Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

«ពាក្យ​ដ៏​ប្លែ​ក» សាក់​ចារ​លើ​ខ្នងដៃ​អ្នកដំណើរ​ប្រុស​ម្នាក់ នៅ​លើ​រថភ្លើ​ង ធ្វើ​អ្នក​អង្គុយ​ក្រោយ ភ្ញាក់ផ្អើល…

ថ្មីៗនេះ នារីម្នាក់ដែលគេស្គាល់ថាជាពិធីករវិទ្យុអូស្ត្រាលី នាង Emma Chow ខណៈពេលកំពុងជិះរថភ្លើង នៅក្នុងប្រទេសអូស្រ្តាលី បានឃើញពាក្យចម្លែកមួយ ដែលត្រូវបានសាក់នៅលើខ្នងដៃរបស់អ្នកដំណើរប្រុសម្នាក់ ដែលអង្គុយនៅពីមុខ ធ្វើឲ្យនាងភ្ញាក់ផ្អើលជា​ខ្លាំង​ដល់ថ្នាក់ថតរូបបង្ហោះ​តាមអ៊ីនធើរណែត។

Chow បាននិយាយថា នាងអាចចាប់យករូបភាពនេះបាន គឺដោយសារតែអ្នកដំណើរប្រុសនោះ បានយកដៃរបស់គាត់មកត្រដុសនៅលើកញ្ចឹងករបស់គាត់។ រូបភាពដែល Chow បង្ហោះតាមប្រព័ន្ធអ៊ីនធើរណែត ត្រូវបានគេមើល ១.១ លានដង ហើយត្រូវបានចែករំលែកយ៉ាងលឿន នៅលើបណ្តាញសង្គម។

អក្សរសរសេរនៅ​លើ​ដៃបុរសនោះ ​ដែលអង្គុយពីមុខ Chow គឺជាពាក្យអានថា “ផ្ញើ​អ៊ីមែលលា” (ផ្ញើ​អ៊ីមែលបែកបាក់)។

នេះ​គឺជា​ការរំលឹកយ៉ាងច្បាស់ ដែលធ្វើឲ្យនាងចាំមិនភ្លេច។ ដូច្នេះ ពេលបង្ហោះ​រូបនេះ Chow បានសរសេរថា “កុំភ្លេចការបែកគ្នា​ជាមួយនាងផង!”។

Chow ក៏បានអត្ថាធិប្បាយថា នេះប្រហែលជាវិធីមួយ “អន់ណាស់” ក្នុងការបែកគ្នាជាមួយនរណាម្នាក់ ដោយសារតែ៖ «នារីម្នាក់នោះនឹងត្រូវបែក ហើយការបែកគ្នានឹងគ្រាន់តែ ‘ចុះចត’ នៅក្នុង Gmail របស់នាង។ ដូចជា «ខ្ញុំមិនចង់នៅជាមួយអ្នកទៀតទេ»។

Chow បានបញ្ចេញមតិថា​៖ «ប្រសិនបើ​អ្នកចង់បែកគ្នា សូមប្រាប់នាងដោយផ្ទាល់ ឬ​យ៉ាងហោចណាស់តាមទូរស័ព្ទ។ អ្នកមិនគួរណា​ផ្ញើតាមអ៊ីមែលទៅ​នរណា​ម្នាក់​ដើម្បីបែកគ្នាបែបនេះនោះ​ទេ។ ចំពោះ​ពួកគេ វា​ជា​រឿងដ៏កំសាក»។

ដោយឡែក ក្រឡេកមកមើលការយល់ឃើញរបស់អ្នកលេងអ៊ីនធើរណែតវិញ​គឺមានភាពចម្រុះ​គ្នា​ខ្លាំង​ចំពោះ​រឿងមួយនេះ ដោយគេបានបញ្ចេញមតិថា៖ «អាចមានហេតុផល​ដែលគាត់ត្រូវបានបង្ខំឱ្យបែកគ្នាតាមអ៊ីមែល វា​មិនទាន់ដឹងនៅ​ឡើយ មិនអាចវាយតម្លៃ​បានទេ, នេះ​ជា​ការបែកគ្នា​ដ៏សាហាវណាស់ មនុស្សដែលត្រូវគេ​បោះចោល​នឹងមានការរំខាន និងវេទនាផ្លូវចិត្តខ្លាំងណាស់»។

ប៉ុន្តែ មនុស្សភាគច្រើនបានសើចទៅវិញ ព្រោះរឿងការបែកគ្នា ដល់ថ្នាក់ត្រូវធ្វើកំណត់ត្រា «ចារ» នៅលើដៃបែបនេះ គឺដើម្បីទុកជាចងចាំប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×