង ។​

​តែ​ទោះជា​យ៉ាង​ករណី​ការឆាបឆេះ​ក្នុង​បន្ទប់​ផ្ទះជួល​ខាងលើនេះ​គឺ​មិន​បណ្តោយអោយ​រងរបួស ឬ​ក៍​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះឡើយ ។​

​សមត្ថកិច្ច​បន្ថែមថា​៖ ក្នុងនោះ​ឡាន​ពន្លត់​អគ្គិភ័យ​អន្តរាគមន៍​របស់​ស្នងការ​រាជធានី​ភ្នំពេញ​បាន​គ្រប់គ្រង​ស្ថា​ការណ៍ ១០០​ភាគរយ​ដោយ​មិនឱ្យ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង​ទេ​ហើយ​ប្រើ​រយះពេល​១​ម៉ោង​រលត់​អស់ទាំង​ស្រុង​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×